ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​មេ​គយ​ប្រចាំ​ច្រក​ភ្នំ​ដិន​រក្សាទុក​ច្រករបៀង ២ កន្លែង​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំនងជា​លោក​គុណ​ញឹម​អត់​ទាន់​ជ្រាប​ទេ​

​មេ​គយ​ប្រចាំ​ច្រក​ភ្នំ​ដិន​រក្សាទុក​ច្រករបៀង ២ កន្លែង​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំនងជា​លោក​គុណ​ញឹម​អត់​ទាន់​ជ្រាប​ទេ​

ខេត្តតាកែវ ៖ មាន​ឈ្មួញ​ធំៗ​ចំនួន ៣ នាក់​ដែល​ជា​អ្នក​នាំ​ចូល​ទំនិញ​គេច​ពន្ធ សុទ្ធសាធ​តាម​ច្រករបៀង​ចំនួន ២ កន្លែង​ក្បែរ​ច្រក​អន្ដរជាតិ​ភ្នំ​ដិន គឺ​ចែ​ហោ​ស្រី​, ឈ្មោះ​ចាន់ថា​និង​ចែ​ពៅ​ដែល​មេ​ឈ្មួញ​ទាំង​៣​នាក់​នេះ​រស់នៅ​ឃុំ​ទន្លាប់​ប៉ុន្ដែ​បាន​រកស៊ី​នាំ​ទំនិញ​គេច​ពន្ធ​ចូល​តាម​ច្រករបៀង​ខាងលើ​នេះ​យក​មក​ស្ដុក​ទុក​នៅ​ចំណុច​ច្បារអំពៅ​ខណ្ឌ ​មានជ័យ​ដើម្បី​បន្ដ​ចែកចាយ​ឲ្យ​ម៉ូយ​និង​អ្នក​បោះ​ដុំ​នៅ​រាជធានី​ភ្នំពេញ​។​ឈ្មួញ​តូចតាច​បាន​បញ្ជាក់ថា​ជាទូទៅ​ទំនិញគេចពន្ធ​មានដូចជា​ទំនិញ​ចាប់ហួយ​គ្រឿង ​អេឡិចត្រូនិក​ក្នុងនោះ​មាន​គ្រឿង​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន Open Net ផង​ដែរ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ដ​ពី​ក្រុង​ព្រៃនគរ​ប្រទេស​វៀតណាម​មក​ដល់​ព្រំដែន​លើកដាក់ ​ទូក​ធំៗ​ដឹក​ឆ្លងកាត់​មក​ច្រករបៀង​ខាងលើ​ទើប​ឈ្មួញ​ហោ​ស្រី​ចាន់​ថា​និង​ចែ​ពៅ​បន្ដ​ដឹក​តាម​រថយន្ត​ទួរីស​ក្នុង​១​យប់​មាន​យ៉ាងតិច​ពី​១០​ទៅ​១២​រថយន្ដ​ក្នុងនោះ​១​រថយន្ដ ​ទួរីស​ផ្ទុកទំនិញ​ស្មើនឹង​ចំណុះ​៣​តោន ។

​ជាទូទៅ​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ត្រូវ​បាន​ឆ្លងកាត់​ច្រករបៀង​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​ទៅ​ម៉ោង​៩​យប់​ហើយ​បន្ត​ធ្វើដំណើរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ឆ្ពោះ ​មក​ច្បារអំពៅ​យ៉ាងយូរ​ត្រឹម​ម៉ោង​១២​ទៅ​ម៉ោង​១​រំលង​អធ្រាត្រ​ទើប​ក្រុម​ឈ្មួញ​ទាំង​៣​រូបនេះ​បាន​ប្រើ​រូបភាព​លើក​ទំនិញ​ដាក់​តាម​រ៉ឺម៉ក​កង់​៣​ឬ​រថយន្ដ​តូចៗ​ឱ្យ​ម៉ូយ​របស់ខ្លួន ​នៅ​រាជធានី​ភ្នំពេញ ។​

​ក្រុម​ឈ្មួញ​បានបញ្ជាក់​ថា​ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រក​អន្ដរជាតិ​ភ្នំ​ដិ​ន​ដែល​ទើប​ទៅ​កាន់តំណែង​ថ្មី​ទទួលបាន​ប្រភព​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ពី​ច្រករបៀង​ទាំង ២ ដែល ​ឱ្យ​អនុប្រធាន​១​រូប​ឈ្មោះ​បូជា​អ្នកទទួលខុសត្រូវ​ប្រមូល​ប្រយោជន៍​នៅ​ទីនោះ ប៉ុន្ដែ​អំពើពុករលួយ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ​កំពុងតែ​ធ្វើ​ឱ្យ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​នាំចូល ​យ៉ាងធ្ងន់ធ្ងរ​ពិសេស​មេ​គយ​ច្រក​អន្ដរជាតិ​ភ្នំ​ដិន​កំពុង​តែ​បង្កើតឱ្យមាន​ភាព​ធូររលុង​ទំនិញ​គេច​ពន្ធ ។

​ពាក់ព័ន្ធ​នឹង​ទំនិញគេចពន្ធ​ឆ្លងកាត់​ច្រករបៀង​ទាំងនេះ​មិនដឹងថា លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ជ្រាប ឬ​យ៉ាងណា​ទេ ប៉ុន្ដែ​គេ ​ទទួលស្គាល់ថា មេ​ឈ្មួញ​ទាំង ៣ ដែល​រកស៊ី​ល្មើសច្បាប់​មាន​ទំនាក់ទំនង​ល្អ​ណាស់ ជាមួយ​ជំនាញ​គយ​នៅ​ទីនោះ ហើយ​ក្រុម​គយ​ចល័ត​លើ​កំណាត់​ផ្លូវជាតិ​លេខ ២ ខេត្ដ ​តាកែវ ខេត្ដ​កណ្ដាល និង​សមត្ថកិច្ច ពាក់ព័ន្ធ​ជាច្រើន​ទៀត​សុទ្ធតែ​រួម​មតិ​គ្នា​ហែក​យក​ប្រយោជន៍​ចែក​គ្នា​យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន ៕

2014_10_07n2 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!