ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតណាមួយជុំវិញរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត និងមន្រ្តីជំនិតៗសហការគ្នាប្រព្រឹតអំពើពុករលួយមិនញញើតអ្វីទាំងអស់

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតណាមួយជុំវិញរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត និងមន្រ្តីជំនិតៗសហការគ្នាប្រព្រឹតអំពើពុករលួយមិនញញើតអ្វីទាំងអស់

បើតាមប្រភពពីមន្រ្តីអង្គភាពសាខាពន្ធដារខេត្តពោធិ៍សាត់ បានឲ្យដឹងថា កន្លងមកបើទោះបីរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត ប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយក៏ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ​ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។

ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតណាមួយជុំវិញរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត និងមន្រ្តីជំនិតៗនៅឡើយទេ។ ហេតុនេះហើយទើបលោក ម៉ា សំអាត ប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ ពង្រឹងបណ្ដាញពុករលួយកាន់តែរឹងមាំ ហើយបន្តប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពពីមន្រ្តីសាខាពន្ធដារខេត្តពោធិ៍សាត់ បានឲ្យដឹងទៀតថា បើនិយាយអំពីកម្រិតនៃអំពើពុករលួយរបស់លោក ម៉ា សំអាត ប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ គឺមិនចាញ់លោក​ នុត វុត្ថា អតីតប្រធានសាខាពន្ធដារខេត្តកណ្ដាល ដែលត្រូវបានផ្លាស់ប្ដូរតំណែងនោះទេ។ ប៉ុន្តែរហូតមកដល់ពេលនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនទាន់ចាត់វិធានការណាមួយលើលោក ម៉ា​​ សំអាត នៅឡើយទេ។ រីឯលោក​ គង់​ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រក្សាភាពស្ងៀមស្ងាត់ បើទោះបីកន្លងមករឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត ជាប់ពាក់ព័ន្ធជាមួយលោក លៀម ប៊ុនរឿន អតីតប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ត្រូវបានបើកកកាយយ៉ាងណាក៏ដោយ។

ប្រភពស្និទ្ធនឹងលោក ម៉ា សំអាត បានឲ្យដឹងថា ចាប់តាំងពីលោក ម៉ា សំអាត ទទួលបានតំណែងជាប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ នៅថ្ងៃទី25​ ខែធ្នូ ឆ្នាំ2017 រហូតមកដល់ពេលនេះគឺលោក ម៉ា សំអាត ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងរលូន។ ការដែលលោក ម៉ា សំអាត ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ហើយលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារសម្ងំស្ងាត់ឈឹង។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះរឿងអាស្រូវនៃអំពើពុរលួយច្រើនបែបច្រើនយ៉ាងរបស់លោក ម៉ា សំអាត គឺជារឿងមិនអាចបិទបាំងបានឡើយ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!