ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប….​!

បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប….​!

ភ្នំពេញ:បនល្បែងសុីសងគ្រប់ប្រភទ​យីហោ​«CASA» បេីកឲ្យមនុស្ស​ចូលលេងឡេីង​វិញ​ហេីយ​  បន្ទាប់ពីកម្លាំង​ គណៈ​បញ្ជា ការ​ឯក​ភាព ខណ្ឌដូនពេញ ទស្សនកិច្ចហើយបាមមិនអោយលេងបានតែមួយ​ដង្ហើមចង្រឹត​ប៉ុណ្ណោះ​។

ទីតាំងនេះស្ថិតនៅតាម​បណ្តោយផ្លូវ​លេខ​​47 ជាប់និងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ.។

គួរបញ្ជាក់ថា កាលពីថ្ងៃទី.៩.ខែ.ឧសភា ឆ្នាំ២០២៣​ កន្លងទៅ នេះ.លោក ជា ខេមា អភិបាល​ នៃគណៈអភិបាល​ ខណ្ឌ​​ដូនពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ចុះទៅពិនិត្យទីតាំង​ បនល្បែងសុីសងមួយកន្លែងនេះដែរ​ ដោយគ្រាន់តែធ្វើការ ណែនាំទៅដល់ម្ចាស់បន​ល្បែង ដោយហាម​មិនឲ្យបើកល្បែងស៊ីសងគ្រប់ប្រភេទ និង បទល្មើសផ្សេងៗដូចជាការជូញដូរមនុស្ស និងសារធាតុញៀនជាដើមតែប៉ុណ្ណោះ ក្នុងករណីមិនអនុវត្ត​តាមកិច្ចសន្យានោះ ទើបអាជ្ញាធរ និងអនុវត្តតាម​និតិវិធី។

បនល្បែងសុីសងគ្រប់ប្រភេទ មួយកន្លែងនេះពលរដ្ឋសង្ស័យ ថា ម្ចាស់មានខ្នងបង្អែកធំជាងឬមានអំណាចខ្លាំងជាងលោក ជា ខេមា អភិបាលខណ្ឌ​ដូនពេញ។

ពលរដ្ឋរស់នៅខាងត្បូងជាប់របងមន្ទីរពេទ្យព្រះកេតុមាលា ឬទល់មុខបនល្បែងCASAបានសម្តែងសេចក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយសារមានអំពើចោរកម្មចេះតែកើតមានឡើងគួរឱ្យកត់សម្គាល់​នៅក្នុងប្លុកដែលពួកគាត់រស់នៅ។

ឯកឧត្តម ឃួង ស្រេង ប្រធានគណបញ្ជាការឯកភាពក្រុងភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីព្រមទាំង ឯកឧត្តម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​  មេត្តាជ្រាបអំពីទីតាំងដែលកុំពុងប្រព្រឹត្តបទល្មើស​ល្បែងសុីសងខុសច្បាប់មួយនេះជាក់ស្តែងនិងដើម្បីគោរពអនុវត្តបទបញ្ជារបស់សម្តេចតេជោនិងអនុវត្តនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់ប្រមុខរាជផងបានទេ?៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!