ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក​ នុត លីឆូយ ប្រធានគយចល័តតំបន់៣ ឡើងជំនួសលោក កែវ អង្កាម ទទួល៥ ខេត្ត ពង្រាយដៃជើងប្រមូលសេដ្ឋកិច្ចស្រង់ដើមតាមរបៀបអំពើពុករលួយ.!

លោក​ នុត លីឆូយ ប្រធានគយចល័តតំបន់៣ ឡើងជំនួសលោក កែវ អង្កាម ទទួល៥ ខេត្ត ពង្រាយដៃជើងប្រមូលសេដ្ឋកិច្ចស្រង់ដើមតាមរបៀបអំពើពុករលួយ.!

ប្រភពបានបន្តថា ក្រុមមន្រ្តីគយចល័តតំបន់ ៣ ផ្លូវជាតិលេខ៤ ក្រោមការ គ្រប់គ្រងរបស់លោក​ នុត លីឆូយ មេគយចល័តតំបន់៣ ពង្រាយដៃជើងគាបយកលុយពីក្រុមឈ្មួញនិងអាជីវករតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញព្រោះបច្ចុប្បន្នលោក​ នុត លីឆូយ មេគយចល័តតំបន់៣ ដែលអាងមានខ្នង បង្អែករឹងមាំ ទើបហ៊ានប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ។ ភាពមិនប្រក្រតីពុក រលួយរបស់លោក​ នុត លីឆូយ មេគយចល័តតំបន់៣ ទទួល បន្ទុក ៥ខេត្តគឺខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែបនិងខេត្តកំពត ត្រូវបានមហាជនលាត ត្រដាងជាបន្តបន្ទាប់ជាពិសេសទាក់ទងទៅនិងការប្រមូល លុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តទាំង៥តែម្តង។ ប៉ុន្តែលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់ ទាន់វិធានការទប់ស្កាត់នូវអំពើ ពុករលួយយ៉ាងពេញបន្ទុករបស់លោក នុត លីឆូយ ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ឬហៅថា មេគយចល័តតំបន់ ៣។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុក រលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ក្រុមមន្ត្រីគយចល័តតំបន់៣ ខ្លះៗផង។

ប្រភពស្និទ្ធនឹងលោក នុត លីឆូយ បានបន្ថែមឲ្យដឹងទៀតថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជាទើបលោក នុត លីឆូយ ទទួលបានតំណែងជាមេគយចល័តតំបន់ ៣និងទទួល បន្ទុក ៥ខេត្តយ៉ាងរំភើយ។
ជាងនេះទៅទៀតលោក នុត លីឆូយ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយចល័តតំបន់៣ទទួលបន្ទុក ៥ ខេត្ត គឺលោក គុណ ញឹម អគ្គនាយកគយ ដឹងច្បាស់ជាងគេ ។

ប្រភពឈ្មួញនិងអាជីវករបានបន្ថែមថា លោក នុត លីឆូយ ទទួលបានតំណែងមេគយចល័តតំបន់៣នោះមកបានបើកដៃពង្រាយអោយកូនចៅខ្លួនគាបយកលុយ លើតុក្រោមតុតាម អំពើចិត្តនិងតាមការ កំណត់របស់លោក នុត លីឆូយ មិនអាច តវ៉ាបានបច្ចុប្បន្នលោក នុត លីឆូយ មេគយចល័តតំបន់៣ ទទួលបន្ទុក ៥ ខេត្តមកខិតខំរិះរកគ្រប់វិធីសាសន៍ដើម្បីស្រង់ដើម ។

ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រយើងខ្ញុំរង់ចាំនូវការពន្យល់ បកស្រាយពីលោក នុត លីឆូយ មេគយចល័តតំបន់៣ ទទួលបន្ទុក ៥ ខេត្ត គឺខេត្តព្រះសីហនុ.ខេត្តកោះកុង.ខេត្តកំពង់ស្ពឺ. ខេត្តកែបនិងខេត្ត កំពត.រាល់ម៉ោងធ្វើការ៕

 

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!