ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោកគ្រូ​អ្នកគ្រូ​មជ្ឍមណ្ឌល​ចំណេះ​ទូទៅ​អន្តរ​ទ្វីប ចូលរួម​ធ្វើ​សំអាត​អនាម័យ​បរិស្ថាន តាម​ដងផ្លូវ​និង​ទីសាធារណៈ នៅ​ខេត្ត​ព្រះសីហនុ​

លោកគ្រូ​អ្នកគ្រូ​មជ្ឍមណ្ឌល​ចំណេះ​ទូទៅ​អន្តរ​ទ្វីប ចូលរួម​ធ្វើ​សំអាត​អនាម័យ​បរិស្ថាន តាម​ដងផ្លូវ​និង​ទីសាធារណៈ នៅ​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ ៖ ដើម្បី​ចូលរួម​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការចាត់តាំង​ធ្វើ​សំអាត អនាម័យ​បរិស្ថាន តាម​ដងផ្លូវ​និង​ទី​សាធារណៈ​នៅ​ខេត្ត​ព្រះសីហនុ លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នៃ​មជ្ឈមណ្ឌល​ចំណេះ​ទូទៅ​អន្តរទ្វីប​ជាង​៥០០​នាក់​និង​លោកគ្រូ​អ្នកគ្រូ​៣០​នាក់​បាន​រួមគ្នា​ធ្វើ​ពលកម្ម​សំអាត​អនាម័យ​បរិស្ថាន​តាម​ដងផ្លូវ​និង​ទីប្រជុំជន​ទីសាធារណៈ​ក្នុង​ក្រុង​ព្រះសីហនុ ។​
​លោក ណុប អូ ប្រធាន​មន្ទីរ​មុខងារ​សាធារណៈ​ខេត្ត​ព្រះសីហនុ​និង​ជា​នាយក​មជ្ឈមណ្ឌល​ចំណេះ​ទូទៅ​អន្តរ​ទ្វី​ថ្លែង​ថា​សកម្មភាព​គឺជា​ផ្នែក​មួយ​រួមជាមួយ​អាជ្ញាធរ​ខេត្ត​សំដៅ​លើក​កំពស់​សុខភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ធ្វើអោយ​សោភណ៍ភាព​កាន់តែ​ប្រសើរ​ឡើង​និង​ជួយ​អភិវឌ្ឍ​ន៏​វិស័យ​ទេសចរណ៏ ។​

​ដោយយោង​តាម​សរាចរ​ណែនាំ​សំរាប់​អនុវត្ត​អចិន្ត្រៃយ៏​លេខ ០៩ សរ​ណន ចុះ​ថ្ងៃ​ទី ១៩ ខែ មិថុនា ឆ្នាំ ២០០៣ របស់​រាជរដ្ឋាភិបាល កម្ពុជា ស្តីពី​ការរៀបចំ​ចាត់តាំង​ព្រះរាជ​ពិធី​បុណ្យ ទ្វាទស​មាស បុណ្យ​ប្រពៃណី​ជាតិ បុណប្រពៃណី​សាសនា បុណ្យជាតិ និង បុណ្យ​អន្តរជាតិ ក្នុង​ស្មារតី​អង្គប្រជុំ​របស់​គណៈ​អភិបាលខេត្ត ស្តីពី​ការរៀបចំ​ចាត់តាំង ធ្វើ​អនាម័យ​បរិស្ថាន នៅតាម​ដងផ្លូវ និង ទី​សាធារណៈ​នានា ក្នុង​ខេត្ត​ព្រះសីហនុ អាជ្ញាធរខេត្ត បាន​ចេញ​សេចក្តីជូនដំណឹង​ជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុង​នោះ​ខេត្ត​ព្រះសីហនុ ចូលរួម​ធ្វើ​អនាម័យ​សំអាត​បរិស្ថាន តាម​ដងផ្លូវ និង ទី​សាធារណៈ​តាម​បណ្តោយ​វិថី​អូរ​ឈើទាល វិថី​លំហែ​ព្រះ​ភូមិន្ទ ថិ​វី​ឯករាជ វិថី​មិត្តភាព និង វិថី ៧​មករា ។​

​ឯកឧត្តម ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុ ថ្លែង​ការអបអរសាទរ ដល់​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ ទាំងអស់ ដែល​បាន​រួមគ្នា​សំអាត​អនាម័យ បរិស្ថាន ទៅ​តាម​ដងផ្លូវ និង ទីសាធារណៈ ក្នុង​ក្រុង​ព្រះសីហនុ ហើយ​ថា​សកម្មភាព​នេះ​គឺជា​សារ​មួយ​ដល់​ប្រជាពលរដ្ឋ​ឋ គ្រប់រូប​មេត្តាជួយ​យ​កិ​ចិត្ត​ទុកដាក់ ថែទាំ និង សំអាត​អនាម័យ​បរិស្ថាន នៅ​តាម​គេហដ្ឋាន​ដើម្បី​គេហដ្ឋាន​យើង គឺ​ស្រុក​យើង​មាន​បរិស្ថាន បៃតង ស្រស់​ស្អាត​រួម​ចំណែក​ក្នុង​ចលនា​ប្រលងប្រណាំង​ទីក្រុង​ស្អាត សំរាប់​ភ្ញៀវទេសចរណ៏​ជាតិ និង អន្តរជាតិ មក​សំរាក​កំសាន្ត​សក្តិសម និង កិត្តិយស​ដែល​ប្រមុខ​រាជរដ្ឋាភិបាល ប្រសិទ្ឋិ​នាម​ជា​តារាៈ​នា​ទិស​នារតី ៕

2014_10_07a1 (1) 2014_10_07a1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!