ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឈ្មួញជើងខ្លាំង ឈ្មោះ ចែ លីលី កំពុងកាក់បកក្នុងមុខរបរកសុីដឹកជញ្ជូនឈើទ្វារអត់ច្បាប់យ៉ាងកក្រើកអត់មានអ្នកចាប់ មានតែអ្នកចាំយកលុយបែបពុករលួយ…!!

ឈ្មួញជើងខ្លាំង ឈ្មោះ ចែ លីលី កំពុងកាក់បកក្នុងមុខរបរកសុីដឹកជញ្ជូនឈើទ្វារអត់ច្បាប់យ៉ាងកក្រើកអត់មានអ្នកចាប់ មានតែអ្នកចាំយកលុយបែបពុករលួយ…!!

ក្រចេះ នៅថ្ងៃ ទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២ និង៣០ ថ្ងៃត្រង់មេឈ្មួញជើងខ្លាំងឈ្មោះ ចែ លីលី រកស៊ីដឹកជញ្ជូនឈើទ្វារអត់ច្បាប់តាមរយៈ រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AH-4967)ចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះយកទៅលក់ចែកចាយនៅតាមបណ្ដាខេត្តផ្សេងៗ ជារៀងរាល់ថ្ងៃរាល់យ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ នៅតាមដងផ្លូវសម្ងំកើបលុយដាក់ហៅប៉ៅ ជាថ្នរក្នុងការគេចវេសមិនចុះបង្ក្រាបទៅតាមតួនាទីរបស់ខ្លួនជាក់ស្ដែងក្នុងពេលនឹងម៉ោងដូចខាងលើ។យើងបានតាមផ្តិតយករូបភាពពីចំណុចស្ពានទេរហូតដល់ដល់ស្រុកឆ្លូង។ក៏បានទំនាក់ទំនងផ្ដល់ជាព័ត៌មាន និងសុំការសហការ។ពីលោក(កងសុំ)ដែលជាមេបញ្ជាការអាវុធហត្ថស្រុកឆ្លូងក៏ប៉ុន្តែលោកបានឆ្លើយយ៉ាងខ្លីមកថាបើបញ្ហាបទល្មើសព្រៃឈើកុំទាក់ទងមកគាត់ទៀតឲ្យទាក់ទងទៅមេព្រៃទៅយើងក៏មានវីដេអូខ្លីបក្នុងការផ្ដល់ជាដំណឹងនិងសូមការសហការដូចឃ្លីបខាងក្រោម។

បើទោះជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់បទបញ្ជាយ៉ាងក្ដៅគគុកឲ្យមន្ត្រីក្រោមឱវាទខិតខំបំពេញតួនាទី បង្ក្រាបបទល្មើសព្រៃឈើដែលជាធនធានធម្មជាតិឲ្យខានតែបានជាដាច់ខាតយ៉ាងណាក៏ដោយ ក៏អស់លោកមន្ដ្រីគ្រាប់ល្ពៅមួយចំនចំនួននៅក្នុងខេត្តក្រចេះទាំងនោះនៅតែគ្មានចំណាត់ការទប់ស្កាត់ បង្ក្រាបទៅតាមបទបញ្ជាទាល់តែសោះ ហើយថែមទាំងបន្ដបើកដៃបណ្តោយឲ្យពួកឈ្មួញរកស៊ីដឹកបទល្មើសព្រៃឈើ យ៉ាងគឃ្លើនជារៀងរាល់ថ្ងៃរាល់យប់ដដែល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!