កោះកុង ៖ នគរបាលព្រហ្មទណ្ឌខេត្តកោះកុង បានធ្វើការឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ ពីបទបង្ករបួសស្នាម កាលពីវេលាម៉ោង ៩,២០នាទីយប់នៅត្រង់ចំណុចភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុង ខេមរះភូមិន្ទ ខេត្តកោះកុង ។
បើតាមប្រសាសរបស់លោក វរសេនីយ៏ទោ ឡាយ ម៉េងឡាំង បានអោយដឹងថា កាលពីវេលាម៉ោង ៩,១០នាទីយប់មានការវាយតប់គ្នាមួយបានកើតឡើង ហើយកំលាំងសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗ រួចក៏បានធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ វិង ជុងបាក់ អាយុ២៣ឆ្នាំ (ជនជាតិវៀតណាម ) រស់នៅផ្ទះជួលក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
លោកវរសេនីយ៏ទោ បានបន្ដទៀតថា ការធ្វើការឃាត់ខ្លូននេះដោយសារ ឈ្មោះវិង ជុងបាក់ បានយកដំបងវាយទៅលើឈ្មោះលឹម លីតា ហៅ តាក្របី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នករត់ម៉ូតូ ស្នាក់នៅផ្ទះជួលក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្ដាលអោយមានរបួសយ៉ាងដំណំ ។
បច្ចុប្បន្នកំលាំងការិយាល័យកណ្ដាលនគរបាលពហ្មទណ្ឌកំពុងសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការដោះស្រាយបន្ដទៅតាមនិតិវិធីនៃច្បាប់ ៕