ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ប្រធានស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តព្រែកព្នៅផ្លូវជាតិ​លេខ​៨ គាបជំរិតយកលុយពីក្រុមឈ្មួញទាំងតូចទាំងធំតាមអំពើចិត្ត…?

ប្រធានស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តព្រែកព្នៅផ្លូវជាតិ​លេខ​៨ គាបជំរិតយកលុយពីក្រុមឈ្មួញទាំងតូចទាំងធំតាមអំពើចិត្ត…?

​ព្រៃវែង ៖ ប្រភព​ពី​ក្រុម​ឈ្មួញ ដឹក​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តព្រែកព្នៅ លើ​ផ្លូវជាតិ​លេខ​៨ បញ្ជាក់ឲ្យអ្នកសារព័ត៌មាន​ យេីងដឹងថា សព្វថ្ងៃ​នេះ​ប្រធាន​ជញ្ជីង​ កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល​ទោះ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​នៅតែ​អាច​ធ្វើ​សកម្មភាព ទាំង​យប់​ទាំង​ថ្ងៃ ចំណែក​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធា រណៈការ​និង​ដឹកជញ្ជូន​បែរជា​ធ្វើ​មិនដឹងមិនឮ​ អ្វី​ទាំងអស់​។​

មេ​ឈ្មួញ​ធំៗ និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ ចេញពីស្រុកយួន តាមច្រកទ្វារអន្តរជាតិព្រំដែនមុឺនជ័យ និងច្រកទ្វារអន្តរជាតិព្រំដែនត្រពាំងផ្លុង ឆ្លងកាត់​ផ្លូវជាតិ​លេខ៨ ក្នុង​ស្រុក​ពារាំង បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​ របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៨ ក្នុងភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំងខេត្តព្រៃវែងនោះដែរ​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បានបន្ថែមទៀតថា​ ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ ឬ​កសិផល​ផ្សេងៗ ពីខេត្តនានា ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តព្រែកព្នៅ ស្រុកពារាំង ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ និងបក្សពួកប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ។​

​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក ជា សុ មេធី អភិបាល​ខេត្តព្រៃវែងក៏ដូចជា​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្តនិង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិព្រែកព្នៅ ជាបន្ទាន់ ។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែងបានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ព្រែកព្នៅ តាមបណ្តោយផ្លូវជាតិ​លេខ៨ ចំណុចស្រុកពារាំង គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត​ គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។
ជា​ការពិត ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្តវ៉េអងធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ព្រែកព្នៅ ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំងនោះ គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ខ្នាចធំដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ​ ធ្វើឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ឡេីយ ។​
ប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ្រ ស្រុកពារាំង បាន​ឲ្យដឹងថា​ ពេល​រថយន្ត​ធំៗ​ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ​ រថយន្តរ​ត់យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ​ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ព្រែកព្នៅ តាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាននោះទេ។​
​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ម្នាក់ហ៊ាន​តវ៉ា​ប្រាកដ​ជា​ត្រូវ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ ៨ ក្នុងភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាមទំនេីងចិត្ត របស់​ពួកគេ​ជាមិនខាន់ ។
​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ៨ យ៉ាង​គគ្រឹកគគ្រេង​ បណ្ដោយ​ឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ ជា​បន្តបន្ទាប់ ។​
​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក​ស៊ុន ចាន់ ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោកសេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស​ មិន​គួរ​មើលរំលង​តទៅទៀត​នោះទេ​ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ ផ្លូវជាតិ​លេខ៨ ស្រុកពារាំង កំពុង​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!