ខេត្តកំពត ៖ បុរសម្នាក់មានវ័យប្រមាណជាង ២ ៣ឆ្នាំ បានផឹកស្រាស្រវឹងចង.ក សម្លាប់ខ្លួន នៅលើដើមស្វាយនិ ងខ្សែអង្រឹងពណ៌ខ្មៅ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត មិនដឹងពីមូលហេតុ។
ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៤ ស្ថិតនៅក្នុងកោះទ្រមូងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
បើតាមប្រភពនៅកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ អ្នកយកព័ត៌មានថាគាត់បានដឹកគោយកទៅចងក៏ប្រទះ ឃើញបុរសម្នាក់ចងករសម្លាប់ខ្លូននៅលើដើមស្វាយ បុរសដែលចងករសម្លាប់ខ្លូនឈ្មោះ អ៊ឹន គុន ភេទប្រុសអាយុ ២៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្តកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះពិតជាបានចង.កសម្លាប់ខ្លួនមែន នៅនឹងដើមស្វាយ ដែលមានកំពស់២.៥០ម៉ែត្រជាមួយនឹងខ្សែអង្រឹងពណ៌ខ្មៅ ។
បើតាមប្រភពបានបន្តទៀតថាគេឃើញបុរសរូបនោះអង្គុយផឹកស្រាបងប្អូនបានមួយសន្ទុះធំ ហើយក៏ដើរមកពាក់មួក រួចរអ៊ូថាខ្ញុំចង់ស្លាប់ណាស់ ៕
អ៊ួង វ៉ឺង