ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on អធិការ​នគរបាល​ខណ្ឌ​ត្រូវបាន​ចោទប្រកាន់ពីប​ទទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​និង​កិបកេង​លុយ​រដ្ឋ​

អធិការ​នគរបាល​ខណ្ឌ​ត្រូវបាន​ចោទប្រកាន់ពីប​ទទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​និង​កិបកេង​លុយ​រដ្ឋ​

​លោក ហ៊ី ណារិន អធិការ​នគរបាល​ខណ្ឌមានជ័យ​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​សាកសួរ​កាលពី​ម្សិលមិញ​ជុំវិញ​ការចោទប្រកាន់ថា លោក​បាន​កិបកេង​លុយ​រដ្ឋ​និង​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន​ជាង​៦០០.០០០​ដុល្លារ​អំឡុង​លោក​កាន់​តំណែង​ជា​អធិការ​នគរបាល​រយៈ​ពេល​៨​ឆ្នាំ ។

​លោក ណារិន ត្រូវបាន​ចោទប្រកាន់ ថា​បាន​បន្ថែម​បុគ្គលិក​ខ្មោច​ក្នុង​បញ្ជី​បើក​ប្រាក់ខែ​របស់​អង្គភាព​លោក​ហើយ​បើក​យក​ប្រាក់ខែ​ទាំងនោះ​កេង​យក​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បើក​ឲ្យ​មន្ត្រី​ពិតប្រាកដ​និង​ទាមទារ​ប្រាក់​ពី​ម្ចាស់​អាជីវកម្ម​ក្នុង​មូលដ្ឋាន​ប្រជាពលរដ្ឋ​និង​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អះអាងថា នៅមុន​ការចាប់ខ្លួន​លោក ណារិន ត្រូវបាន​ព្រមាន​ពីរ​លើក​ឲ្យ​បញ្ឈប់​សកម្មភា​ព​បែប​នេះ ។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​បាន​បង្ហោះ​ក្នុង​គេហទំព័រ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាល​ពី​ម្សិលមិញ​បាន​លើកឡើង​ថា នៅ​ក្នុង​ការស៊ើបអង្កេត​រយៈពេល​៨​ខែ អង្គភាព​បាន​សាកសួរ​មន្ត្រីនគរបាល ៤១ នាក់ អំពី​សកម្មភាព​របស់​មន្ត្រីនគរបាល​ជាន់ខ្ពស់​នៅ​ខណ្ឌមានជ័យ ។​

​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​លើកឡើង​ទៀតថា “​ផ្អែក​តាម​ព័ត៌មាន​របស់​មន្ត្រីនគរបាល​សាក្សី​និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខណ្ឌ​មានជ័យ ព្រមទាំង​លោក ហ៊ី ណារិន ផង​ចុងចោទ​រួប​នេះ​បាន​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​សរុប​៦៧៨.០៥៩​ដុល្លារ​ចាប់ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៤ ។​

​លោក ចាន់ សេរី​វឌ្ឍន៍ ប្រធាន​នាយកដ្ឋាន​សន្តិសុខ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​បាន​និយាយ​លម្អិត​អំពី​ករណី​នេះ​ទេ នៅពេល​ត្រូវ​បាន​ទាក់ទង​កាលពី​ម្សិលមិញ ដោយ​គ្រាន់តែ​និយាយថា លោក ណារិន ស្ថិត​ក្នុង​កន្លែង​ឃុំឃាំង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​នឹង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​សាកសួរ​បន្ថែម​នៅ​ព្រឹក​នេះ ។​

​លោក សេរី​វឌ្ឍន៍ បាន​មានប្រសាសន៍ថា “​គាត់​មិន​ទាន់​ត្រូវបាន​បញ្ជូន​ទៅ​ពន្ធនាគារ​នៅឡើយ​ទេ​ពីព្រោះ​តុលាការ​មិន​ទាន់​បាន​បញ្ចប់​នីតិវិធី​របស់​ខ្លួន​ឡើយ​” ។​

​លោក អ៊ុំ សុភ័ក្ត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សាកសួ​រលោក ណារិន កាល​ពី​ម្សិលមិញ មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ ។ លោក ឆាយ សាវុធ អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​មិន​អាច​ទាក់ទង​បានដែរ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លើកឡើងថា ការបើក​យក​ប្រាក់​របស់​មន្ត្រីនគរបាល​ជាតិ​មាន​ទាំង​ពិត និង​ប្រឌិត ហើយ​លោក ណារិន ក៏​ឲ្យ​មន្ត្រីក្រោមឱវាទ​ខ្លួន​ទិញ​អាវ​ចំណាំង​ផ្លាត និង​ស្រោម​កាំភ្លើង​វែង ជា​របស់​ដែល​ត្រូវ​ផ្ដល់ឲ្យ​ដោយ​ឥតគិតថ្លៃ ។​

​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​អះអាង​ថា លោក​បាន​យក​ប្រាក់​ពី​ជនរងគ្រោះ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​១០ ភាគរយ ក្នុងចំណោម​ប្រាក់​សំណង​របស់​ពួកគេ ដើម្បី​សម្របសម្រួល​ឲ្យមាន​ដំណោះស្រាយ​ហើយ​ថា លោក​បាន​លក់​ម៉ូតូ​ដែល​បាន​ចាប់​ទុក បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​ទៀត ។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​លើកឡើង​ទៀត​ថា លោក ណារិន បាន​យក​ប្រាក់​ប្រចាំ ខែ​ពី​ម្ចាស់​បើក​កន្លែង​ល្បែងស៊ីសង ក្នុង​មូលដ្ឋាន​ម្ចាស់​អាជីវកម្ម និង​រោងចក្រ ហើយ​បាន​ប្រមូល​លុយ​ផាកពិន័យ​លើស​កំណត់​ពី​ម្ចាស់​ម៉ូតូ​ដែល​ចាប់​ទុក ។​

​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​បាន​អះអាង​ផងដែរ​ថា អធិការនគរបាល​រូបនេះ​បាន​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ក្នុងការ​ធ្វើ​សៀវភៅ​ស្នាក់នៅ​និង​ការចុះ​ឈ្មោះ​សមាជិក​ថ្មី​ទៅ​ក្នុង​សៀវភៅ​នោះ​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​បានឲ្យដឹងថា លោក ណារិន បាន​សារភាព​ថា លោក​ពិតជា​បាន​យកប្រាក់​ទាំងអស់​ដែល​លោក​ប្រមូលបាន ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​មែន ៕

2014_10_04n1 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!