ខេត្តបន្ទាយមានជ័យ ៖ ការដ្ថានធ្វើលូដាក់កាត់ទទឹង តាមផ្លូវលេខ៣ ដែលមានប្រវែងជាង១០ម៉ែត្រ ដែលស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនោះ ការធ្វើលូដាក់កាត់តាមទទឹងផ្លូវលេខ ៣ នេះ ក្រុមការងារថ្នាក់ខេត្តគេចាប់ផ្តើមធ្វើតាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ រហូតមកដល់ថ្ងៃនេះ វាជិតមួយខែហើយ នៅតែមិនទាន់ធ្វើរួចទៀត ។ ធ្វើឲ្យការធ្វើចរាចរកាត់តាមផ្លូវនេះ ត្រូវបិទទាំងស្រុង ព្រោះតែអាចម៍ដីពេញថ្នល់ជាតិដូចភ្នំធ្វើឲ្យហាងលក់ទំនិញ និងហ៊ាងផ្សេងៗមួយចំនួនទៀត ក៏ត្រូវបិតដែរធ្វើឲ្យម្ចាស់ហាងលក់ដូរនៅទីនោះ ខាតចុងខាតដើម មានការខឹងសម្បាយ៉ាងខ្លាំង ហើយចង់ឡើងទៅសួរលោកអភិបាលខេត្តផ្ទាល់ថា តើថ្ងៃណា ទើបក្រុមការងារថ្នាក់ខេត្តធ្វើលូដាក់កាត់តាមទទឹងផ្លូវ លេខ ៣ នោះ ថ្ងៃណាទើបធ្វើរួច ។
ប្រជាពលរដ្ឋនៅម្តុំដាក់លូនៅផ្លូវលេខ៣នោះបាននិយាយថាថ្មីៗនេះលោកអភិបាលខេត្តបានបង្កើតក្រុមការងារមួយក្រមដឹកនាំដោយលោកចុងផែតអភិបាលរងខេត្តនិងលោកវ៉ៃគេងលីអភិបាលរងក្រុងនិងមន្ត្រីមួយចំនួនទៀតបានចុះមកដាក់លូឆ្លងកាត់តាមទទឹងផ្លូវ៣កន្លែងតាមស្តង់ដាដើម្បីបង្ហូរទឹកចេញពីក្រុងនោះគឺផ្លូវលេខ៣លេខ៤និងលេខ៥និង ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការដាក់លូកាត់តាមមុខផ្ទះ ប្រជាពលរដ្ឋត្រូវប្រជាពលរដ្ធចេញរៀងៗខ្លួនហើយតំលៃលូមួយស្មើក្នុងមួយកង់គឺ៥៥ដុល្លាចំណែកគំរោងទី២វិញត្រូវចាក់គ្រួសក្រហមបន្ត។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋនៅម្តុំការដ្ថាននោះ មានការឯកភាពគ្នាជាមួយអភិបាលរងខេត្ត សុខចិត្តចេញលុយដាក់លូនៅមុខផ្ទះរៀងៗខ្លួនៗ ។
ប្រជាពលរដ្ឋបាននិយាយបន្តថា រហូតមកដល់សព្វថ្ងៃនេះ គេឃើញក្រុមការងារថ្នាក់ខេត្តយកម៉ៃខូកាយយកអាចម៍ដីដាក់ពេញតែថ្នល់ជាតិ ហើយបូមទឹកចាក់បេតុង ធ្វើលូកាត់តាមទទឹងផ្លូវ លេខ ៣ នេះ ហើយឈប់ធ្វើអ្វីទាំងអស់ទុកឲ្យអាចម៍ដីគពេញថ្នល់ជាតិ ចំណែកចរចរក៏ត្រូវបិទ ហើយហាងលក់ដូរនៅម្តុំនោះ ក៏បិទទាំងស្រុងផងដែរ ។
ប្រជាពលរដ្ធបាននិយាយបន្តថា ការធ្វើលូកាត់តាមផ្លូវលេខ៣នោះ គាត់សប្បាយចិត្តណាស់ ព្រោះបានស្តាប់សំដីលោក ចុង ផែត និយាយថា ឆ្នាំនេះ លោកនិងខិតខំធ្វើលូកាត់តាមទទឹងផ្លូវលេខ៣ លេខ៤ និងលេខ៥ ដើម្បីធ្វើការបញ្ជាសទឹកជំនន់ កុំឲ្យលិចលង់ក្នុងខេត្តដូចឆ្នាំមុនៗ តែក្រុមការងារធ្វើលូនោះ ហាក់ពុំយកចិត្តទុកដាក់ ធ្វើឲ្យរួចពីដៃ ហាក់ដូចឈ្នួលពុំគ្រាប់គ្រាន់ៗ តែធ្វើលូដាក់តាមផ្លូវលេខ៣ មិនបាន២០ម៉ែត្រផង ធ្វើមួយខែមិនរួចទុកឲ្យប្រជាពលរដ្ធនៅទីនោះ ពិបាកក្នុងការធ្វើចរាចរទៅមកយ៉ាងខ្លាំង ។
ប្រជាពលរដ្ធបានបញ្ជាក់ថា គ្រាន់តែអស់លោកធ្វើលូដាក់កាត់តាមផ្លូវលេខ ៣ នេះ គាត់ត្រូវខាតបង់ប្រាក់អស់យ៉ាងច្រើន ដោយសារមុខរបរគាត់បានត្រូវបិតទាំងស្រុងតើគាត់មានលុយឯណាចេញថ្លៃដាក់លូតាមមុកផ្ទះគាត់នោះ ៕