ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ការឈូសទន្ទ្រាន ដីព្រៃលិចទឹកតំបន់៣ នៅស្រុកជលគិរី គឺស្តាយធ្វើអង្ករ ឱ្យជាក្លាយជាបាយ បើហាមស៊ី មានតែខាត..

ការឈូសទន្ទ្រាន ដីព្រៃលិចទឹកតំបន់៣ នៅស្រុកជលគិរី គឺស្តាយធ្វើអង្ករ ឱ្យជាក្លាយជាបាយ បើហាមស៊ី មានតែខាត..

កំពង់ឆ្នាំង/ ការឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹក ក្នុងតំបន់៣  នៅស្រុកជលគិរី យកមកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន គឺប្រើស្តាយ-អង្ករ ឱ្យក្លាយជាបាយ គឺជនទុច្ចរិត ទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើយ៉ាងណាឱ្យខាងតែបានសិន ហើយប្រើស្នៀត ទប់លិច ទប់កើត នៅពេលសមត្ថកិច្ចជំនាញ និងអាធរមូលដ្ឋាន ចេញទៅពិនិត្យ និងបង្ក្រាប តាមបញ្ជារបស់ថ្នាក់លើ។

ពួកគេធ្វើយ៉ាងមិច…? អូសបន្លាយពេលវេលា និងលើកភ្លឺ ឬព្រួសស្រូវខ្លះៗ ទឹកជាតិបតាង ។ នៅពេលរដូវវស្សាទឹកឡើងលិច ហើយស្រក់ ទៅវីញ នៅរដូវប្រាំង គេថា ដីនោះ ជាដីបង្កបង្កើនផលចាស់យូរឆ្នាំ មកហើយ គួបផ្សុំគ្នានឹងគិតលិច- គិតកើតផងនោះ គឺអនុញ្ញាតឱ្យបង្កបង្កើនផល ដោយយកលេសតាមប្រសាសន៍ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលថា បើដីណាដែលបង្កបង្កើនផលយូរឆ្នាំហើយនោះ..គឺឱ្យពួកគាត់ធ្វេីចុះ និងឈានទៅដល់ការស្នើសុំកាត់ឆ្វៀល នៅពេលណាមួយ ដែលកាល:ទេស:មកដល់។

មធ្យោបាយបែបនេះ គឺពួកក្រុមទុច្ចរិតទាំងនោះ ធ្វើបានសម្រេច ជា ច្រើន ករណីមកហើយ ដូចជាដីព្រៃតំបន់ ៣ នៅចំណុចកប់ចេសជាដើម រហូតអំឡុងខែមេសា និងឧសភា ឆ្នាំ២០២៣នេះ បានយក គ្រឿងចក្រអេស្កាវ៉ាទ័រទៅ ជីកប្រឡាយថ្មី ០១ខ្សែផងដែរ ដោយកុហកលោកអភិបាលស្រុកថា គឺស្ដារប្រឡាយចាស់ ស្របពេលបទបញ្ជាសម្ដេចតេជោ បង្កើនការ រិតបន្តឹងនោះ។

ឯដីព្រៃដែលពួកគេបានទន្ទ្រាន រំលោភយកតាំងពីអំឡុងឆ្នាំ២០២០ នៅតំបន់កប់ចេសនេះដែរ នៅតែបានបន្តធ្វើស្រែដដែល រហូតមកទល់ បច្ចុប្បន្ន ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅម្ដុំនោះ បានឱ្យដឹងថា ក្រុមគ្រឿងចក្រលំដាប់ថ្នាក់នាំមុខគេ ហ៊ានទៅឈូសឆាយ ទន្ទ្រានដីព្រៃ តំប់៣ ឬដីព្រៃ ដែលរដ្ឋហាមនោះ គឺក្រុមគ្រឿងចក្រ លោក គុណ ប៊ុនធឿន នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ។

ប្រភពដដែលនេះ បានបន្តឱ្យដឹងថា លោក គុណ ប៊ុនធឿន ធ្លាប់បាននិយាយបែបអំនួតថា គាត់ជាបងប្អូនធម៌ជាមួយថ្នាក់ដឹកនាំស្រុ និងជំនាញផងដែរ។

ថ្មីៗគេប្រទះឃើញ ការឈូសឆាយទន្ទា្រនដីព្រៃតំបន់០៣ ចំនួន ០២កន្លែង បន្ថែមទៀត មានប្រមាណ ៨០ហិតា នៅចំណុចព្រែកស្ដីដង្គងតូច និងចន្លោះពីស្ដីដង្គងតូច ទៅព្រែកផ្ទោល ឋិតនៅក្នុងភូមិ សាស្ត្រ ឃុំពាមឆ្កោក ស្រុកជលគិរី។

លោក ដូវ គឹមស៊ីន អភិបាលស្រុក បានប្រាប់ឱ្យដឹងថា ចំពោះដីព្រៃនេះ គឺលោកនឹងរៀបចំឯកសារប្ដឹងទៅតុលាការហើយ ឥឡូវកំពុងស្រាវជ្រាវកំណត់មុខសញ្ញាបន្ត ប៉ុន្តែសំណួរថា តើមានប្រសិទ្ធភាពទេ ? លោក មិនតប…។

ឯលោក លី ឡា នាយខណ្ឌជលផលកំពង់ឆ្នាំងថា ជំនាញ-សហការ ជាមួយរដ្ឋបាលស្រុកជលគិរី កសាងសំណុំរឿងដាក់ទៅតុលាការ។

ចំំពោះសំណួរ ថា តើមានប្រសិទ្ធភាពទេ… ចម្លើយថា ទន្ទឹមនឹងការដាក់សំណុំរឿងទៅតុលាការ.. ជំនាញក៏ត្រៀមធ្វើស្លាកបំរាម ទៅបោះ នៅទីនោះដែរ ហើយប្រសិនបើទឹកឡើងលិច និងស្រក់ទៅវិញ បើ នរណា ទៅធ្វើគឺចាប់អ្នកនោះតែម្ដង។

ប្រសិទ្ធភាព ក្នុងអនុវត្តច្បាប់នេះ ត្រូវបានមហាជនផ្ដោតអារម្ភណ៍ និងចោទសួរមកអ្នកសារព័ត៌ ច្រើនណាស់ ដើម្បីសុំសមត្ថកិច្ចបំភ្លឺ.. ព្រោះកន្លងមកពួកគាត់ឃើញទង្វើអង្ករក្លាយជាបាយនេះ បានសម្រចច្រើនករណីមកហើយ គឺធ្វើតែមួយប្រាវ.. ពេលដែលសម្ដេចតេជោ ស្រែក តែប៉ុណ្ណោះ បន្ទាប់មកស្ងាត់ជ្រៀប។

ពួកគាត់ថា ខ្លាចតែករណីថ្មីៗនេះ វាអញ្ចឹង…៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!