ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​នៅ​ឃុំ​កែវផុស​ចំនូ​ន​ប្រមាណ​ជាង​១០០​គ្រូ​សារ​សូម​ណូម​ពរ​កុំឲ្យ​លោក​ឧកញ៉ា​ម្នាក់​លូក​ដៃ​អត្ត​រាគ​មន៍​ក្នុង​ប្រពន្ធ័​តុលាកា​ជូយ​ដល់​ជនសង្ស័យ​២​នាក់​ជាប់​ពាក់​ពន្ធ័​រំលោភ​ដីធ្លី​ពូកគាត់​

​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​នៅ​ឃុំ​កែវផុស​ចំនូ​ន​ប្រមាណ​ជាង​១០០​គ្រូ​សារ​សូម​ណូម​ពរ​កុំឲ្យ​លោក​ឧកញ៉ា​ម្នាក់​លូក​ដៃ​អត្ត​រាគ​មន៍​ក្នុង​ប្រពន្ធ័​តុលាកា​ជូយ​ដល់​ជនសង្ស័យ​២​នាក់​ជាប់​ពាក់​ពន្ធ័​រំលោភ​ដីធ្លី​ពូកគាត់​

ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​ចំនូ​ន​ប្រមាណ​១០០​គ្រូ​សារ នៅ​ឃុំ​កែវផុស​បាន​សម្តែង​នៅ​ភាព​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង ចំពោះ​លោក​ឧកញ៉ា​ដ៍​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​តំបន់​កែវផុស ដែល​បាន​លូក​ដៃ​ជ្រៀតជ្រែក​ចូលក្នុង​ផ្លូវ​តុលាការ ក្នុង​គោលបំណង​អន្តរាគមន៍​ជូ​យ​ដល់​ជនជាប់សង្ស័យ​ចំនូ​ន​២​នាក់ ដែល​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​ប្តឹងទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​លោភ​បំពាន​ដី​ស្របច្បាប់ នៅ​តំបន់​កែវផុស ។​

​លោក អ៊ុំ គីម​សារុន អាយុ​៥៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រងគ្រោះ​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំនូ​ន​ប្រមាណ​១០០​គ្រូ​សារ​ខាងលើ នៅ​ចំពោះមុខ​ក្រុម​អ្នក​យក​ព័ត៌មាន​(​កាសែត​និង​ទូរទស្សន៍​) កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៤ បាន​និយាយ​រៀបរាប់​ប្រាប់ឲ្យដឹង ថា​ជន​ដែល​សង្ស័យ​ដែល​ប្រជាពលរដ្ឋ​ប្តឹង​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ឲ្យជូយ​រក​យុត្តិធម៌​ពាក់ពន្ធ័​រំលោភ​ដីធ្លី​ខាងលើ​នោះ​មាន​ឈ្មោះ​ទី​១​ហ៊ឹម​វណ្ណៈ​ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ទី​២ ឈ្មោះ សាន់ សាត ភេទ​ប្រុស ។​

​លោក អ៊ុំ គីម​សារុន បាន​បន្តទៀតថា ដី​តំបន់​ខាងលើ​នេះ  ពូក​គាត់​បាន​កាន់កាប់ រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ ព្រមទាំង​មាន​ការ​ទ​ទូល​ស្គាល់ ពីរ​អាជ្ញាធរ​មូលដ្ឋា្ន​ន​យ៉ាង​ច្បាស់លាស់​ផង​ដែរ​ដោយ​ប្រកប​មុខរបរ​ធ្វើស្រែ​ចំការ​ជាប្រចាំ ។ ដោយឡែក សំរាប់​ជន​ឈ្មោះ ហ៊ឹម វណ្ណៈ និង​ឈ្មោះ សាន់ សាត រូ​ម​និង​បក្ខ​ពូក​មួយ​ចំនូ​ន​ទៀត ពូកគេ​មិន​ដែល​មាន​ដី​នៅ​តំបន់​នេះ​សូម្បី​តែ​បន្តិច​ក៍​គ្មាន​ដែរ ប៉ុន្តែរ​បែរជា​ពូកគេ​ហាន​មក​រំលោភ​បំពាន​ប្រើ​អំពើហឹង្សា​ទៅលើ​ប្រជាពលរដ្ឋ​កាន់កាប់​សុចរិត រូ​ច​ហើយ​ធ្វើការ​លក់ដូរ​យ៉ាង​អានាធិបតេយ្យ គឺ​យក​ដី​នោះ​ទៅ​លក់​ឲ្យ​មន្ត្រី​យោធា​ឈ្មោះ អ៊ុច សារុន យ៉ាង​រលូន ដោយ​គេ​មិនដឹងថា លោក អ៊ុច សារុន រូបនោះ គាត់​ទិញ​ដី​ពីរ​ក្រុម​ជនខិលខូច​ខាងលើ សំអាង​លើ​អ្វី​នោះ​ទេ ទើប​បាន​ហាន​ចំណាយ​លុយ​ដ៍​ច្រើន​ទិញ​ដី​មិន​ស្រប​ច្បាប់​បែបនេះ ហើយ​ជន​ឈ្មោះ ហ៊ឹម វណ្ណៈ នេះ​រូ​ម​និង​បក្ខ​ពូក​របស់គេ កាលពី​អំឡុង​ឆ្នាំ​២០០៦ កន្លង​ទៅ​ធ្លាប់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្តឹង​ពី​បទ​ប្លន់​ដី​នៅ​ចំណុច​ខាងលើនេះ ទៅ​តុលាការ​ខេត្ត​កោះកុង​ម្តង​រូ​ច​ម្តងមកហើយ ព្រមទាំង​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ចេញ​ដីការ បង្គាប់​ឲ្យ​នាំខ្លូន​យកទៅ​ដាក់​គុក​ផងដែរ ប៉ុន្តែរ​ជន​នោះ​បាន​រត់គេច​ខ្លូន​រហូត​ដោយសារ​តែ​មាន​លោក​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​នៅ​តំបន់​កែវផុស​ម្នាក់​ចេញ​មុខ​ធ្វើ​អន្តរាគមន៍ ។ ហើយ​សំ​រាប់ការ​ប្តឹងផ្តល់​នា​ពេល​ថ្មី​នេះ​ក៍​ស្រាប់តែ​លេចមុខ​លោក​ឧកញ៉ា​ដ៍ដែល ចេញមុខ​ធ្វើ​អន្តរាគមន៍​យ៉ាង​ពេញទំហឹង​ចូលក្នុង​ប្រព័ន្ធតុលាការ ជា​ហេតុ​ធ្វើឲ្យ​ការអនុវត្តន៍​ច្បាប់​របស់​មន្ត្រី​សាលាដំ​បូង​ខេត្ត​ព្រះសីហនុ​ជូ​ប​ការលំបាក​គ្រប់​ជំហាន​បើ​ទោះ​ជា​តុលាការ​រក​ឃើញ​ទោសកំហុស​ជនជាប់សង្ស័យ​ទាំង​២​នាក់​នោះ រូ​ច​ហើយ​ក៍ដោយ ប៉ុន្តែរ​ការដាក់ទោសទ័ណ្ឌ​មិន​អាច​ធ្វើ​ទៅ​រូច​ឡើយ ។

​ជុំវិញ​បញ្ហារ​នេះ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​បាន​ធ្វើ​សំណូមពរ ទៅ​ដល់​លោក​ឧកញ៉ា ដែល​មាន​ឥទ្ធិពល​ខាងលើ សូម​ឲ្យ​បញ្ឈប់​នៅ​វ​ប្បធ​ម៏​អន្តរាគមន៍​ជូ​យ​ដល់​ជនខិលខូច​ទាំង​២​នាក់​បែប​បំពាន​ច្បាប់ តទៅទៀត ដើម្បី​ទុក​កិច្ចការ​នេះ​ឲ្យ​តុលាការ​អនុវត្តន៍​តាម​និតីវិធី​នែ​ច្បាប់ ។ ប៉ុន្តែរ​បើ​លោក​ឧកញ៉ា​ម្នាក់​នេះ​នៅតែ​បន្តសកម្មភាព​អន្តរាគមន៍​ជួយ​ដល់​ជន​ខិលខូច​ត​ទៀត ប្រជាពលរដ្ឋ​និង​នាំគ្នា​ទៅ​ធ្វើការ​តវ៉ា​ដល់​មុខ​ផ្ទះ​លោក​ឧកញ៉ា​នោះ​ម្តង​ហើយ ។ ប៉ុន្តែរ​បើ​ទោះជា​យ៉ាងណា​ក៍ដោយ ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំ​អស់​មាន​ក្តី​សង្ឃឹម​យ៉ាង​ជ្រាលជ្រៅ ទៅ​លើ​ចំណាត់ការ​តាម​និតីវិធី​នែ​ច្បាប់​របស់​សាលា​ដំបូងខេ​ត្ត​ព្រះសីហនុ ពីព្រោះថា កន្លងមក​សាលា ដំបូង​តែងតែ​រក​ភាព​យុត្តីធម៌​ដល់​ជនក្រីក្រ​ស្លូតត្រង់​ជានិច្ច ។ រងគ្រោះ​ទាំងអស់​បាន​បញ្ជាក់ថា ពូក​គាត់​និង​ដាក់​ពាក្យបណ្តឹង​បន្ថែមទៀត ចូល​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ​ឲ្យបាន​ជ្រាប​និង​មាន​វិធានការ ជូ​យ​ដល់​ពូក​គាត់​ទាំងអស់​គ្នា ហើយ​សំរាប់​លោក​ឧកញ៉ា​ម្នាក់​ដែល​តែងតែ ចេញ​មុខជូ​យ​ដល់​ជន​ខិលខូច​នោះ បើ​នៅ​តែ​បន្ត​ធ្វើ​អន្តរាគមន៍​ទាំង​បំពាន​ច្បាប់​តទៅ​ទៀត​ក៍​អាច​ប្រឈរ​មុខ​ក្នុង​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ​ផងដែរ ៕
​ភ្នំព្រឹក​

2014_10_18d4 (2) 2014_10_18d4 2014_10_18d4 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!