ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ផ្លូវលំ​គ្រួស​ក្រហម​ក្នុង​សង្កាត់​ក្រាំង​អំពិល​រង​ការខូចខាត​ដោយសារ​រថយន្ត​ដឹក​លើស​ទម្ងន់​មិនទាន់​មាន​ការជួសជុល​អាច​ប្រឈម​និង គ្រោះថ្នាក់​ក្នុងការ​ធ្វើ​ដំណើរ​

ផ្លូវលំ​គ្រួស​ក្រហម​ក្នុង​សង្កាត់​ក្រាំង​អំពិល​រង​ការខូចខាត​ដោយសារ​រថយន្ត​ដឹក​លើស​ទម្ងន់​មិនទាន់​មាន​ការជួសជុល​អាច​ប្រឈម​និង គ្រោះថ្នាក់​ក្នុងការ​ធ្វើ​ដំណើរ​

កំពត ៖ ផ្លូវលំ​គ្រួស​ក្រហម​មួយ​កន្លែង ត្រូវ​បាន​ខូចខាត ដោយសារតែ​រថយន្ត​ដឹក​លើស​ទម្ងន់ ក្លាយ​ជា​ជង្ហុក​ធំៗ ដែល​មក​ដល់ពេលនេះ មិនទាន់​មាន​ការជួស​ជុល​នៅឡើយ​ទេ ធ្វើអោយ​ប្រជាពលរដ្ឋ​មាន ការលំបាក ក្នុងការ​ធ្វើ​ដំណើរ​ទៅមក​និង​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេលយប់​។​ផ្លូវ​ដែល​រង​ការខូចខាត​ទាំងនោះ​ស្ថិតនៅក្នុង​ភូមិ​ក្រាំង​អំពិល សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្ត​កំពត ។​

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៤​នេះ លោក​លឹម សំ ប៊ូ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពត បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​បាន​ដេញថ្លៃ​រួចហើយ តែ​វា​មិនទាន់​ជួសជុល ។

​ឯកឧត្តម ឃូ​យ ឃុន​ហ៊ូ អភិបាល​ខេត្ត​កំពត បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា ថា ផ្លូវ​មូយ​ខ្សែ​នេះ យើង​បាន​សុំ​ក្រសួង​រួចហើយ តែ​មិន​ទាន់​ជួសជុល ផ្លូវ​នេះ យើង​ត្រូវ​ចាក់​បេតុង​កំរាស់​ពី​តឹក ។ ឯកឧត្តម​បាន​បន្តទៀតថា យើង​មិន​ចង់​យក​លុយ​ខេត្ត​ធ្វើ យើង​ទុក​លុយ​ខេត្ត​ទៅ​ធ្វើ​កន្លែង​ផ្សេងទៀត បើ​យើង​យក​លុយ​ខេត្ត​ធ្វើ វា​ខាត ព្រោះ​យើង​បាន​សុំ​ក្រសួង​រួច​ហើយ សូម​បងប្អូន​ប្រជា​ពលរដ្ធ​រងចាំ​បន្តិច​សិន ផ្លូវ​ខូច​យើង​ត្រូវតែ​ធ្វើ​តែ​យើង​រងចាំ​ថ្នាក់​សម្រេច ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​នេះ​រង​ការខូចខាត​ដោយសារតែ​រថយន្ត​លើស​ទម្ងន់​បើ​រថយន្ត​ដឹក​ធម្មតា​វា​មិន​ខូច​ដល់​ថ្នាក់​ហ្នឹង​ទេ ៕
​អ៊ួ​ង វឹង​

broken_road broken_road (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!