ខេត្តកោះកុង ៖ ជនសង្ស័យលក់ និងចែកចាយថ្នាំញៀន ២ នាក់ត្រូវបានកម្លាំងអធិការដ្ឋានស្រុកព្រៃនប់ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំរាម ធ្វើការឃាត់ខ្លួន និងបញ្ជូនមកការិល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៤ ។
លោកវរៈសេនីយ៏ត្រី តាក សារិទ្ឋ ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអោយដឹងថា កាលពីវេលាម៉ោង១និង១០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤កម្លាំងជំនាញ បានសហការជាមួយអធិការដ្ឋានស្រុកព្រៃនប់ បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង មានទីតាំងស្ថិតនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងធ្វើការឃាត់ខ្លួន បានជនសង្ស័យពីរនាក់ ពាក់ព័ន្ឋការលក់ និងចែកចាយគ្រឿងញៀន ។
លោកបានបន្តថា ជនសង្ស័យទី១-ឈ្មោះ កែវ សុខកេទភេទប្រុសអាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ ឈាង ដារ៉ាភេទប្រុសអាយុ២៧ឆ្នាំមុខរបរកម្មកររោងចក្រមានទីលំនៅ ភូមិស្មាចដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចដកហូតបានវត្ថុតាង រួមមានថ្នាំញៀនមេតំហ្វេតាមីនចំនួន២កញ្ចប់តូចស្មើនឹង០,៥ក្រាមទូរស័ព្ទដៃ២គ្រឿងកាបូបលុយ ២ ក្នុងនោះ មានលុយខ្មែរចំនួន១១៦០០រៀល និងលុយដុល្លារ ចំនួន ១១ ដុល្លារ និងម៉ូតូម៉ាកហុងដា ១ គ្រឿងផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវបាន នគរបាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការតាមច្បាប់ ៕