ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..!

បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..!

រឿងរ៉ាវស្អុយរលួយមួយ បែកធ្លាយចេញមកថា៖ មានការឃុប ឃិតគ្នាលួចលក់វ៉ាក់សាំង ដែលមន្ទីរសុខាភិបាលខេត្តទទួល
ពីក្រសួងសុខាភិបាលខេត្តរតនៈគិរីសម្រាប់ចែកអោយ ស្រុក ប្រតិបត្តិ និងមណ្ឌលសុខភាពស្ទើរអស់រលីង២ឆ្នាំហើយ និងមានការតែងតាំងមន្ត្រីក្នុងមន្ទីរដោយពុករលួយផងដែរ។

ប្រភពទម្លាយថា៖រយពេល២ឆ្នាំកន្លងមកនេះ  ការចាក់វ៉ាក់សាំងបង្កាដល់កុមារ នៅខេត្តរតនគិរីមានកំរិតទាបស្ទើរមិនគួរអោយជឿ  ពោលគឺទារកទើបសម្រាល ស្ទើរតែមិនបានទទួលថ្នាំបង្ការសោះផ្ទុយពីប្រតិទិនរបស់ក្រសួងសុខាភិបាល។

ប្រភពដដែលដាក់ជាសំណួរថាតើវ៉ាក់សាំងទាំងនោះបាត់ទៅទីណាអស់? ឬក្រសួងមិនបានផ្គត់ផ្គង់អោយតាមផែនការ?។ព្រោះនៅក្នុងពិធីសំណេះសំណាលនិងប្រកាសតំណែងអនុប្រធានមន្ទីទី៦កាលពី ៣ខែមុនក្នុងឆ្នាំ២០២៣នេះ មានការលើកឡើងដោយប្រធានស្រុកប្រតិបត្តិចំនួន២រូបថា  «ការចាក់វ៉ាក់សាំងជូនកុមារ និង ទារកទើបនិងកើត នៅតាមមណ្ឌលសុខ
ភាពក្នុងស្រុកប្រតិបត្តិពួកគាត់ធ្លាក់ចុះខ្លាំង ស្ទើរគ្មានវ៉ាក់សាំងចាក់ទេ»។ ប៉ុន្តែគេដឹងថា លោក អ៊ូ ដេត អនុប្រធានការិយា
ល័យគ្រប់គ្រងនិងបង្កាជម្ងឺ បានទៅបើកវ៉ាក់សាំងពីក្រសួងស្ទើររាល់ខែ តើហេតុអី្វទើបអត់វ៉ាក់សាំងចាក់ទេ»ប្រភពបន្តថា៖
នៅឆ្នាំ២០២២ និង២០២៣ ស្ទើរគ្មានវ៉ាក់សាំងសំរាប់ចាក់អោយកុមារឡើយ។ទើបបណ្តាអោយមន្ត្រីពីបណ្តាស្រុកប្រតិ
បត្តិ ខ្សឹបខ្សៀវគ្នាថា ករណីអត់វ៉ាក់សាំងនេះ បណ្តាលមកពីមានការឃុបឃិតគ្នាជាប្រពន្ឋ័រវាងលោកអនុប្រធានការិយា ល័យបង្ការ និងគ្រប់គ្រង់ជំងឺឈ្មោះ អ៊ូ ដេត និងលោកវេជ្ជបណ្ឌិត អ៊ុង រតនា ជាប្រធានមន្ទីរសុខាភិបាល លួចលក់ជាមិនខាន?។

ប្រភពដដែលបញ្ជាក់ថា៖ក្នុងត្រីមាសទី៣ឆ្នាំ២០២៣នេះគេដឹងថា វ៉ាក់សាំង «HepatitisB3»ទទួលបានពីក្រសួង
សុខាភិបាល(6340dose)បើកអោយ OD បានលុង ៦២០ ដូស ប៉ុណ្ណោះនេះបើយោងរបាយការណ៏របស់ ODទាំង២ស្រុក
។ រីឯវ៉ាក់សាំង «JE»យកពីក្រសួងសុខាភិបាល« 6550 dose»បើកផ្តល់អោយOD បរកែវតែ(1250dose)និងODបាន
លុងតែ(1800 Dose)នោះទេ។ក៏ប៉ុន្តែមកដល់ពេលនេៈ វ៉ាក់សាំង ទាំង២ប្រភេទ  អស់ពីស្តុករលីងហើយ។តើវាហោះទៅណាអស់?នេះជាភាពមិនប្រកក្រតី ដែលពាក់ពន្ធ័នឹងរឿងស្អុយរលួយនៃមន្ទីរសុខាភិបាលខេត្តរតនៈគិរី។

ប្រភពបន្ថែមថា៖នៅក្នុងមន្ទីរសុខាភិបាលខេត្តរតនគិរីនេះ  ក៏មានអំពើពុករលួយក្នុងការស្នើសុំតែងតាំងមុខតំណែងអនុប្រធានមន្ទីរ ដោយតែងតាំងគ្មានសុចរិតភាព  រំលោភលើប្រកាសអន្តរក្រសួងនិងអនុក្រិត្យរាជរដ្ឋាភិបាល គប់គឹតយកមន្រ្តីពីស្រុកប្រតិបត្តិអោយ ឡើងជាអនុប្រធានមន្ទីរ។ឯមន្ត្រីល្អ មានបទពិសោធការងារយូរ ដែលទៀជាអនុប្រធាន និងប្រធានការិយាល័យជិត៣០ឆ្នាំ អត់លុយ និងអត់ខ្សែ គឺអត់វាយតម្លៃតែងតាំង ដល់ពួកគាត់ទេ។

ករណីទាំង២ចំណុចនេះ មន្រ្តីបំរើការងារនៅមន្ទីរ និងមណ្ឌលសុខភាពខ្លះ បាមលើកសំណូមពរ ស្នើសុំ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្មី មេត្តាចាត់មន្ត្រីចុះមកស្រាវជ្រាវវែកមុខ ជនពុករលួយគប់គឹតលួចលក់វ៉ាក់សាំង ដើម្បីជួយ សង្រ្គោះដល់កុមារ ក្នុងខេត្តរតនៈផងនិងស្នើអោយមន្ទីរនេះ មានការតែងតាំងមន្ត្រីដោយតម្លាភាពដល់មន្រ្តីល្អ ដែលបានខិតខំបំរើការងារយូរឆ្នាំដោយធ្វើការវាយតម្លៃលើគុណសម្បត្តិលើការងារនិងសីលធ៌ម អោយបានសមស្របតាមអនុសាសន៏ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកំពស់វិស័យសុខាភិ
បាលផង។

លោកអ៊ូ  ដេតប្រធានការិយាល័យបង្ការនិងគ្រប់គ្រងជម្ងឺ និងលោក អ៊ុង រតនាប្រធានមន្ទីរសុខាភិបាលខេត្តមិនអាចសុំបំភ្លឺតាមទូរសព្ទ័បានទេកាលពីព្រឹកមិញ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!