កំពត ៖ សេចក្តីរាយការណ៏ ពីប្រជាពលរដ្ឋ រស់នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា សព្វថ្ងៃនេះ ករណី ល្បែង កន្ទុយលេខខុសច្បាប់បើក លេងយ៉ាងគគ្រឹក គគ្រេង យ៉ាងអនាធិបតេយ្យ តែសមត្ថកិច្ចប៉ូលីសសមត្ថកិច្ចប៉េអឹម មិនបង្ក្រាប ដោយសារ តែបានទទួល សំណែនពី ពួកមេឆ្នោតធំៗនៅក្នុងស្រុក ដែលធ្វើឲ្យប្រជាពលរដ្ឋអ ស់ជំនឿលើគោល នយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ធរស់នៅផ្សារកំពង់ត្រាចបានអោយដឹងថាមានមេឆ្នោតចំនួន៦នាក់ទី១ឈ្មោះបាវ នៅផ្សារឬស្សី ទី២ ឈ្មោះរត នៅផ្សារលក ទី៣ ឈ្មោះលោក ងន លី ទី៤ ឈ្មោះចែ ដៀប ទី៥ឈ្មោះ បញ្ញា ទី៦ពូ ហ៊ ហៅឪអាយោងអ្នកទាំងប្រាំមួយនាក់នេះ ជាមេឆ្នោតធំជាងនៅស្រុកកំពង់ត្រាច បើកលេងយ៉ាងអនាធិតេយ្យដោយសារតែមានការឃុបឃិតគ្នាជាមួយនឹងសមត្ថកិច្ចប៉ូលិសនិងប៉េអឹមនិងអជ្ញាធរស្រុក បានជាល្បែងលេងច្រើនយ៉ាងនេះ ។
ករណីបើកលេងល្បែងកន្ទុយលេខនៅនៅស្រុកកំពង់ត្រាច ខេត្តកំពតខាងលើនេះគេពុំដែលឃើញសមត្ថកិច្ចចុះធ្វើការចុះបង្ក្រាបចំពោះមេក្លោងធំៗម្តងណាឡើយ គ្រាន់តែហៅមេឆ្នោតទាំងនោះធ្វើកិច្ចសន្យាតែប៉ុន្នោះរួចជាស្រេច ។
ប្រជាពលរដ្ឋដែលរស់នៅ ស្រុកកំពង់ត្រាច ខេត្តកំពតបានសង្កេតឃើញថាការចុះបង្ក្រាបបទល្មើសខុសច្បាប់តាមបណ្តាខេត្តក្រុងសមត្ថកិច្ចបានអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលដាក់បញ្ជារអោយបង្ក្រាបស្ទើទាំងស្រុងទៅហើយ ចម្លែកខេត្តកំពតនេះហាក់បីដូចជាធ្វើមិនដឹងមិនឮសោះ ជាពិសេសស្រុកកំពង់ត្រាចតែម្តង។
ចំពោះបទល្មើសដែលកើតឡើងនៅស្រុកកំពង់ត្រាចសមត្ថកិច្ចមើលមិនឃើញសោះនិងមាន ភាពធូររលុងបែបនេះធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភនិងភ័យខ្លាចយ៉ាងខ្លាំងចំពោះភូមិឃុំដែលគ្មានសុវត្ថិភាពកើតឡើងដូចជាអំពើហឹង្សាក្នុងគ្រួសារចោរលួចចោរឆក់ចោរប្លន់ចោរគាស់ផ្ទះនិងអំពើជាច្រើនទៀត ។
ប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាច ខេត្តកំពត សូមសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលខេត្តកំពតមេត្តាជួយពិនិត្យមើលភាពអសកម្មរបស់អាជ្ញាធរនិងសមត្ថកិច្ចប៉េអឹម និងប៉ូលីសដែលកំពុងតែសប្បាយឃុបឃិតបើកឲ្យមានបទល្មើសល្បែងស៊ីសង កន្ទុយលេខ(ហៅឆ្នោត)យ៉ាងគគ្រឹកគគ្រេង ។ នេះជាទង្វើមួយផ្ទុយពីបទបញ្ជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលដែលបានរឹតបន្តឹងជាដាច់ខាតមិនឲ្យកើតមាន។
លោក អ៊ុម ស៊ីណាត អភិបាលស្រុកកំពង់ត្រាចបានប្រាប់អ្នកយកព័ត៌មានថា ចាំមើលលោកហៅប៉ូលិសមកសួរមើល លោក ហាញ់ គា អធិការស្តីទីបានអោយដឹងថាលោកបានហៅមកធ្វើកិច្ចសន្យអស់ហើយ ហើយពួកវាថាឈប់លេង លោក លាង ឈីវមេបញ្ជារការកងរាជអាវុធហត្តស្រុកកំពង់ត្រាចបានប្រាប់អ្នកយកព័តមានតាមទូរសព្វ័ថាលោកនិងសហការជាមួយអ្នកកាសែតចុះបង្ក្រាបពួកវាម្តង ។
គួរបញ្ជាក់ផងដែរថា នៅស្រុកកំពង់ត្រាចជាស្រុកមួយជាប់លំដាប់ថ្នាក់លេខមួយខាងល្បែងស៊ីសងប្រចាំខេត្តកំពត ៕