ប្រជាពលរដ្ឋមួយគ្រួសារក្នុងចំណោម ១៤ គ្រួសារ រងការគំរាមកំហែងពីលោក សួង ផល្លី អតីតអភិបាលរងេខត្តកំពត ថា ពួកគាត់មករស់នៅលើដីរបស់កាត់ ។ ហេតុការណ៍នេះ កើតនៅវេលាម៉ោង ប្រមាណ ១១ ៖ ៣០ នាទី នាថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៤ នៅចំណុចភ្នំរាប ស្ថិតនៅភូមិអូស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា លោក សួង ផល្លី មានគ្នាចំនួនប្រាំនាក់បានមកគំរាមកំហែងគ្រួសារមួយ ក្នុងចំណោមដប់បួនគ្រួសារ ដែលរស់នៅភូមិ ឃុំខាងលើថា ង្នកឯងមករស់នៅលើដីរបស់ខ្ញុំ ឥឡូវនេះ អ្នកត្រូវតែនាំគ្នាដើរចេញ បើមិនដើរចេញ ខ្ញុំនឹងយកគ្រឿងចក្រមកឈូសឆាយនៅពេលខាងមុខនេះហើយ ។
គ្រួសារដេលរងការគំរាមកំហែងពីសំណាក់លោក សួង ផល្លី អតីតអភិបាលរងខេត្តកំពតឈ្មោះ អ៊ូច វ៉ាន់ ភេទប្រុស អាយុ២៩ ឆ្នាំ ប្រពន្ធឈ្មោះ ឈួន សារ៉ែន អាយុ ២៨ ឆ្នាំ រស់នៅភូមិអូរពពូល ឃុំដំនាក់កន្ទួត ខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្ន រស់នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានលោក សួង ផល្លី មកគំរាមកំហែង ។
លោក ព្រំ អន មេឃុំដំណាក់កន្ទួតខាងជើងបានប្រាប់អ្នកយកព័ត៌មានថា គ្រួសារដែលលោក សួង ផល្លី មកគំរាមកំហែង កាលពីថ្ងៃទី ០៣ ខែតុលា នេះ ពួកគាត់មានលិខិតកាន់កាប់ដីធ្លីត្រឹមត្រូវ មិនដូចលោក សួង ផល្លី និយាយនោះទេ ។
ដោយឡែក លោក សួង ផល្លី បានប្រាប់អ្នកយកព័ត៌មានថា ពួកគាត់មករស់នៅលើដីរបស់គាត់ ព្រោះដីរបស់គាត់មានលិខិតស្នាមត្រឹមត្រូវ ។ លោកបន្ថថា លោកពុំបានគំរាមកំហែងពួកគាត់ទេ ។
លោក ពង្ស នាត មេភូមិអូរស្លែង បានឲ្យដឹងថា លោក សួង ផល្លី ពិតជាមកគំរាមកំហែងកូនចៅរបស់គាត់មែន ធ្វើឲ្យពួកគាត់នាំគ្នារត់ចោលផ្ទះសម្បែងទៀតផង ។
ប្រជាពលរដ្ឋ ទាំង ១៤ គ្រួសារសូមឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក និងអាជ្ញាធរខេត្តជួយរកយុត្តិធម៌ជូនពួកគាត់ផង បើលោក សួង ផល្លី មកគំរាមកំហែងយកដីរបស់ពួកគាត់យ៉ាងនេះ តើពួកខ្ញុំមានដីឯណារស់នៅ ។
គួរបញ្ជាក់ផងដែរថា លោក សួង ផល្លី បាននិយាយថាបើបងប្អូនទាំងអស់គ្នាចូលរួមជាមួយខ្ញុំ ដីមួយហិកតា ខ្ញុំឲ្យកន្លះហិកតាវិញ បើបងប្អូនណាមិនចូលរួម ខ្ញុំនិងយកទទេតែម្តង ៕
អ៊ួង វ៊ឹង