ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោកជ្រា ថារាវុធ ប្រធានស្ថានីយ៍ជញ្ជីងអូរចំណារផ្លូវជាតិលេខ៤ ល្បីបើកដៃកូនចៅប្រលែងឡានយកលុយដាក់ខែ ផាកពិន័យតាមបែបតឹងធូរដូចរន្ធច្រមុះ និងឆ្គាំឆ្គងដោយសារអំពើអង្គុយសុំថ្លៃបាយធ្វើមានបាន…?

លោកជ្រា ថារាវុធ ប្រធានស្ថានីយ៍ជញ្ជីងអូរចំណារផ្លូវជាតិលេខ៤ ល្បីបើកដៃកូនចៅប្រលែងឡានយកលុយដាក់ខែ ផាកពិន័យតាមបែបតឹងធូរដូចរន្ធច្រមុះ និងឆ្គាំឆ្គងដោយសារអំពើអង្គុយសុំថ្លៃបាយធ្វើមានបាន…?

រឿងជញ្ជឹងថ្លឹងឡាន ដូចអាយ៉ៃចេះក្រែលដដែលៗមួយយប់ ទើសព្រឹក!។ លោក ស៊ុនចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ធ្លាប់បាន​ហែកលីអូមន្ត្រី​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្នល់​កែង(ព្រែកឯង)តាមផ្លូវ​ជាតិ​លេខ១ ថារាយការណ៍ភូតកុហក់ក្រសួងជាទឡ្ហីករ៍ស្រាប់។ តាំងពីក្រសួង​សាធា រណ ការ​ដឹកជញ្ជូន បាន​រកឃើញរថយន្ត​ល្មើស​ដឹក​លើស​ទម្ងន់ ដែលរាយការណ៍ថាមួយខែៗ មានរថយន្តដឹកទំនិញផ្ទុក លើសតែ២០០រថយន្តប៉ុណ្ណោះ។

ផ្ទុយទៅវិញក្រសួងរកឃើញឡានដឹកជញ្ជូនលើសចំណុះឆ្លងកាត់ជាង១០០ឡាន/ថ្ងៃស្មើនឹងផ្ទុកលើសជាង៣០០០ឡានក្នុងមួយខែៗមក មន្ត្រីខិលខូចចោលម្សៀត មិនត្រូវបានយកទៅដាក់ទោសឡើយ។នៅត្រង់វំណុចធ្វើជាមេចិត្តល្អរបស់លោកស៊ុន ចាន់ថុលនេះហើយដែលក្រសួងមិនអាចទប់ស្កាត់មន្ត្រីខិលខូចបានដល់បច្ចុប្បន្ន។ការគ្រប់គ្រងស្ថានីយ៍ជញ្ជឹងបែបនោះដូចជាអាយ៉ៃចេះក្រែល ដដែលៗមួយយប់ទើសព្រឹក រដ្ឋមន្រ្តីហាក់មិនអាចយកឈ្នះមន្ត្រីខិលខូចឡើយមែនទេ?

ថ្ងៃនេះបែកធ្លាយក្លឹនអាសោចិ៍ថ្មីចែស តាមប្រភពគួរអោយជឿបានមួយអោយដឹងថា៖នៅស្ថានីយ៍ជញ្ជីងថ្លឹងឡាន អូរចំណារ តាមផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មន្ត្រីជញ្ជីងទីនោះ កំពុងគគ្លើនក្នុងការគប់គឹតគ្នាជាមួយម្ចាស់រថយន្តដឹកជញ្ជូន តាមរូបភាព៖
១-ប្រលែងឡានមិនបាច់ចូលថ្លឹងឆៅៗយកលុយញាត់ហោប៉ៅ
២-គប់គឹតបង់ដាក់ខែតាមទម្លាប់ចាស់គំរឹលរាប់រយក្បាលឡាន
៣-អនុវត្តការផាកពិន័យ(មានការគប់គឹតគ្នា)ធ្វើមិនបានត្រឹមត្រូវតាមគោលការណ៍ក្រសួង ក្នុងនោះមានការបំប៉ោង ឬបង្រួមតូចទំហំុការផាកពិន័យតាមចិត្ត ហាក់មានឯកសិទ្ធិឆន្ទានុសិទ្ធិដូចតុលាការកាត់ក្តី
៤-សុំថ្លៃបាយមិនធម្មតាគឺជាស្មូម ប្រមូលយកលុយទៅធ្វើមានធ្វើបានសប្បាយហុឺហាហាក់គ្មានក្រមសីលធ៌មជាមន្ត្រីរាជការ។
អំពើពុករលួយបែបមុខក្រាស់ទាំងនោះបានកើតឡើងដដែលៗ មិនកោតញញើតលោករដ្ឋមន្ត្រីស៊ុន ចាន់ថុល នោះទេ។
កន្លងមកប្រជាជនមើលឃើញថា លោករដ្ឋមន្ត្រីស៊ុនចាន់ថុល យល់ញាតិសុីជុះដាក់ច្បាប់ មន្ត្រីមានកំហុសធ្ងនធ្ងរមិនផ្តន្ទាទោស បានត្រឹមតែអំពាវអោយយកចិត្តទុកដាក់ថ្លឹងឡានប៉ុណ្ណោះ ឬមួយត្រូវពួកមន្ត្រីខិលខូចទាំងឡាយ យកសួយសារ ទៅថ្វាយដែរទេដឹង?។

លោករដ្ឋមន្ត្រីស៊ុន ចានថុលធ្វើនូវគំរូអាក្រក់ហាក់នៅតែបើកដៃអោយជញ្ជីងមួយចំនួនធំ អាចបន្តរកសុីលើខ្នងរដ្ឋ លើច្នងរាស្ត្រ ក្បៀសលុយជាតិលុយពុករលួយមួយខែៗ មហាសាលគេហៅថាពុករលួយដាច់បង្ហៀរ។
ប្រភពខាងលើដដែលបានបន្តថា៖ លោកសេង ឈួន ជាមេធំគ្រប់គ្រងខាងជញ្ជីងថ្លឹងឡានទូទាំងប្រទេសរឹតតែអង្គុយចាំប៊ុយរ៉ូមិនខ្ចីរវល់រឿងជញ្ជីងពុករលួយ ដោយអាប់អោនកិត្តិយសឡើយ។លោកឈួន ត្រូវគេសង្ស័យថាគប់គឹតពុករលួយទឹកប្រាក់មហាសាលជាមួយប្រធានជញ្ជីងទូទាំងប្រទេសពីមន្ត្រីជញ្ជីងគ្រប់កន្លែងរៀងរាល់ខែដែកអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតដោយម្ចាស់ការសម្ងាត់ទើបដឹងការពិតថារលួយស្អុយគគ្រុកឬក្រអូបបែបណា?

លោកប្រធានជញ្ជីង.អូរចំណារ លោកជ្រា ថារាវុធ មិនអាចសុំបកស្រាយនូវការលើកឡើងពីប្រភពព័ត៌មានទាំងអស់ខាងលើបានទេ ទាំងតាមតេឡេក្រាមនិងទូរសព្ទ័ដៃកាលពីម្សិលមិញ និងលោកសេង ឈួន ព្រមទាំងលោករដ្ឋមន្ត្រីស៊ុន ចាន់ថុលក៏មិនអាចសុំអត្ថាធិប្បាយពន្យល់បានដូចគ្នាឡើយកាលពីម្សិលមិញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!