ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់សន្លប់នៅនឹងកន្លែងនិងកុមារីម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏កាលពីវេលាម៉ោង២១និង៤០នាទីយប់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៤ នៅចំនុចរង្វង់មូលតោរពីរស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមប្រភពសាក្សីនៅក្បែរកន្លែងកើតហេតុបានអះអាងថា នៅមុនកើតហេតុគេឃើញ ម៉ូតូជាច្រើនគ្រឿងចតនៅជុំវិញរង្វង់មូលតោពីរ ឈប់អង្គុយលេងស្រាប់តែមានម៉ូតូមួយគ្រឿងបើកលឿនដូចហោះចុះពីលើចំណោទទិសដៅពីកើតមកលិចហើយជ្រុលទៅបុករះម៉ូតូចំនួន២គ្រឿងដែលចតចោលបណ្តាលអោយកុមារីម្នាក់អង្គុយលើម៉ូតូប៉ើងខ្ទាតធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ និងបុរសម្នាក់ទៀតសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចប៉ូលីសចរាចរណ៏បាននិយាយថា គ្រោះថ្នាក់ចរាចរណ៏នេះបង្ករឡើងដោយម៉ូតូម៉ាកវេវពណ៏ខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះមាស ដារ៉ូ អាយុ១៨ឆ្នាំ ទីលនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រងរបួសធ្ងន់សន្លប់នៅនឹងកន្លែងហើយម៉ូតូបង្កខាងលើជាកម្មសិទ្ឋរបស់ឈ្មោះលេង ទី ឆេង ភេទស្រី អាយុ២៣ ទីលំនៅភូមិ៤ សង្កាត់លេខ ៤ បានជិះទៅបុកម៉ូតូ២គ្រឿងទៀតដែលកំពុងឈប់អង្គុយលេងត្រង់ចំនុចរង្វង់តោពីរ ក្នុងនោះម៉ូតូទី១មានម៉ាក ហុងដាសេ១២៥សេរី២០១៤ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពត 1h 1882 ជាកម្មសិទ្ឋរបស់ឈ្មោះ បូ ទីណាន ភេទប្រុស អាយុ ៣០និងម៉ូតូទី២ម៉ាក អ៊ែប្លែតពណ៏លឿង គ្មានស្លាកលេខ ជាកម្មសិទ្ឋរបស់ឈ្មោះ បូ ស្រី លាង ភេទ ស្រី អាយុ២៤ ទីលំនៅ ភូមិសង្កាត់២ រួមតំណើរជាមួយកុមារីឈ្មោះ ឈឿនស្រី នាងអាយុ៦ ឆ្នាំ រងរបួសធ្ងន់បាក់ដៃឆ្វេងនិងក្តោងច្រមុះ។
ក្រោយកើតហេតុម៉ូតូទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកខេត្តរងចាំការដោះស្រាយនៅពេលក្រោយ ឯ ជនរងគ្រោះម្នាក់សំរាកនៅគ្លីនិចឯកជនសេតេនិងកុមារីម្នាក់ទៀតត្រូវបានឳពុកដឹកទៅភ្នំពេញដើម្បីសង្គ្រោះ ព្យាបាល ក្នុងគ្រានោះតែម្តង ៕
ដោយ ភ្នំព្រឹក