ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ?

ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ?

ប្រភពពីខេត្តកំពង់ស្ពឺអោយដឹងនៅថ្ងៃទី២០ វិច្ឆិកា ២០២៤ នេះថា៖ដីដែលចាក់លប់បឹងធម្មជាតិមួយកន្លែង នៅតំបន់រមណីយដ្ឋានទំនប់បឹងធម្មជាតិអូរតាសាល ដើម្បីយកជាកម្មសិទ្ធផ្តាល់ខ្លួនរបស់ឈ្មោះ មាស ឌី អស់ជាង៦០អារនោះ បានត្រូវលោកប្រធានធនធានទឹកខេត្តកំពង់ស្ពឺ ឈ្មោះ ញ៉ាញ់ ជាហ៊ង តម្រូវអោយកាយយកដីចេញវិញទាំងអស់ហើយ ។បុន្តែក្នុងមួយរយះកន្លងមក គេឃើញគ្រឿងចក្រទៅកាយមែន ប៉ុន្តែមិនមែនកាយយកដីចេញពីផ្ទៃបឹងទេ នោះគឺគ្រាន់តែការកាយពីកន្លែងមួយ មកដាក់ជាពំនូកក្បែរនោះដដែលតែប៉ុណ្ណោះ។ ទង្វើបែបនេះត្រូវពលរដ្ឋខ្លះថា ជាល្បិចសម្តែង ធ្វើឡប់ឡែរបិទបាំងទោសកំហុស នៃជនពាក់័ពន្ធមួយដំបរស្វាប៉ុណ្ណោះ។

ប្រភពដដែលបន្តថា៖ ជាក់ស្តែងណាស់ ក្រុមអ្នកកាយដីចេញ ពីបឹងនោះ បានធ្វើសកម្មភាពកាយដី ហើយថតយកសកម្មភាពនៅពេលកំពុងកាយដីចេញរតែមួយភ្លែត គឺធ្វើបៀបសម្តែង ឬហៅថាធ្វើជាឡប់ឡែដើម្បីបង្ហាញថ្នាក់លើ ប៉ុណ្ណោះ។ លុះបន្ទាប់ពីសម្តែងចប់ ពួកគេបានដឹកគ្រឿងចក្រត្រឡប់ក្រោយទៅវិញបាត់ឈឹងអស់ ឯដីនៅតែពេញក្នុងបឹងធម្មជាតិដដែល?

គួរបញ្ជាក់ថា៖បឹងធម្មជាតិនិងជារមណីយដ្ឋាន មួយកន្លែងស្ថិត នៅក្នុង ឃុំអូរតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវឈ្មោះ មាស ឌី ចាក់លប់បឹងរំលោភយកធ្វើជាកម្មសិទ្ធិអស់ ចំនួនជាង៦០អារ។តែភ្លាមៗ គេពុំបានឃើញ មានអាជ្ញាធរនិងមន្ទីរធនធានទឹកខេត្ត ឬមានស្ថាប័នណាមួយ ចេញមុនមកទប់ស្កាត់ ឬឈឺឆ្អាល នៅក្នុងអំឡុងពេលកំពុងចាក់ដីលប់បឹងនោះទទេស្អាត ស្ងាត់អោយឈឹង!រឹតតែមិនដែលលឺថាសមត្ថកិច្ចណា មួយនឹងមកចាប់ជនល្មើសបុគ្គល មាស ឌី ដែលហ៊ាន លប់បឹងធម្មជាតិបំពានច្បាប់នោះឡើយ។បើតាមសំដីពលរដ្ឋនៅទីនោះ ថា ករណីនេះ គឺមានតែការបើកដៃអោយចាក់ដី លប់បឹងនោះផ្គើននឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយលួចលាក់ ឃុប ឃឹតគ្នាប៉ុណ្ណោះ ហើយអ្នកបើកដែនោះអាចចាលោក ញ៉ាញ់ ជាហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពី?ត្បិតលោកញ៉ាញ់ ជាហ៊ង និងលោកមាស ឌី ស្និទ្ធស្នាលនឹងគ្នាដូចមនុស្សតែមួយដែរ។ ដូចពាក្យថា«ដំរីងាប់មិនអាចយកចង្អេរទៅបាំងជិតឡើយ»ហើយទំនងជាសុីលៀសរអៀសខ្លួន ស្រៀវខ្នងដូចគោដំបៅខ្នង ក្អែកហើយរំលង តែងតែរំសាយកន្ទុយអញ្ចឹង បុគ្គលដែលនឹងពាក់ពន្ធ័ ហាក់ភ័យព្រួយនឹងការណ៍ដែលពួកគេអាចប្រឈមទៅនឹងផ្លូវច្បាប់ នៅក្នងអំពើឃុបឃឹតប្រព្រឹត្តពុករលួយ លប់បឹងតាសាលជាតំបន់ទេសចរណ៍បំពានច្បាប់យកជាកម្មសិទ្ធិ ទើបគេឃើញលោកញ៉ាញ់ ជាហ៊ង តម្រូវអោយលោក មាស ឌី កាយដីដែលលប់បឹងតាសាលនោះ ចេញវិញអោយអស់។

ប្រភពពីពលរដ្ឋរស់នៅក្បែរបឹងអូរតាសាល ឃុំអូរតាសាយ អោយដឹងថា៖លោក ញ៉ាញ់ ជាហ័ងប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ជាមនុស្សមានទំនាក់ទំនងយ៉ាងល្អ ជាមួយ លោកមាស ឌី ស្និតណាស់!ដូច្នេះការចាក់ដីលប់បឹងរំលោភ យកបឹង អូរតាសាលដោយលោកមាស ឌីនេះ គឺបុគ្គលទាំងពីរ ច្បាស់គេចមិនផុតពី ការឃុបឃឹតដែលនឹងរយោងដូចសម្លរកំពឹសនោះមិនខានទេ។ហេតុនេះ ទើបពួកគេ កំពុងប្រើវិធី តម្រូវអោយលោក មាស ឌី កាយដីចេញវិញ គឺគ្រាន់តែជាលេសនិងជាឡប់ឡែរបិទបាំង អំពើល្មើស សម្រាប់ដោះសាររាយកាណ៍បន្ទន់ចិត្តថ្នាក់លើ។ប៉ុន្តែការកាយដីចេញនោះ បានត្រឹមតែយកគ្រឿងចក្រចូលកាយដាក់ជាពំនូកក្បែរនោះដដែល ហើយយកគ្រឿងចក្រទៅវិញហើយសម្ងំអោយឈឹង!។បែបនេះគេហៅថាចេះច្បាប់បំពានច្បាប់ យកច្បាប់ទៅទ្រាប់គូថអង្គុយ។

លោកអភិបាលខេត្តកំពង់ស្ពឺថ្មី គួរតែត្រួតពិនិត្យ និងចាត់វិធានការក្តៅដល់ លោក ញ៉ាញ់ ជាហ័ង និងលោក មាស ឌី ជាបុគ្គលពាក់ពន្ធ័ ក្នុងការលប់បឹងតាសាលជាបឹងទេសចរណ៍ធម្មជាតិរបស់ខេត្ត ស្ថិតនៅក្នុងឃុំតាសាល ស្រុកឳរ៉ាល់ ជាគំរូសម្រាប់មន្ត្រីដទៃៗ ដែលហ៊ានធ្វើអំពើចេះច្បាប់ បំពានច្បាប់។បើពុំដូច្នោះទេអំពើរំលោភបំពានច្បាប់ចាក់ដីលប់បឹង លប់ស្ទឹងទន្លេ បំផ្លាញព្រៃ នៅតែកើតមានក្នុងខេត្តកំពង់ស្ពឺមិនឈប់ឈរឡើយ។

លោក ញ៉ាញ់ ជាហ័ង បានទទួលទូរស័ព្ទចូលហើយបែរជាមិនអាចមានអ្វីបំភ្លឺឡើយបានឆ្លើយយ៉ាងខ្លីថា ធើមិនកើត ហើយបិទទូរស័ព្ទឈឹងតែម្តង៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!