ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់!

ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់!

ខេត្តមណ្ឌលគីរី ÷ ជាក់ស្តែងនៅថ្ងៃទី១៨ ۔១៩ខែកញ្ញា ឆ្នាំ២០២៣ រូបភាពគំនរឈើ ដែលក្រុមការងារថតបាន ជាច្រើនគំនរនៅក្នុងដែនជម្រកសត្វព្រៃណាមលៀរកំពុងរងការបំផ្លិចបំផ្លាញព្រៃឈើ ដែលត្រូវប្រឈមមុខវិនាសហិនហោច ហើយសមត្ថកិច្ច អាជ្ញាធរ ជំនាញ ពាក់ព័ន្ធ មានតួនាទីបង្ក្រាប ក៏ត្រូវបើកស៊ើបអង្កេត ស្រាវជ្រាវ នូវតម្រុយនេះប្រយោជន៍ការពារ ធនធានធម្មជាតិ សត្វព្រៃ ដែលកំពុងរងនូវការបំផ្លាញ បាត់បង់ ដោយក្រុមជនទុច្ចរិត ដើម្បីចូលរួម ការពារសម្រាប់ផលប្រយោជន៍ជាតិជាធំ។

តាមប្រភពខ្លះបាននិយាយតៗគ្នាថាមានមេឈ្ញួញម្នាក់ដ៏ល្បី ឈ្មោះ ម៉ាប់ បានទទួលលុយពីថៅកែជនជាតិវៀតណាមរាប់លានដុល្លារ ចាំឈរជើងប្រមូលទិញឈើ ដោយឲ្យឈ្មោះ រិទ្ធ (ហៅអាមូម)ជាអ្នកកាង និងរត់ការឡានដឹកជញ្ជូនឈើ តាមរយៈរថយន្តឡង់គ្រឹសស័រកែឆ្នៃមានត្រើយ និងគោយន្តកន្រ្តៃតាំងបរពីជ្រោះជ្រលងដងអូរមកទុកនៅក្នុងចំការកៅស៊ូ បារាំង សុកហ្វីន  ដាក់ឡាក់ ក្រុមហ៊ុនវៀតណាមនិងកូហ្វីហ្វាម៉ា ដឹកចេញយកទៅទម្លាក់នៅចំណុច ៥ទីតាំង ស្ថិតនៅភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី  ក្នុងនោះច្រកចេញ មានចំនួន ៣កន្លែង ÷
១ ចេញពីក្រុមហ៊ុនចំការកៅស៊ូវៀតណាម (ដាក់ឡាក់)
២.អូរពោត ផ្លូវទៅប៉ុស្តិ៍ ៦ ទល់មុខបរិស្ថានអូរពោត
៣ អូរឆែល តាមក្រុមហ៊ុនបារាំង(កូហ្វីហ្វាម៉ា)
ដែលចេញទាំង០៣ ច្រកឆ្លងកាត់តាមបារ៉ាស់ចំការកៅស៊ូបារាំង(កូហ្វីហ្វាម៉ា)( សុកហ្វីន)ចូលតាមច្រកប៉ុស្តិ៍ប្រាំពីរ ច្រកទ្វេភាគីណាំលៀ ដែលសម្របសម្រួលយ៉ាងល្អពីលោក (ណយ)មេប៉ុស្តិ៍ច្រក ក្នុង១យប់ៗបន្តដឹកឆ្លងដែនទៅស្រុកយួនយ៉ាងគំហុក រីឯមន្រ្តីជំនាញសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគីរីនិងស្រុកពេជ្រាដា  រក្សាភាពស្ងៀមស្ងាត់។

តាម ប្រភព ពី បប្រជាពលរដ្ឋរស់នៅក្នុងខេត្ត មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល ជិត ១ សប្ដាហ៍ កន្លងទៅ នេះ ឈ្មួញ ជាច្រើន នាក់ បាន សម្រុក ដឹកជញ្ជូនឈើ ឈ្លិក ពី ចំណុចភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរ ចេញ ទៅ ស្រុក យួន តាម ច្រក ណាំ លៀ យ៉ាងគំហុក ។

ក្រោយពីអង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយ មេឈ្មួញទាំងពីរនាក់ ខាងលើកំពុងតែព្រួយបារម្ភ ហើយក៏កំពុងរត់ ការ កុំឱ្យមានចុះផ្សព្វផ្សាយ ពីរឿងគេពាក់ព័ន្ធ រកបទល្មើសព្រៃឈើ ដ៍ សកម្មភាព របស់ ក្រុម ឈ្មួញ ដឹក ជញ្ជូន ឈើ ទៅ ស្រុក យួន គ្មាន មន្ត្រី ជំនាញ ឬ សមត្ថកិច្ច ណា ទប់ស្កាត់ ទេ គឺមាន តែ ជួយ សម្រួល ឲ្យ ឈ្មួញ ដឹក ជញ្ជូន ឈើ ទៅដល់ គោលដៅ យ៉ាង រលូន ។

មជ្ឈដ្ឋានខាងក្រៅ!  រិះគន់ចំៗទៅលេីមេរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគីរី និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ជាអ្នកបេីកភ្លេីងខៀវ ទេីបមេឈ្មួញឈេីឈ្មោះ  រិទ្ធិ (ហៅអាមូម)និងបក្សពួក ហ៊ានធ្វើអ្វីៗតាមទំនេីងចិត្ត បណ្ដាលឲ្យព្រៃឈើក្នុងដែនជម្រកសត្វព្រៃណាមលៀរ ស្រុកពេជ្រាដា  រងការកាប់បំផ្លាញគួរឲ្យព្រួយបារម្ភបំផុត។

មន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាល ដែល ឃ្លាំ មើល បទល្មើស ព្រៃឈើ ក្នុង ខេត្ត មណ្ឌលគិរី បាន លើកឡើងថា លោក ហែម បូ ណា រ៉ែ ល មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត មណ្ឌលគិរី និង លោក ឡោ សុខា ស្នងការដ្ឋាន នគរបាល ខេត្ត មណ្ឌលគិរី ក៏ដូចជា លោក ថង សាវុន អភិបាលខេត្ត មណ្ឌលគិរី គ្មាន ឆន្ទៈ ក្នុង ការបង្ក្រាប បទល្មើស ព្រៃឈើ នោះ ទេ ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេខេត្តមណ្ឌលគីរី អំពាវនាវ ដល់ នាយ ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស និង ជា ប្រធាន គណៈកម្មការ ថ្នាក់ ជាតិ ដើ ម្បី ទប់ស្កាត់ បទល្មើស ព្រៃឈើ ធនធានធម្មជាតិ ព្រមទាំង លោក ឌិ ត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ នេសាទ មេត្តា ចាត់ មន្ត្រី ក្រោម ឱវាទ ចុះ ត្រួតពិនិត្យ ជាបន្ទាន់ បើមិន ដូច្នោះ ទេ ព្រៃឈើ ដែល នៅ សេសសល់ បន្តិចបន្តួច ពិតជា វិនាស អស់ ក្រោម ស្នាដៃ មេឈ្មួញ ឈ្មោះ រិទ្ធ និង  ឈ្មោះម៉ាប់ បក្ខពួកជាក់ជាពុំខាន ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!