ខេត្តព្រះសីហន ៖ ដីភ្នំនៅតំបន់ឧទ្យានជាតិរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការឈូសឆាយកាយភ្នំពីមួយកន្លែងទៅមួយកន្លែង បានយ៉ាងរលូនដូចនេះ មានច្បាប់អនុញ្ញាត្តិ រឺ យ៉ាងណានោះទេ ។
ក្រុមប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងភ្នំមួយកន្លែង ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្លូវចូលមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម នោះ ត្រូវគេមើលឃើញថា មានគ្រឿងចក្រជាច្រើនគ្រឿង និង រថយន្តដឹកអាចម៏ដីមិនតិចជាង ២០គ្រឿងនោះទេ កំពុងធ្វើការវាយលុយកឈូសឆាយ កាយយកអាចម៏ដី ដឹកចេញផ្គត់ផ្គង់អោយក្រុមហ៊ុនម៉ៅកាសាងសង់ព្រលានយន្តហោះ កងកេង យ៉ាងសកម្មដង្ហែរគ្នាដូចបុណ្យកឋិនយ៉ាងដូច្នេះដែរ ។
ពាក់ពន្ឋ័ការជីកកកាយភ្នំយកអាចម៍ដីតំបន់ខាងលើនេះបុរសម្នាក់ជាអ្នកមើលការខុសត្រូវការដ្ឋានដឹកដីខាងលើឈ្មោះហេងវណ្ណា (ហៅត្រឹង)ដែលអះអាងថារូបខ្លូនជាទីព្រឹក្សាផ្ទាល់របស់លោកឧកញ្ញ៉ាលឹមហ៊ុយឡេងបាននយាយប្រាប់ថាដីនេះជាដីរបស់លោកឧកញ្ញ៉ាលឹមហ៊ុយឡេងដូចនេះបើចង់ដឹងគូរទៅសួរលោកឧកញ្ញ៉ាទៅ។
លោក នូវ ការុន នាយកឧឡាជាតិរាម បានធ្វើការបញ្ជាក់ផងដែរថា ដីចំណុចកំពុងធ្វើសកម្មភាពខាងលើ ត្រូវបានរាជរដ្ឋាភិបាលកាត់ចេញពីដែនឧទ្យានជាតិរាម ផ្តល់ជូនប្រជាពលរដ្ឋដែលពាក់ពន្ធ័ រស់នៅតំបន់នោះ តាំងពីឆ្នាំ២០១១មកម្លេះ ដូចនេះរាល់ការឈូសឆាយដីកាយយកអាចម៏ដីលក់នៅត្រង់ចំណុចនោះ បើសិនជាគេធ្វើឡើងនៅលើដីដែលបានកាត់ចេញពីតំបន់ឧឡាជាតិ រូច វាមិនបញ្ហានោះទេ ពីព្រោះហូសដែនសមត្ថកិច្ចរបស់លោកគ្រប់គ្រង ប៉ុន្តែបើការឈូសឆាយនេះ មានការប៉ះពាល់ដីឧឡាជាតិ លោកនឹងអនុវត្តតាមផ្លូវច្បាប់មិនឲ្យរូចខ្លូនឡើយ ។
លោក ប្រាក់ ចន្ទ័ប្រាថ្នា ប្រធានមន្ទីរឧស្សាហកម្មខេត្តព្រះសីហនុ ចំពោះបញ្ហារឈុសឆាយកាយយកអាចម៏ដីលក់ខាងលើនេះ លោកមិនទាន់បានដឹងនៅឡើយទេ ប៉ុន្តែលោកនឹងចុះទៅមើលដោយផ្ទាល់ដល់ទីតាំងការដ្ឋានលក់អាចម៏ដីនោះ ដើម្បីពិនិត្យរកមើលពីច្បាប់អនុញាតិ ហើយបើសិនជាគ្មានច្បាប់អនុញាត្តិត្រឹមត្រូវទេនោះ លោកនឹងធ្វើការបញ្ឈប់សកម្មភាព មិនអនុញាតឲ្យធ្វើការឈុសឆាយកាយយកអាចម៏ដីលក់បន្តទៀតទេ ។
លោក ប្រាក់ ចន្ទ័ប្រាថ្នាបានបញ្ជាក់ថា ការដ្ឋានជីកយកអាចម៏ដីលក់ខាងលើនេះ អាចដំណើរការឡើងវិញបាន លុះត្រាតែម្ចាស់ការដ្ឋានធ្វើច្បាប់អនុញាតរូចរាល់ជាមុនសិន ៕
ដោយ ភ្នំព្រឹក