ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ម៉ូតូ​ស្កូប​ពី​បង់ព​ន្ធខ្លះ អត់​បង់ពន្ធ​ខ្លះ កំពុង​សម្រុក​ឡើង ផែ​ទំនប់រលក​

ម៉ូតូ​ស្កូប​ពី​បង់ព​ន្ធខ្លះ អត់​បង់ពន្ធ​ខ្លះ កំពុង​សម្រុក​ឡើង ផែ​ទំនប់រលក​

ព្រះសីហនុ ៖ មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ​ម្នាក់ ដែល​មិន​មាន​សែស្រឡាយ បាន​លួចខ្សឹប​ប្រាប់ កាសែត​នគរ​សន្តិភាព​ឲ្យដឹងថា មាន​ឈ្មួញ​បីនាក់ កំពុង​នាំ​ម៉ូតូ​ម៉ាក​ស្កូប​ពី សេរី​ឆ្នាំ ២០១២ និង​២០១៣ សម្រុកចូល​មក​តាម​ច្រក ទំនប់រលក ក្រុងព្រះសីហនុ នៅ​ចុងឆ្នាំ​២០១៤​នេះ តែ​ម៉ូតូ​ទាំងនោះ ភាគច្រើន ពុំ​មាន​បង់ពន្ធ​ជូន​រដ្ឋ គ្រប់​ចំនួន​នោះទេ​។ ប្រការ​នេះ​ដោយសារ​តែ មាន​ការឃុបឃិត​គ្នា យ៉ាង​ចាស់ដៃ ជាមួយ​មន្ត្រី​ជំនាញ ដែល​មាន​តួនាទី នៅ​កំពង់ផែ​ទំនប់រលក​។

​មន្ត្រីប៉ូលិស​រូប​នោះ បាន​និយាយថា ម៉ូតូ​ម៉ាក​ស្កូប​ពី និង​ម៉ាក​ផ្សេងៗ ដែល​កំពុង​ពេញនិយម របស់​យុវវ័យ​ត្រូវបាន​នាំ​ចូល​មក ក្នុង​មួយ​ខែៗ រាប់ពាន់​គ្រឿង ហើយ​ដឹក​តាម​រថយន្ត​កុងតឺន័រ ទៅ​ទីក្រុង​ភ្នំពេញ និង​លក់​នៅ​តាម បណ្តា​ខេត្ត​មួយចំនួន ជា​ពិសេស​ខេត្ត​ព្រះសីហនុ តែម្តង​។​

​មន្ត្រីប៉ូលិស​ដដែល បាន​និយាយ​បន្តថា ចំពោះ​គយ​ដែល ឈរជើង​នៅ​ទីនោះ គេ​ធ្វើ​មិនដឹង​មិន​ឮ​ទេ ដោយ​គេ​គ្រាន់តែ ប្រាប់​មេ​ឈ្មួញ​ទាំងនោះ​ថា ត្រូវ​ស្មោះត្រង់ មាន​ទំនិញ​ប៉ុន្មាន ត្រូវតែ​ប្រាប់​គ្រប់​ចំនួន រីឯ​បាតុភាព​អ្វីៗ ត្រូវ​ចេះ​គិតគូរ​ដោយ​ខ្លួនឯង ប្រសិនបើ​បាតុភាព​នោះ ផ្ទុះឡើង ទំនិញ​ទាំងអស់ ត្រូវតែ​ប្រកាស​បង់ពន្ធ គ្រប់​ចំនួន មិន​អាច​លាក់លៀម ដូច​មុន​បាន​ទៀត​ទេ នេះ​ជា​ក្បាច់គុណ​ពិសេស​របស់​លោក​គយ​ប្រចាំការ​នៅ​ទីនោះ ដើម្បី​រួចខ្លួន​ទាំងអស់គ្នា ប៉ុន្តែ​អ្វី​ដែល​គួរឲ្យកត់សម្គាល់ និង​សោកស្តាយ​បំផុត​នោះ គឺ​ថវិកាជាតិ រាប់​សិប​លាន​រៀល ដែល​គួរតែ​បានមក ពី​ការបង់ពន្ធ​នៃ ការនាំ​ចូល​ម៉ូតូ​ទាំងនោះ បែរជា​ត្រូវ​បាត់បង់ ដោយ​ការឃុបឃិត​គ្នា ប្រព្រឹត្ត​អំពើ​ពុករលួយ​ទៅវិញ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ គប្បី​ពិនិត្យមើល​ផង ។

​ទាក់ទិន​ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក ឡឹង សុភាព មេ​គយ​ស្នាក់ការ​ប្រចាំ​ទំនប់រលក​ក្រុងព្រះសីហនុ កាសែត​នគរ​សន្តិភាព​មិន​អាច​ធ្វើ​ការទំនាក់ទំនង​រង​ការបំភ្លឺ​ជុំវិញ​បញ្ហា​ម៉ូតូ​បង់ពន្ធ​ខ្លះ​និង​អត់​បង់ពន្ធ​ខ្លះ​ដែល​ឡើង​តាម​ច្រក​គ្រប់គ្រង​របស់​គាត់​នោះ​បាន​ឡើយ​ព្រោះ​ទូរស័ព្ទ​របស់​លោក​បិទ​ការ​ហៅចូល ៕
​ដោយ ភ្នំព្រឹក​

2014_10_07n1 (1) 2014_10_07n1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!