ខេត្តមណ្ឌលគិរី៖នាថ្ងៃទី៤ខែគុម្ភៈឆ្នាំ២០២៤នេះមានករណីអំពើហឹង្សាមួយបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ត្រង់ចំណុចចំការស្វាយចន្ទីលើទឹកដីភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ប្រភពដដែលបានឲ្យដឹកថាមានករណីហឹង្សាបង្កររបួសស្នាមដោយចេតនាជនបង្ករមានគ្នាចំនួន២នាក់ទី១ឈ្មោះម៉ាន មូសតហ្វាអាយុ៤៩ឆ្នាំជនជាតិឥស្លាមរស់នៅភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ទី២ឈ្មោះវាសុីសភេទប្រុសអាយុ២០ឆ្នាំជនជាតិឥស្លាមមានទីលំនៅភូមិឃុំស្រុកជាមួយគ្នា។បានធ្វើសកម្មភាពកាប់ចាក់ទៅលើជនរងគ្រោះឈ្មោះ តុងសុខហេង ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែររស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។
យោងតាមប្រភពបន្តឲ្យដឹងថាជនរងគ្រោះនិងក្រុមគ្រួសារមានគ្នាចំនួន៥នាក់បានជិៈម៉ូតូដើររកអូសស្វាយចន្ទីងាប់ៗយកមកដាំបាយទទួលទានលុះមកដល់ចំនុចចំការស្វាយចន្ទីឈ្មោះ សេនស្រាប់តែឃើញឈ្មោវ៉ានិងកូនប្រុសចុះពីម៉ូតូដើរសំដៅមកកន្លែងរម៉កម៉ូតូរបស់លើជនរងគ្រោះហើយយកកាំបិតនិងដែកត្បែងបុកកាប់ទៅលើជនរងគ្រោះយ៉ាងសាហាវព្រៃបណ្តាលឲ្យរងរបួសជាទម្ងន់មិនដឹងពីមូលហេតុអ្វីឲ្យពិតប្រាកដ។
គួររំលឹកថា ជនបង្ករក្រោយពីបានធ្វើសកម្មភាពកាប់បុករួចបានកំពុងរត់គិចខ្លួនទាំង២នាក់ឪពុកនិងកូនកម្លាំងPOLICEកំពុងស្វែងរក។
ពាក់ព័ន្ធករណីអំពើឃោឃៅសាហាវព្រៃផ្សៃខាងលើនេះផងដែរ កងកម្លាំងសមត្ថកិច្វនគរបាលជំនាញព្រហ្មទណ្ឌស្រុកកែវសីមានិងខេត្តមណ្ឌលគិរីបានកំសាវជ្រាវស្វែងរកចាប់ខ្លួន៕