ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​ក្រុមហ៊ុន​សុខ​សំណាង​មាន​សិទ្ធិ​យ៉ាង​ពិសេស​ក្នុង​ការកាប់​បំផ្លាញ​ឈើ​តាម​តំបន់​ព្រៃ​សម្បទាន​

​ក្រុមហ៊ុន​សុខ​សំណាង​មាន​សិទ្ធិ​យ៉ាង​ពិសេស​ក្នុង​ការកាប់​បំផ្លាញ​ឈើ​តាម​តំបន់​ព្រៃ​សម្បទាន​

​ខេត្តសៀមរាប ៖ សេចក្តី​រាយ​ការណ៏មួយ​បានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​ក្រុមហ៊ុន​សុខ​សំណាង​ដែល​ទទួលបាន​សិទ្ធិ​រកស៊ី​កែច្នៃ​និង​ដឹកជញ្ជូន​ឈើទ្រង់ទ្រាយ​ធំ​បន្ត​ពី​ក្រុមហ៊ុន​ដា​តា​រ៉ាប់​ប៊ើ​និង​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប៊ើ​រួម​ទាំង​ក្រុមហ៊ុន​វៀតណាម​នៅ​តំបន់​ព្រៃ​ឡង់​បាន​និង​កំពុងតែ​សម្រុក​កាប់បំផ្លាញ​ព្រៃឈើ​ស្ទើរ​រលាយ ​សាបសូន្យ​ក្នុង​បរិវេណ​ក្រុមហ៊ុន​និង​ក្រៅ​ក្រុមហ៊ុន​ហើយ​ពួកគេ​តែងតែ​ប្រើប្រាស់​រថយន្ត​ខ្នាតយ​ក្សធំៗ​ដឹកជញ្ជូន​ឈើ​រាប់សិប​តោន​លើសពី​ច្បាប់​កំណត់​នាំឲ្យ​មាន ​ការបំផ្លិចបំផ្លា​ញ​ផ្លូវ​ថ្នល់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ហើយ​ទង្វើ​ទាំងអស់នេះ​ត្រូវបាន​គេ​រិះគន់​ថា​ក្រុមហ៊ុន​នេះ​មាន​ចេតនា​ផ្គើន​ទៅនឹង​បទបញ្ជារ​របស់​សម្តេច​តេជោ​យ៉ាង​ពេញទំហឹង ​តែ​ម្តង​។​

​ប្រភព​ដដែល​បាន​រាយការណ៍​ថា​កន្លងមក​ក្រុមហ៊ុន​សុខ​សំណាង​មិន​មាន​អាជ្ញាប័ណ្ណ​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​ក្នុង​ការវិនិយោគ​ផ្នែក​វិស័យ​កសិកម្ម​និង ឧស្សាហកម្ម​ ដំណាំ​កៅស៊ូ​នោះទេ​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​២​ទៀត​គឺ​ក្រុមហ៊ុន​ដា​តា​រ៉ាប់​ប៊ើ​និង​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប៊ើ​ដែល​មាន​ទីតាំង​នៅ​ស្រុក ​អន្លង់វែង​និង​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ​រួមទាំ​ង​ក្រុមហ៊ុន​វៀតណាម​នៅ​តំបន់​ព្រៃ​ឡង់​ដើម្បី​ចែក​លាភសក្ការៈ​គ្នា​កេងចំណេញ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​តែម្ដង ​។ ​ក្រោយ​ពី​ក្រុមហ៊ុន​សុខ​សំណាង​បាន​ទទួល​សិទ្ធិ​ស្ងាត់ៗ​ពី​ក្រុមហ៊ុន​ដា​តា​រ៉ាប់​ប៊ើ​និង​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប៊ើ​រួចម​កក្រុមហ៊ុន​សុខ​សំណាង​ក៏​បាន​ចាប់ផ្តើម​សម្រុក​កាប់បំផ្លាញ ​ព្រៃឈើ​និង​ប្រមូល​ទិញ​ឈើ​ក្រៅ​បរិវេណ​ក្រុមហ៊ុន​ដូចជា​ឈើ​លេខ​១, ឈើ​លេខ​២​រួម​ទាំង​ឈើ​គ្រញូង​ផងដែរ​។​

​ឈើ​ទាំងឡាយ​ដែល​ក្រុមហ៊ុន​នេះ​កាប់​បាន​និង​ប្រមូល​ទិញ​បាន​គេ​តែងតែ​ដឹកជញ្ជូន​ចែកចាយ​លក់​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​ផ្សេងៗ​ដូចជា​ខេត្ត​សៀមរាប​,​បន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ធំ​, កំពង​ចាម​, ព្រៃវែង​, ស្វាយរៀង​និង​ខេត្ត​មួយ​ទៀត​។​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មាន​មជ្ឈដ្ឋាន​ជាច្រើន​បាន​និយាយថា​គេ​មិនដឹងថា​តើ​មាន​ក្រុមហ៊ុន​ចំនួន​ប៉ុន្មាន​ទេ​ដែល​រត់​ការ​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​អភិ​វឌ្ឈន៍​ត្រឹមត្រូវ​ពី​រាជរដ្ឋាភិបាល​ហើយពួ​ក​គេ​បែរជាយក​អាជ្ញាប័ណ្ណ​ទៅ​គួ​កជេរ​លក់​បន្ត​ទៅឲ្យ​ក្រុមហ៊ុន​ផ្សេងៗ​ជា​ភាគី​ទី​២​ឬ​ទី​៣​ទៀត​ដោយ​បំពាន​ច្បាប់​និង​គោល​ការណី​វិនិយោគ​និង​ធ្វើ​ប្រាស់ចាក​ពី​គោលការណ៍​របស់​រដ្ឋាភិបាល​៕

2014_10_07n2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!