ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋបាននាំគ្នាមកចោមរោមមើលកូនជ្រូកមួយក្បាលដែលកើតមកមានរូបរាងដូចសត្វស្វា និងមានដុះប្រម៉ោយ ដូចសត្វដំរី ស្ថិតនៅភូមិអង្គរភាស២ ឃុំអង្គរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប នាំឲ្យប្រជាពលរដ្ឋជិតឆ្ងាយ មកអុជធូបសុំលេខឆ្នោត តាមគ្នាជាហូរហែរ ហើយកូនជ្រូកចម្លែកនោះ ឃើញពន្លឺថ្ងៃបានតែបន្តិច ក៏ស្លាប់ទៅវិញ។
លោកអ៊ុំអឿងជាម្ចាស់ជ្រូកបានឲ្យដឹងថានៅយប់ថ្ងែទី១ខែតុលាឆ្នាំ២០១៤វេលាម៉ោង២និង១០នាទីគាត់បានឮសំលេងមេជ្រូករបស់គាត់ស្រែកហើយគាត់បានដើរសំដៅទៅទ្រុងជ្រូកក៏បានប្រទះឃើញមេជ្រូករបស់គាត់កើតកូនជាច្រើនក្បាលក្នុងនោះក៏បានប្រទះឃើញកូនជ្រូកមួយក្បាលមានរូបដូចកូនជ្រូកធម្មតាតែខុសប្រកតីត្រង់ថានៅចំកណ្តាលក្បាលមានដុះប្រម៉ោយដូចសត្វដំរីរីឯនៅផ្នែកខាងមុខមានមុខដូចជាសត្វស្វាក្រោយមកកូនជ្រូកមួយក្បាលនោះកើតមកមិនទាន់បានប៉ុន្មានផងក៏ងាប់ទៅវិញបន្សល់ឲ្យប្រជាពលរដ្ឋជិតឆ្ងាយមកអុជធូបសុំលេខឆ្នោតតាមគ្នាជាហូរហែរ។
តាមការជំនឿរបស់ប្រជាពលរដ្ឋខ្មែរទាំងចាស់ក្មេងបានអុជធូបសុំសេចក្តីសុខនិងប្រាថ្នារកលាបផ្សេងៗគ្នាហើយអ្នកខ្លះបាននិយាយទៅតាមរឿងព្រេងដែលពាក់ព័ន្ធនិងសត្វដំរីសរអ្នកខ្លះទៀតថាជាកូនជ្រូកមានបារមីមកចាប់ជាតិហើយអ្នកខ្លះបាននាំគ្នាអុជធូបសុំសេក្តីសុខ។កន្លងមកមានរឿងហេតុបាតុភូតចម្លែកៗដែលតែងតែកើតមកជាមួយនឹងសត្វគោក្របីនឹងសត្វជ្រូកតែពពួកកូនសត្វចម្លែកបែបនេះវាតែងតែមានអាយុខ្លីគឺកើតមកគ្រាន់តែបង្គ្រប់កិច្ចហើយក៏បានងាប់ទៅវិញ៕