ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ព្រៃលិចជាជម្រកត្រីពងកូន នៅបឹងមន្ទិល ឋិតនៅភូមិប៉ប្រក់ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង  ជិតអស់ហើយ ភាគច្រើន គឺឈ្មួញដី ឈ្មោះ ប៊ុន អៀង ជាមន្រ្តីតុលាការខេត្តកំពង់ឆ្នាំង ជួលគ្រឿងចក្រឈូសឆាយ នៅពេលយប់ក៏មាន -ពេលថ្ងៃក៏មាន

ព្រៃលិចជាជម្រកត្រីពងកូន នៅបឹងមន្ទិល ឋិតនៅភូមិប៉ប្រក់ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង  ជិតអស់ហើយ ភាគច្រើន គឺឈ្មួញដី ឈ្មោះ ប៊ុន អៀង ជាមន្រ្តីតុលាការខេត្តកំពង់ឆ្នាំង ជួលគ្រឿងចក្រឈូសឆាយ នៅពេលយប់ក៏មាន -ពេលថ្ងៃក៏មាន

ជាក់ស្ដែង លើកទី១ នៅម៉ោង១:២០នាទី រសៀល ថ្ងៃទី២៤ /៥/២០២៣ ត្រាក់ទ័រ ៣គ្រឿង ចូលទៅឈូសឆាយ នៅចំណុចនោះ ត្រូវបានសមត្ថកិច្ច ស្ទាក់ចាប់បាន០១គ្រឿង ធ្វើកិច្ច្ចសន្យាអប់រំ ដោះលែងឱ្យទៅវិញ នៅហ្នឹងកន្លែ ទំនងជាមានកិច្ចអន្តរាគមន៍ពីថ្នាក់លើ។

លើកទី២ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឈ្មោះ ប៊ុន អៀង ជួលត្រាក់ទ័រ ៤គ្រឿង ចូលឈូសឆាយទាំង អស់ប្រមាណជាង ១០ហិតា បន្ថែមទៀត។

សូមឯកឧត្តម អភិបាលខេត្ត ,លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បង្កើតក្រុមចម្រុះ ដែលមនសិការតម្លាភាពចុះពិនិត្យមើល តើឃើញ ដីនៃការឈូសឆាយ ទាំងនេះទេ។

ល្បិចឈ្មួញ ទន្ទ្រានដីព្រៃលិចទឹក យ៉ាងសកម្មនេះ គឺសម្រុកឈូសឆាយ នៅរដូវវស្សា ធ្វើយ៉ាងចងភ្លឺ និងពួសស្រូវចោល មិនទទួលផល នោះទេ នៅពេលទឹកឡើងលិច ហើយស្រក់ទៅវិញ គេយកគ្រឿងចក្រទៅឈូសឆាយ ហើយត្រូវជាមួយអាជ្ញាធរ និងជំនាញ ថា ជាដីបង្កបង្កើនផល ដែលមានភ័ស្តុតាង​មានកញ្ច្រាំងស្រូវ និងភ្លឺ  ស្រាប់។

ល្បិចនេះ គេធ្លាប់ធ្វើបានជោគជ័យច្រើនកន្លែងហើយ ដូចជានៅក្រោម ទួលតាមុំ និងទួលគម្រ ឋិតនៅភូមិ គោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោកជាដើម គឺដីព្រៃលិចទឹកឋិតនៅតំបន់០៣រាប់សិបហិតា ដែលឈ្មួញឈ្មោះ ប៊ុន អៀងនេះ វាតទី ឈូសឆាយយកជាកម្មសិទ្ធ ហើយសុំឱ្យអាជ្ញាធរ ចុះវាលវាស់វែងឆ្វៀលឱ្យ។

មន្ត្រីច្បាប់ បែរជាមានគំនិតទុច្ចរិតបែបនេះ គួរឯកឧត្តម អភិបាលខេត្ត, ក្រសួងសាម៉ី និងក្រសួងពាក់ព័ន្ធ ចុះដកហូត ហើយបញ្ជូនរឿងទៅ តុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយមើល បើមិនដូចសំណុំរឿង លោក ស៊ុំ សុជាតិ អតីតស្នងការរងខេត្តកំពង់ឆ្នាំង​ទៀត ។

ប្រជាពលរដ្ឋ ស្លូតត្រង់សុំសំណូមពរ ឱ្យសម្ដេចតេជា ចាត់បញ្ជា ស៊ើបអង្កេត មន្ត្រីរូបនេះ ទើបធានាបាន នូវសំណុំរឿងនេះ មានតម្លាភាព និងយុត្តិធម៌ ។

បច្ចុប្បន្ន មន្រ្តីរូប នេះ បាននិងកំពុងគំរាមប្ដឹងពីអ្នកសារព័ត៌មាន ដែលបានហ៊ានទម្លាយរឿងអាស្រូវ របស់លោកចេញ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!