(មណ្ឌលគិរី) កាលពីថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៤នេះនៅវេលាម៉ោង១១យប់ មានករណីបង្កសម្លេងឡូឡាព្រមទាំងដកកាំភ្លើងផ្ជង់គ្នាបង្កអោយមានការភ្ញាក់ផ្អើលទាំងពលរដ្ឋនៅក្បែរៗរត់ពួនពពាក់ពពូនទាំងកណ្តាលអធ្រាត នៅត្រង់ចំណុច មុខសាលាឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
អ្នកនៅកន្លែងកើតហេតុម្នាកអោយដឹងថា៖ក្នុងហេតុការនោះ មានអភិបាលរងស្រុកអូររាំងម្នាក់ ឈ្មោះ សុខ សុវណ្ណៈរិទ្ធ មានអាការៈស្រវឹងជោក ខណៈទើបត្រឡប់មកពីចូលរួមក្នុងពិធីមង្គលការមួយក្នុងក្រុងសែនមនោរម្យ ។
ប្រភពបន្តថា៖ ដំបូងគេឃើញ អភិបាលរងស្រុករូបនោះ បើកឡានប្រដេញតាមមន្ត្រីសាលាស្រុកអូររាំងជាស្ត្រីៗ បង្កឲ្យមន្ត្រីស្រីៗទាំងនោះភយ័យ៉ាងខ្លាំង។ ដំណឹងនេះបានដឹងដល់អភិបាលស្រុកអូររាំងលោក សៀក មន្នី ភ្លាមៗ ដែរ អាចមន្រី្តស្ត្រីរាយការណ៍សុំអោយជួយ ទើបលោក សៀក មន្នីបញ្ជាលោក ខាត់ សាក់ មេបញ្ជាការយោធាស្រុកអូររាំង ឲ្យទៅជួយមើល អោយដឹងថាឡាន ប្រដេញតាម មន្ត្រីស្រីៗជាឡាននរនា?។
លោក ខាត់ សាក់ មេបញ្ជាការយោធា សឹករងស្រុកអូររាំង បានប្រាប់អ្នកសារព័ត៌មានថា៖ក្រោយលោកទទួលបានបទបញ្ជាពីអភិបាលស្រុកលោកមិនបង្អង់យូឡើយ ស្រាប់តែប្រទះឃើញ ថាជាឡានរបស់លោក សុខ សុវណ្ណរិទ្ធ លោកក៏បើកហួស ប៉ុន្តែលោក សុខ សុវណ្ណៈរិទ្ធ ដែលជាអភិបាលរងស្រុក បែរជា បានបើកឡានដេញតាមពីក្រោយលោកវិញហើយតាមរហូត។
លោកខាត់ សាក់បន្តថា ទោះជាលោកប្រឹងបើកចូលគេចទៅណា ក៏លោក អភិបាលរងស្រុករូបនេះដេញទៅតាមរហូតដែរ។ លុះដល់ចំណុចផ្លូវទាល់មួយ លោកក៏បានចុះពីឡានលោក ដើរសំដៅទៅលោក សុខ សុវណ្ណៈរិទ្ ស្រាប់តែលោក សុខ សុវណ្ណៈរិទ្ធដកកាំភ្លើងផ្ជង់លោកតែម្តង ជាទម្លាប់កងទ័ពមិនអោយគេបាញ់មុនឡៀយទើបដងកាំភ្លើងផ្ជង់តបវិញភ្លាមដែរទៅក្នុងស្ថានភាពដើរថយក្រោយហើយស្រែកថា៖”មេ មេ គ្នាយើងទេមេ ខ្ញុំខាត់សាក់ ខ្ញុំមេបញ្ជាការសឹករងអូររាំងស្រុកអូររាំង ខ្ញុំឈ្មោះលោក ខាត់ សាក់ណា!។ លោកបារម្ភណាស់ ព្រោះលោកអភិបាលរង ស្រវឹងជោកខ្លាំង ទើបខ្លាចលោកសុខ សុវណ្ណរិទ្ធស្តាប់មិនយល់ ហើយឈានដល់បាញ់សម្លាប់។ឃើញសភាពបែបនេះ លោក ខាត់ សាក់ក៏ឡើងឡានបើកមកបន្ទាយវិញ។ លុះបន្ទាប់ក្រោយមក ក៏មានបទបញ្ជាពីអភិបាលស្រុកម្តងទៀតថា:ឲ្យទៅឃាត់លោក សុខ សុវណ្ណៈរិទ្ធ ខ្លាចបង្កបញ្ហាធំថែមទៀត។
ករណីដ៏ដែលនេះអធិការស្រុកអូររាំងក៏ដូចលោកខាត់ សាក់ដែរ។លោក ហាក់ ទិត្យឬទ្ធីវង្ស អធិការស្រុកអូររាំង អោយដឹងថា”លោកក៏បានទទួលបញ្ជាពីលោក សៀក មន្នីអភិបាលស្រុកអូររាំង ឲ្យទៅជួយមើល លោក សុខ សុវណ្ណរិទ្ធកំពុងស្រវ៉ឹងដែរ ស្រាប់តែពេលលោកអធិការចេញឡានទៅ ស្រាប់តែត្រូវលោកសុខ សុវណ្ណរិទ្ធ កំពុងផ្ជង់កាំភ្លើងជាមួយលោក ខាត់ សាក់ដែរ ទាំងស្រែកថា ម៉ោះអាសាក់ វាស់ដីបាញ់គ្នា អញខឹងអាឯងយូហើយ។
លោក ហាក់ ទិត្យឬទ្ធីវង្សក្នុងនាមអធិការ បានដើរចូលទៅឃាត់លោកទាំងពីតថា”យើងសុទ្ធសឹងតែគ្នាឯងទេ កំធ្វើអញ្ចឹងកុំយកកាំងភ្លើងផ្ជង់គ្នាអញ្ចឹង។ តែ លោក សុខ សុវណ្ណៈរិទ្ធ មិនស្តាប់ទេ ថែមទាំង បែរចុងកាំភ្លើងរបស់លោក ទៅផ្ជង់លោកអធិការជាកូនចៅអធិការវិញ។
លោកអធិការបន្តថាពេលនោះ លោកបានស្ទុះទៅចាប់កាំភ្លើង រួចចុច កន្លះម៉ូប៊ីលឲ្យលោតថយក្រោយ ឲ្យកល់ញញួរកាំភ្លើងនៅក្នុងដៃលោកសុខ សុវណ្ណរិទ្ធ កំពុងកាន់នោះ។ ខណៈនោះទោះលោកសុខ សុវណ្ណរិទ្ធព្យាយាមកេះកៃកាំភ្លើងលាន់ស្នូប៉ឹកតែមិនខ្ទុះគ្រាប់ចេញទេ។ទើបលោកអធិការបាន សុំដកហូតកាំភ្លើងពីលោក សុខ សុវណ្ណរិទ្ធនោះទុកសិន ថា”ចាំថ្ងៃស្អែក ទើបដោះស្រាយ និងធ្វើកំណត់ហេតុ រាយការណ៍ជូនថ្នាក់ដឹកនាំខាងលើ។
លោកអធិការអូរាំងថា”ថ្ងៃទី១៦កុម្ភៈ២០២៤លោក
បានអញ្ជើញលោក សុខ សុវណ្ណរិទ្ធ ដើម្បីសាកសួជំវិញករណី ហេតុការណ៍ពីយប់១៥កុម្ភៈ ដែលមានប្រើប្រាស់កាំភ្លើង ហើយដើរផ្ជង់នគរបាលរងស្រុកមិនបានអព្ជើាញមកឆ្លើយនៅអធិការទេ! តែ!បែជាទទួលបាននូវពាក្យគំរាមយ៉ាងចាស់ដៃពី លោក សុខ សុវណ្ណរិទ្ធថា«បើឯងជាអធិការ មិនឲ្យកាំភ្លើងមកអញវិញទេ អញនឹងប្តឹងទៅមហាផ្ទៃ»។