ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on អ្នកដំណើរ​ប្រុស​-​ស្រី​៥​នាក់​បាន​ស្លាប់​ភ្លាមៗ​និង​៩​នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់​ដោយ​រថយន្ត​នី​សាន់​បុក​រថយន្ត​តួ​រី​ស​

អ្នកដំណើរ​ប្រុស​-​ស្រី​៥​នាក់​បាន​ស្លាប់​ភ្លាមៗ​និង​៩​នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់​ដោយ​រថយន្ត​នី​សាន់​បុក​រថយន្ត​តួ​រី​ស​

​កំពត ៖ យ៉ាងហោច​ណាស់​អ្នកដំណើរ​ប្រុស​-​ស្រី ៥ នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ និង​៩​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ បង្កឡើង​ដោយ​រថយន្ត​នី​សាន់​បោល​បុក​រថយន្ត​តួ​រី​ស ដឹក​អ្នកដំណើរ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត​-​ព្រះសីហនុ​) ស្ថិតនៅ​មុខ​វត្ត​រលួស​ឃុំ​បឹង​ទូក​ស្រុក​ទឹកឈូ​ខេត្តកំពត​នា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០៥​ខែតុលា​ឆ្នាំ​២០១៤​នេះ​។

​មន្ត្រី​នគរបាល​ចរាច​រណ៍​ជើងគោក​បានឲ្យដឹងថា រថយន្ត​នី​សាន់​បាន​ធ្វើដំណើរ​យ៉ាង​លឿន​ក្នុង​ទិស​បញ្ច្រាស​គ្នា ជាមួយ​រថយន្ត​តួ​រី​ស លុះដល់​ចំណុច​កើតហេតុ គេ​មិនដឹងថា មាន​មូលហេតុ​អ្វី​នោះទេ បាន​ជ្រុល​ទៅ​បុក​រថយន្ត​តួ​រី​ស​ចំ​ពាក់កណ្តាល លាន់​ឮ​ដូច​រន្ទះ​បណ្តាល​ឲ្យ​អ្នកដំណើរ ៥ នាក់​ស្លាប់ ក្នុងនោះ​មាន​ស្រី​ម្នាក់ និង​ចំណែកឯ​អ្នកដំណើរ ៩ នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ ។

​បើ​តាម​មន្ត្រី​នគរបាល​ក៏​បានឲ្យ​ដឹង​ផងដែរ​ថា ក្រោយ​ពី​បុក​រថយន្ត​តួ​រី​ស​ហើយ​រថយន្ត​មួយ​គ្រឿង​នេះ បាន​ជ្រុល​ទៅ​បុក​រថយន្ត​២​គ្រឿង​ផ្សេងទៀត បណ្តាល​ឲ្យ​ខូចខាត​ផងដែរ តែ​មិន​បង្ក​គ្រោះថ្នាក់​អាយុជីវិត​មនុស្ស​នៅក្នុង​រថយន្ត​នោះ​ទេ ។ អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​ទាំងអស់​នៅក្នុង​រថយន្ត​តួ​រី​ស សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ ក្រោយ​បង្កហេតុ​អ្នកបើករថយន្ត​នី​សាន់​បាន​រត់គេចខ្លួន​បាត់ ៕
​អ៊ួង​វឹង​

2014_10_06b (4) 2014_10_06b 2014_10_06b (1) 2014_10_06b (2) 2014_10_06b (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!