ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ដីព្រៃលិចទឹក តំបន់៣ នៅចំណុចទួលគម្រ តំបន់បឹងទង់ ឋិតនៅក្នុងភូមិសាស្ត្រ ឃុំស្រទ្បៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវបានរងការឈូសឆាយប្រមាណពី៣៥ ទៅ៤៥ ហិកតា

ដីព្រៃលិចទឹក តំបន់៣ នៅចំណុចទួលគម្រ តំបន់បឹងទង់ ឋិតនៅក្នុងភូមិសាស្ត្រ ឃុំស្រទ្បៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវបានរងការឈូសឆាយប្រមាណពី៣៥ ទៅ៤៥ ហិកតា

កំពង់ធំ/ ដីព្រៃលិចទឹក តំបន់៣ នៅចំណុចទួលគម្រ តំបន់បឹងទង់ ឋិតនៅក្នុងភូមិសាស្ត្រ ឃុំស្រទ្បៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ប្រមាណពី៣៥ ទៅ៤៥ ហិតា ត្រូវបានរងការឈូសឆាយ ដោយមានគ្រឿងចក្រ បោះជម្រុំ ប្រចាំ ការនៅទីនោះស្រេចទៀតផង ។

យោងតាមប្រភពព័ត៌មាន នៅទីនោះ ថា ចំណុចការឈូសឆាយដីព្រៃនេះ បើតាមគាត់ដឹង គឺជាតំបន់៣ចំតែម្ដង គ្មានប្រជាពលរដ្ឋ ហ៊ានប៉ះពាល់ទេ ប៉ុន្តែម្ចាស់ដីនេះ លឺថា គាត់ឈ្មោះអៀង នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយគេល្បីថាគាត់ ជាមន្ត្រីតុលាការ ខេត្តកំពង់ឆ្នាំង ទើបហ៊ានឈូសឆាយដីនៅចំណុចនេះ ហើយមិនមែន មានតែមួយកន្លែង ហ្នឹងទេ គឺមានច្រើនកន្លែងទៀត ដូចជានៅខាង ក្រោមទួលតាមុំ ឋិតក្នុងភូមិគោកត្របែក ជាដើម គឺឈូសឆាយតាំងពីឆ្នាំ២០២១មកម្លេះ។

ជួបតាមទូរស័ព្ទ ឈ្មោះអៀង បានឆ្លើយបំភ្លឺថា ដីដែលគាត់ឈូសឆាយនោះ គឺគេកាត់ចូលតំបន់០១អស់ហើយ ហើយថែមទាំងមានបង្កាន់ដៃ សម្រាប់ធ្វើប័ណ្ណកម្មសិទ្ធទៀតផង។

បន្ទាប់ពីអ្នកសារព័ត៌មានយើងបានបញ្ជូនព័ត៌មាននេះជាបឋម ទៅក្នុងគ្រុបតេឡេក្រាម ខេត្តកំពង់ធំ នៅម៉ោង៣ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ បានបញ្ជា ឱ្យរដ្ឋបាលស្រុកតាំងគោក ចុះពិនិត្យភ្លាមៗដែរ ។

ជាក់ស្ដែង នៅល្ងាចជិតយប់ទៅហើយ កម្លាំងរដ្ឋបាលស្រុកតាំងគោក ដែលមានមន្ត្រីជលផលផងនោះ បានទៅដល់ ទីតាំងឈូសឆាយ ប៉ុន្តែគ្រឿងចក្រទាំងនោះ បានបើកគេចចេញ មុនពេលសមត្ថកិច្ចទៅដល់.. គឺបើកចេញមកតាមឃុំ សំរោងសែន ហើយឆ្ពោះឡើងទៅឃុំដារ ស្រុកកំពង់លែង។

ក្រុមការងារ ដែលចុះទៅពិនិត្យដីឈូសឆាយនេះ បានប្រាប់អ្នកសារព័ត៌មានថា ឃើញការដី ឈូសឆាយ នោះ ហើយតែក្រុមការងារ បានថតបញ្ជូនទៅថ្នាក់លើមួយជំហានហើយ និងរង់ចាំការពិនិត្យ និងវាយតម្លៃ តើដីនោះ ឋិតនៅតំបន់ ស្របច្បាប់ ឬខុស ច្បាប់។

ជាមួយគ្នានេះ មន្ត្រីម្នាក់ នៃក្រុមការងានេះ (សុំមិនបញ្ចេញឈ្មោះ) បានលួចខ្សឹប ប្រាប់ថា ដី នេះ ឋិតនៅក្នុងតំបន់ ៣ ពិតមែនហើយ ប៉ុន្តែកន្លងមក គាត់តូចជាងគេ ម្លោះហើយស្រេចតែគេចុះ គាត់មិនហ៊ានថ្លាថ្លែងនោះទេ បើថ្នាក់លើដឹងកាលណា..កាលហ្នឹងចុះ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!