ខេត្តព្រះសីហនុ ៖ វិឡាដ៏ស្គឹមស្គៃមួយកន្លែងស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ក្រុងព្រះសីហនុ ដែលមានជំលោះដ៏រាំរៃជាង១០ឆ្នាំមកហើយនោះរវាងលោក ប៉េង លាង និង លោក ប៉េង ជាត្រូវជាបងប្អូនបង្កើត បានដល់ទីបញ្ចប់ហើយ ដោយតុលាកាកំពូលបានសម្រេច វាយកម្ទេចចោល នូវវិឡាដ៏ស្គឹមស្គៃ ដែលលោកប៉េងលាងបានសាងសង់នៅក្បាលដីលេខ១៨០១០៤០៣-០៦៩៨របស់លោកប៉េងជា និងលោកស្រី ចាប គឺម លាង។
លោក និរោចន៏ សុផង់និងលោក ឈឹន សុខា មេធាវីតំណាងដោយអាណត្តិរបស់លោក ប៉េង ជាបានបញ្ញាក់ថា ការចុះអនុវត្តន៏សាលដីការនាថ្ងៃនេះ គឺធ្វើឡើងតាម សាលដីការតុលាការកំពូលលេខ៦៦ ជ ចុះថ្ងៃទី០១ខែមិនាឆ្នាំ២០១១ ដោយបានសម្រេចសេក្តីសំអាងល លិខិតលេខ២១០ បទ.អ.ប.ទចុះថ្ងៃទី២៨ខែគុម្ភះឆ្នាំ២០១១របស់ក្រសួងប្រៃណីយ៍ និង ទូរគមនាគមន៏ ។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា យោងតាមសាលដីការតុលាការកំពូលលេខ៦៦ (ជ) ចុះថ្ងៃទី០១ខែមិនាឆ្នាំ២០១១នេះផងដែរ បានសម្រេចប្រគល់ដីទំនាស់ទំហ៊ំ១២.២៩២ ម៉ែត្រការ៉េ ទៅអោយលោក ប៉េង ជា តែម្នាក់គត់ ហើយច្រាលចោលពាក្យសុំទាមទាឲ្យជំនុំជម្រះសារជាថ្មី ចុះថ្ងៃទី២០ខែឧសភាឆ្នាំ២០១១ របស់លោក ប៉េង លាង។
ជុំវិញបញ្ហានេះដែរ បណ្តាញសារពត៏មានពុំអាចធ្វើការទាក់ទងស៊ុំការបំភ្លឺពីលោក ប៉េង លាងបាននោះទេ ដោយលោក ប៉េង លាងកំពុងស្នាក់នៅប្រទេសអាមេរិច ឯ មេធាវីរបស់លោក ប៉េង លាង ក៏ពុំអាចធ្វើការទំនាក់ទំនងបានដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងការចុះអនុវត្តន៏សាលដីការរបស់រតុលាការកំពូលនាព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៤ ក្រោមការដឹកនាំដោយលោក ម៉ុង មុន្នីចរិយា ប្រធានតុលាការដំបូងខេត្តព្រះសីហនុ លោក យឹម ប៊ុណ្ណារ៉េត នាយកក្រឡាបញ្ចីអមសាលាតំបូងខេត្តព្រះសីហនុ រួមជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចនគរបាល ហើយក្នុងឱកាសនោះដែរ ក្រុមការងារបានរកឃើញនូវអាវុធខ្លីម៉ាក រ៉ូឡូ រួមជាមួយ គ្រាប់ចំនួន១៣គ្រាប់ និង គ្រាប់កាំភ្លើងអាការចំនួន១៨គ្រាប់ផងដែរ។ ចំណែកសម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់លោក ប៉េង លាង ត្រូវជាបងបង្កើត លោក ប៉េង ជា ត្រូវតុលាការយកមករក្សាទុកនៅនគរបាលប៉ុស្តិសង្កាត់៤អស់ហើយដែរ ៕
ដោយ ភ្នំព្រឹក