រាជធានីភ្នំពេញ៖ បើនិយាយពីបនល្បែងនៅក្នុងរាជធានីភ្នំពេញ(ក្លាយជារឿងនិទានចៅវែកចក)ទៅហើយ។ ទោះប្រមុខដឹកនាំចេញបញ្ជានិងហាមយ៉ាងកកោកៗ ក៏សឹកតែមាត់ត្រដោក ឆ្អែតតែពោះក្របីដដែល។ គេឃើញសមត្ថកិច្ច តែងតែចាប់បនល្បែងលែងៗ ដូចឆ្មាប្រលែងនឹងកណ្តុរអញ្ចឹង។ បែបនេះតេីអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានអន់ឬក៏អំណាចបុគ្កលឬអំណាចទឹកប្រាក់ របស់ថៅកែបនល្បែងខ្លាំងជាង? ទេីបកន្លងទៅ មានមន្ត្រីអាជ្ញាធរខ្លះធ្វើហាក់ខ្វាក់ភ្នែក មើលមិនឃើញបនល្បែងសោះ?មន្ត្រីទាំងនោះខ្លះបន្ទាបបន្ថោកអំណាចរដ្ឋ ហ៊ាននិយាយទាំងមិនទទួលខុសត្រូវថា បានចុះទៅណែនាំជាច្រើនលើកច្រើនសារហើយ តែមេល្បែងគេមិនស្តាប់ ខណៈខ្លួនជាអាជ្ញាធរតែម៉េចមិនបង្ក្រាបចាប់រឹបអូសទៅ?។
បនល្បែងនៅក្នុងផ្សារទំនើបសុីធីម៉លនេះស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញដឹកនាំក្រប់ក្រងដោយលោក ថេង សុថុល ជាអភិបាលខណ្ឌនិងលោកជុន ប៊ុនណានជាអធិការខណ្ឌ។
ប្រភពពីអាជីវករលក់ដូរក្នុងផ្សារសុីធីម៉លឱ្យដឹងថា៖ផ្សារ សុីធីម៉ល ក្លាយជាទីតាំងល្បែងស៊ីសងខ្នាតធំគួរសមដែរ ជាប្រភេទ(mini cassino)ទៅហើយ។ បនល្បែងនោះ មានអ្នកញៀនល្បែងចូលលេងទាំងយប់ ទាំងថ្ងៃជាប់មិនដាច់ទេ ជាពិសេសគឺជាទើពេញនិយមរបស់សិស្សគេចសាលា។ ហេតុនេះ បានធ្វើឲ្យពួកគាត់ជាអ្នកលក់ដូរ មានការព្រួយបារម្ភខ្លាំងណាស់ ពាក់ព័ន្ធនឹងបទល្មើសនាៗ ដូចជាសម្បូរចោរលួច នាស់ និងឧស្សាហ៍មានចោរប្លន់ជាដើម។ព្រួយបារម្ភនោះគឺដោយសារអាជ្ញាធរខណ្ឌមិនអនុវត្តនូវអ្វីដែលហៅថា គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរដ្ឋាភិបាលតែម្តង។
អាជីវករលក់ដូរនៅផ្សារសុីធីម៉លដដែលឱ្យដឹងថា៖ទីតាំងល្បែងនៅជាន់ទី០២ មានលេងល្បែង ហ្គេមប៉ាញ់ត្រីគ្រប់ប្រភេទ និងនិងល្បែងដទៃទៀតដែលជាប្រភេទល្បែងសុីសង និងយ៉ាងច្រើនស្កេកស្កះ។ឯមនុស្សចូលលេងភាគច្រើនជាសិស្សសាលាគេចពីសាលាចូលមកលេង។ក្រៅពីនោះឃើញមានមនុស្សជំតង់និងក្មេងៗបែបទំនើងៗមិនដឹងមកពីទីណាបាន ចូលលេងបណ្តាក់គ្នា២៤ម៉/២៤ម៉។
គួរយល់ដឹងថា៖បើតាមច្បាប់ ជនលេងល្បែងស៊ីសង នឹងត្រូវផ្ដន្ទាទោសនិងពិន័យជាប្រាក់។ការដាក់ទោសនិងផាកត្រូវធ្វើតាមទោសានុទោសគឺត្រូវផាកជាប្រាក់ចាប់ពី១ម៉ឺនរៀល ដល់ ៥ម៉ឺនរៀលឬដាក់គុកពីមួយសប្ដាហ៍ទៅមួយខែ ។បើករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី០១(មួយ)ខែ ទៅ០១(មួយ)ឆ្នាំ។ឯអ្នកបើកបនល្បែងស៊ីសងវិញ អ្នកកាន់កាប់ អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវពិន័យប្រាក់ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ០១ (មួយ)ឆ្នាំដល់០៥(ប្រាំ)ឆ្នាំ។
សូមរលឹកថា៖កាលពីរសៀលថ្ងៃទី១១ ខែមីនាឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការក្រុងភ្នំពេញ បានណែនាំឱ្យមន្រ្តីនគរបាលក្រោមឪវាទ ឱ្យពង្រឹងការគោរពច្បាប់និងអនុវត្តជំនាញរបស់ខ្លួន អោយនគរបាលខណ្ឌទាំង១៤បង្កើនការប្រុងប្រយ័ត្ន ទី១-បង្ក្រាបក្មេងទំនើង២-ទប់ស្កាត់និងបង្រ្កាបគ្រឿង ញៀន៣-បង្រ្កាបបនល្បែងស៊ីសង ខុសច្បាប់ និង៤-បង្រ្កាបអំពើឆក់ លួច គាស់ផ្ទះ ។
គួររំលឹកដែរថា៖អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោហ៊ុន សែន កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ធ្លាប់បានបង្ហោះសារជាសំឡេងមានរយៈពេលជាង២១នាទីលើទំព័រហ្វេសប៊ុកផ្លូវការ បញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់មន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់។ក្នុងខណៈមានការបើកបនល្បែងពេញប្រទេសយ៉ាងមហាលោតផ្លោះ។សម្តេចបានបញ្ជាអាជ្ញាធរ ឱ្យបិទហាងរកស៊ីណានៅតែបន្តបើកល្បែងស៊ីសងឱ្យបានជាដាច់ខាត។
គួររម្លឹកបន្ថែមទៀតថា៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានចេញបទបញ្ជាឲ្យគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់ត្រួតពិនិត្យ ល្បែងផ្សងៗនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតាមរយៈសារសំឡេង កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ដោយ
បានចេញបញ្ជាទៅកាន់ចៅហ្វាយខេត្ត ចៅហ្វាយស្រុក និង កងកម្លាំងទាំងអស់ ត្រូវចាត់វិធានការជាបន្ទាន់នូវការត្រួតពិនិត្យល្បែងនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីដែលបើមាន នៅកន្លែងណា គឺត្រូវចាត់វិធានការបិទជាបន្ទាន់។ ប៉ុន្តែត្រូមនុស្សម្នា មើលឃើញថា បទបញ្ជា របស់ សម្តេចទាំង០២ មានឥទ្ធិពលដូចភ្លើងចំបើង។ឆេះតែម៉ាភ្លែតរលត់វិញភ្លាម បេលចេញបញ្ជា សំញ៉ែងចុះបង្ក្រាបថតវីដេអូរបង្ហាញយ៉ាងតក់ក្រហល់ អួតតែមួយភ្លែត បើកវិញដដែលដូចគេវែកចកអោយស្រឡះបានមួយភ្លែតដែរឥឡូវក្លាយជារឿងនិទានទីហើយ ។
ស្រីជាអាណាព្យាបាលម្នាក់ រស់នៅម្តុំក្បាលមាន់ចែបានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានមេត្តាចុះទៅបង្ក្រាបឱ្យមានប្រសិទ្ធភាព ឱ្យដូចភ្លៀងរលឹម មិនត្រូវចុះអនុវត្តតែមួយឆាវដូចភ្លើងចំបើង ដូចកាលពីពេលមុនឡើយ។ ព្រោះល្បែងស៊ីសងទាំងនេះ គឺជាឫសគលនៃសេចក្តីវិនាស គឺវិនាសតែប្រជាជន ខូចអនាគតសិស្សដោយសារតែសង្គមសុទ្ធតែល្បែង ធ្វើឱ្យពលរដ្ឋធ្លាក់ទៅក្នុងស្ថានភាពក្រីក្រ ធ្វើឱ្យប៉ះពាល់ទៅលើសេដ្ឋកិច្ចគ្រួសារ និងឈានដល់ការបង្កឱ្យអសន្តិសុខក្នុងសង្គមវិនាសមិនខាន។
លោកថេង សុថុលអភិបាលខណ្ឌ៧មករា និងលោក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា មិនអាចសុំការបំភ្លឺតាមទូរសព្ទ័បានទេកាលពីព្រឹកមិញ៕