កំពត ៖ ជនដៃដល់មិនស្គាល់ឣត្តសញ្ញាណ ម្នាក់ប្រើប្រាស់គ្រាប់បែកឆ្នៃចំនួន ១ គ្រាប់បោះចូលទៅក្នុងខាងមុខបរវេណផ្ទះជាងជួសជុលរថយន្តម្នាក់ នៅវេលាម៉ោង ៣ និង ១៥ នាទីជិតភ្លឺ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤នេះ ។ ចំណុចផ្ទះជនរងគ្រោះជាប់ក្លោងទ្វារវត្តជ័យឧត្តុង្គ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងឣម្ពិល ក្រុងកំពត ខេត្តកំពត ។ សំណាងល្ឣគ្មានកើតគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ ប៉ុន្តែគ្រាន់តែមានការខូចខាត បែកកញ្ចក់មួយចំនួន ។
ម្ចាស់ផ្ទះឈ្មោះប៊ុនមីកូភេទស្រីឣាយុ៥៧ឆ្នាំ ជាស្ត្រីមេម៉ាយ មុខរបរប្រធានហ្គារ៉ាស់ជួសជុលរថយន្ត បច្ចុប្បន្នរស់នៅភូមិ-សង្កាត់ខាងលើ ។
បើតាមកម្លាំងមានសមត្ថកិច្ចក្នុងសកម្មភាពគប់គ្រាប់បែកដៃនេះបានដាក់ការសង្ស័យថា ជារឿងគំនុំច្រើនជាង ៕
វឹង