ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on សុខ ចំរើន ឈ្មួញទិញត្រីបែកគំនិតធ្វើរបាំងព្រួល ដាកធ្នស់ សុីដាច់ព្រែករួមសហគមន៍ទុកនេសាទលក្ខណៈគ្រួសារ នៅភូមិកំពង់ប្រាសាទ ឯមន្ត្រីជលផល ទាំងសង្កាត់ ទាំងខណ្ឌ សម្ងំឈឹង គេសង្ស័យកំពុងរលួយដល់ឆ្អឹង ឃុបឃិតគ្នាផ្កាប់ឆ្នាំងបាយពលរដ្ឋ ?

សុខ ចំរើន ឈ្មួញទិញត្រីបែកគំនិតធ្វើរបាំងព្រួល ដាកធ្នស់ សុីដាច់ព្រែករួមសហគមន៍ទុកនេសាទលក្ខណៈគ្រួសារ នៅភូមិកំពង់ប្រាសាទ ឯមន្ត្រីជលផល ទាំងសង្កាត់ ទាំងខណ្ឌ សម្ងំឈឹង គេសង្ស័យកំពុងរលួយដល់ឆ្អឹង ឃុបឃិតគ្នាផ្កាប់ឆ្នាំងបាយពលរដ្ឋ ?

ខេត្តកំពង់ឆ្នាំង: ប្រជាពលរដ្ឋប្រកបមុខរបរនេសាទជាលក្ខណៈគ្រួសារ បានសុំដោយទទួចដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និង មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង មេត្តាបញ្ជាអោយមានការចុះមកពិនិត្យមើល ភាពគគ្លើន នៃការជិះជាន់ផ្កាប់ឆ្នាំងបាយរបស់រាស្ត្រស្លូតត្រង់ ដែលកំពុងរស់នៅភូមិតាមួនលើលើឃុំកោះថ្កូវស្រុកជលគិរីនិងនៅភូមិកំពង់ប្រាសាទផង ព្រោះបុគ្គល សុខ ចំរើន និងអាជ្ញារធរឃុំកំពង់ប្រាសាទ រួមដៃជាមួយផ្នែកជលផលកំពង់ប្រាសាទ ឃុបឃិតពុករលួយរឿងកាត់ព្រែកលក់ ផ្កាប់ឆ្នាំងបាយពលរដ្ឋផង។

ដោយមានការឃុបឃិតនោះហើយទើបលោក សុខ ចំរើន អាចប្លន់យកព្រែករួមទៅរកសុី រត់រ៉ាវ ពាំងបាំងព្រែកមួយទាំងមូលធ្វើធ្នស់រកសុីផ្តាច់មុខតែម្នាក់ឯងបានយ៉ាងនេះ?។

ប្រជានេសាទរស់នៅក្នុងភូមិកំពង់ប្រាសាទ និងភូមិតាមួនលើ ជាច្រើននាក់អោយដឹងទៀតថា៖ លោក សុខ ចំរើន គឺជាមេឈ្មួញប្រមូលទិញត្រីដ៏សកម្មម្នាក់តែប៉ុណ្ណោះ ប្រចាំនៅឃុំកំពង់ប្រាសាទ។ ដោយសុខ ចំរើន មានការឃុបឃិតពីអាជ្ញាធរមូលដ្ឋាន និងជំនាញជលផលទើបរកសុីដាក់របាំងព្រួលកាត់ព្រែកដាក់ធ្នស់ថែមទៀត។ ហើយអាចរកសុីបានយ៉ាងរំភើយនិងដោយរលូន ស្ថិតក្រោមក្រសែភ្នែក ចាំជួយការពារពីជំនាញជលផលនិងអជ្ញាធរភូមិឃុំ យ៉ាងខែងរ៉ែងទៀតផង។

ពលរដ្ឋបន្តថា៖ពួកគេម្នាក់ៗមានលុយ មួយក្រុមមានអំណាច ម្ខាងទៀតមានជំនាញពុករលួយ មិនចេះអាណិតក្រពះរាស្ត្រក្រីក្រ ដែលរកនេសាទបានត្រឹមចិញ្ចឹមកូនៗសម្រាប់មួយចម្អែតក្រពះឡើយ។ ពួកគេគឹតតែពុករលួយ និង ជិះជាន់បំពានលើរាស្ត្រទន់ខ្សោយនៅកំពង់ប្រាសាទ ដើម្បីយកធ្វើមានបាន តែរៀងៗខ្លួន ដូចកណ្តៀរពូនដំបូកអញ្ចឹង។

ប្រភពដដែលបន្តថា៖លោក សុខ ចំរើន អាងមានលុយ ទិញក្បាលមន្ត្រីលោភលន់បានតាំងពីក្រោម ដល់លើមួយក្តាប់តូច ចែកប្រយោជន៍សំរាប់ពួកគេផ្ទាល់រៀងៗខ្លួនលួចលាក់ពីពលរដ្ឋ ស្នើសុំច្បាប់ដែលចេញផ្កាប់ឆ្នាំងបាយពលរដ្ឋអត់កោតក្រែងអ្នកភូមិកំពង់ប្រាសាទនិងអ្នកភូមិតាមួនលើបន្តិចសោះឡើយដោយយកលេសថាបំពេញសេចក្តីត្រូវការរបស់សហគមន៍ តាមពិតគ្រាន់តែដើម្បីលុយញាត់ហោប៉ៅពួកគេប៉ុណ្ណោះ។ ពួកគេបិទច្រមុះរាស្ត្ររកសុី គឺផ្កាប់ឆ្នាំបាយរាស្ត្រ គគ្លើនយ៉ាងនេះបាន  មិនដឹងថា សុខ ចំរើន បានច្បាប់ ឬបានសិទ្ធិពីបុគ្គលថ្លើមពេសមេឃណាមួយទេ។ ប៉ុន្តែគេដឹងថាមានការឃុបឃិតស្នើសុំនេសាទពីប្រធានសហពន្ធ័នេសាទសហគមន៍ខេត្តកំពង់ឆ្នាំង គឺលោក ឈឹម ឈឿន សុំទៅក្រសួង ដោយសហពន្ធ័នេសាទខេត្តជាអ្នកផ្តើមគំនិតផ្កាប់ឆ្នាំងបាយរាស្ត្រមុនគេ។ សុខៗស្រាប់តែព្រែកនៅភូមិព្រែកកំពង់ប្រាសាទដែលអ្នកភូមិតាមួនលើនិងអ្នកភូមិកំពង់ប្រាសាទធ្លាប់រកសុី ជាធ្លាទឹកពលរដ្ឋអាចរកសុីនេសាទសាធារណៈជាសហគមន៍បាន ត្រូវក្រុមលោក សុខ ចំរើន នាំគ្នីគ្នាយក បង្គោលព្រួលមកបោះបាំងជិតឈឹង ធ្វើធ្នស់នេសាទផ្តាច់មុខតែម្តង  បានយ៉ាងស្រួលៗ សួរថា បើអត់មានបុគ្គលណាផ្តើមខូចកាងការពារអោយខុសច្បាប់ទេនោះ តើទៅរួចទេ?។

ពលរដ្ឋកំពុងដាក់ការសង្ស័យជាពិសេសថា ព្រែកនៅភូមិកំពង់ប្រាសាទនេះ អាចមកពីមេសហពន្ធ័នសហគមន៍នេសាទខេត្ត ធ្វើជាមេក្លោងហើយមានការសម្រប សម្រួលពីលោក លី ឡា មេជលផលខេត្តសម្រួលក្នុងការបោះមេលក់អោយឈ្មួញផ្តាច់រយៈពេល៣ឆ្នាំ ហើយកាងលោក សុខ ចំរើន អោយធ្វើដោយរំលងក្បាលមន្ទីរកសិកម្មខេត្ត ព្រមទាំងចៅហ្វាយខេត្តទៀតផង? ហេតុនេះហើយទើបលោក សុខ ចំរើន ហ៊ានគគ្លើនបំពានយកព្រែកមួយមករកសុីផ្តាច់មុខបានស្រួលបែបនេះ។

ពលរដ្ឋសង្ឃឹមថា ឯកឧត្តមចៅហ្វាយខេត្ត អាណិតមេត្តាដល់ប្រជានេសាទតូចតាច ជួយដកយកព្រែកដែល សុខ ចំរើន យកធ្វើផ្តាច់មុខនេះមកអោយប្រជាពលរដ្ឋភូមិកំពង់ប្រាសាទនិងភូមិតាមួមលើ ស្រុកជលគិរី បាននេសាទរួមដូចសព្វដងផង។

លោកប្រធានសហពន្ធ័សហគមន៍នេសាទខេត្តកំពង់ឆ្នាំងនិងប្រធានផ្នែកជលផលកំពង់ប្រាសាទព្រមទាំង លោកលី ឡា នាយខណ្ឌជលផលខេត្ត និងមេឃុំកំពង់ប្រាសាទ មេឃុំកោះថ្កូវ ស្រុកជលគិរីសុទ្ទតែមិនទាន់អាចសួរបញ្ចាក់រឿងរ៉ាខាងលើបានទេ កាលពីព្រឹកមិញនេះ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!