ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on អត្ថបទ​បកស្រាយ និង​បំភ្លឺ​ជូន​សារព័ត៌មាន និង​សាធារណជន​ជាតិ​

អត្ថបទ​បកស្រាយ និង​បំភ្លឺ​ជូន​សារព័ត៌មាន និង​សាធារណជន​ជាតិ​

ខ្ញុំ​ឈ្មោះ ឡោ ធូរ៉ា អនុប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ ជា​ប្រធាន​ដឹកនាំ​ក្រុម​ការងារ​រៀបចំ​រាត្រី កម្ពុជា (Cambodia Night)​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​លើក​ទី ១០ ITE-HCMC 2014 នៅ​ទីក្រុង​ហូជីមិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ឆ្នាំ​២០១៤ ។ ខ្ញុំ​សូម​ធ្វើ​ការបកស្រាយ និង​បំភ្លឺ​ជូន​សារព័ត៌មាន​មួយចំនួន និង​សាធារណជន​ទូទៅ​អំពើ​ករណី​ដែល​បាន​ចុះ​ផ្សាយ​ចោទប្រកាន់​ចំពោះ​ការរៀបចំ​របស់​ក្រសួងទេសចរណ៍​លើ​ការ​ស្នាក់នៅ​របស់​ក្រុម​ម៉ូ ដែល​មួយ​ក្រុម​នោះ​ឱ្យបាន​ជ្រាបថា​ ៖​ដោយ​ទទួលបាន​ការអនុញ្ញាត ជា​គោលការណ៍​ពី​រាជរដ្ឋាភិបាល​កម្ពុជា ឆ្នាំនេះ ក៏ដូចជា ឆ្នាំមុនៗ​ដែរ ក្រសួង​ទេសចរណ៍​តែងតែ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរ​អន្តរជាតិ ITE-HCMC 2014 ដើម្បី​ជម្រុញ ឃោសនា​ផ្សព្វផ្សាយ​ការរីកចំរើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ដល់​ភ្ញៀវ​អន្តរជាតិ​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ ដើម្បី​ធ្វើ​ការទាក់ទាញ​ទេសចរ និង​វិនិយោគិន​បរទេស​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត ។​

​សួ​ម​បញ្ជាក់ថា ទេសចរ​វៀតណាម​ឋិត​ក្នុង​លំដាប់​ទី ១ ហើយ​មាន​ការចំណាយ​ច្រើន​គួរសម​ក្នុងចំណោម​ទីផ្សារ​លំដាប់ កំពូល​ទាំង ១០ របស់​កម្ពុជា ។ ដូច្នេះ​ដើម្បី​ចាប់​យក​ឱកាស​ពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ ក្រសួង​បាន​សហការ​ជាមួយ​ក្រសួង​វ​ប្ប ធម៌ និង​វិចិត្រសិល្បៈ ស្ថាន​ឯកអគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ និង​ក្រុមហ៊ុន​ឯកជន​នានា បាន​រៀបចំ​កម្មវិធី​រាត្រី កម្ពុជា (Cambodia Night)​ក្នុង​គោលបំណង​បង្កើន​ការផ្សព្វផ្សាយ អំពី​សក្តានុពល​ទេសចរណ៍​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា​ដល់ ភ្ញៀវ​អន្តរជាតិ​ទាំងអស់​ដែល​អញ្ជើញ​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍ ITE-HCMC 2014 ។ ការរៀបចំ រាត្រី​កម្ពុជា នេះ ក្រសួង​បាន​ប្រមូលផ្តុំ​ក្រុម​សិល្បករ សិល្បការិនី​ទាំង​នៅក្នុង​ក្របខណ្ឌ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុម​សិល្បករ សិល្បការិនី​ពី​ផ្នែក​ឯកជន​ផ្សេងៗ​ក្នុង​នេះ​រួមមាន ក្រុម​ម៉ូ​ដែល និង​តារា​ចំរៀង​ល្បីៗ​នានា​ដើម្បី​ផ្តល់​ឱកាស​ដល់​ពួកគាត់​បាន​ទៅ ចួលរួម​សម្តែង និង​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​គាត់​ក្នុង​វិស័យ​សិល្បៈ ជូន​ដល់​ភ្ញៀវ​ទស្សនា​តាមរយៈ​ព្រឹត្តិការណ៍​អន្តរជាតិ​នា នា​នៅ​ក្រៅប្រទេស ។

​ជាទូទៅ​មុននឹង​ទៅ​រៀបចំ​កម្មវិធី​រាត្រី​កម្ពុជា នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រសួង​បាន រៀបចំ​ប្រជុំ​រួម និង​ធ្វើ​ការជួបជុំ​គ្នា​ជាច្រើន​លើក​ក្នុង​កម្មវិធី​ហ្វឹកហាត់​សម ដោយ​បាន​អញ្ជើញ​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​មក ពិភាក្សា និង​ទទួលយក​គោលការណ៍​កំណត់​របស់​ក្រសួង​ក្នុង​នោះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​តំណាង​របស់ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តំណាង​ក្រុម​ម៉ួដែល​ទាំងបី Cambodia Super Model, SUN Super Model និង​Khmer Super Model,​តារាចំរៀង និង​ពិធីករ ពិធី​ការិនី ដើម្បី​ស្តាប់ និង​អនុវត្ត​តាម​ស្មារតី​សម្រេច​របស់​អង្គប្រជុំ ។ ចំពោះ​ការសម្តែង របស់​ក្រុម​តារា​បង្ហាញ​ម៉ូដ​ទាំង​បី​ក្រុម គឺ​ត្រូវបាន​បែងចែក​ជា​បី​កង់​ ៖
​    ​ទី​១-​បង្ហាញ​ម៉ូដ​សំលៀក​បំពាក់​សម័យបុរាណ (​ចាប់​ពី​សម័យ​អង្គរ ដល់​សម័យ​ចតុមុខ​)
​    ​ទី​២-​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ​កែច្នៃ និង​ការលើកកម្ពស់​ផលិតផល​សូត្រ​ខ្មែរ​    ​
​    ​ទី​៣-​បង្ហាញ​ម៉ូដ​សំលៀក​បំពាក់​តំបន់ឆ្នេរ​ដោយ​ផ្សារភ្ជាប់​ការឃោសនា​ផ្សព្វផ្សាយ តារា​រះ​នា​ទិស​នីរតី និង​ឃោសនា ផ្សព្វផ្សាយ​សក្តានុពលភាព​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ។​
​    ​ចំពោះ​ក្រុម​ម៉ូដ​ដែល​ទាំង​បី​ក្រុម​ខាងលើ អង្គប្រជុំ​បាន​កំណត់​គោលការណ៍​ដូចខាងក្រោម​ ៖
​    ​១-​សម្រេច​យក​តារា​បង្ហាញ​ម៉ូដ​ពី​ក្រុម​ម៉ូ​ដែល​និមួយៗ​ចំនួន ១៤​រូប ក្នុង​នោះ​អ្នក​សម្តែង ១០​រូប និង​ជំនួយការ​ចំនួន ០៤​រូប ចំណែកឯ​សិល្បករ សិល្បការិនី របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចំនួន ៣៦​រូប ក្រសួង​ជូន ១៨​បន្ទប់ ។
​    ​២-​ក្រសួង​ផ្តល់​គោលការណ៍​កំណត់​ចំពោះ​ការ​ស្នាក់​នៅ​ដល់​ក្រុម​ម៉ូ​ដែល​នីមួយៗ​ជូន​ចំនួន ៧​បន្ទប់ ដោយ​បន្ទប់​មួយ សំរាក​បាន ២​នាក់ ប៉ុន្តែ​បើ​ក្រុម​ម៉ូ​ដែល​ណា​ទៅ​លើសពី​គោលការណ៍​កំណត់ ការចំណាយ​ជា​បន្ទុក​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ។​
​    ​៣-​ចំពោះ​ក្រុម​ម៉ូ​ដែល​ណា​ដែល​ទៅ​លើស​ចំនួន​កំណត់ ឬ​មាន​បងប្អូន និង​ឪពុក​ម្តាយ​រួម​ដំណើរ​ទៅ​ជាមួយ​ក្រសួង​ជួយ សម្រួល​នូវ​មធ្យោបាយ​ធ្វើដំណើរ ការហូបចុក និង​បែបបទ​ចេញ​-​ចូល​ជូន​ដោយ​ឥតគិតថ្លៃ ។​
​    ​៤-​ចំពោះ​ការ​ស្នាក់នៅ​របស់​ប្រតិភូ​ទាំងអស់ ស្ថិត​ក្រោម​ការជួយ​សម្រប​សម្រួល​ដោយ​មន្ទីរ​ទេសចរណ៍​វៀតណាម ប្រចាំ​ទីក្រុង​ហូជីមិញ ។ បញ្ហា​ដែល​កើតឡើង គឺ​មកពី​ការ​មិន​គោរព​វិន័យ​ខ្វះ​សីលធម៌ វិជ្ជាជីវៈ របស់​បុគ្គល ០១​រូប ឬ​អង្គភាព ម៉ូ​ដែល​មួយ​ក្រុម​នោះ​ប៉ុណ្នោះ​ដូចជា​ ៖
​    ​-​ពួកគាត់​ទៅ​លើស​ចំនួន​គោលការណ៍​កំណត់​របស់​អង្គប្រជុំ ឬ​ក៏​មិន​បាន​យកចិត្តទុកដាក់​ចូលប្រជុំ ស្តាប់​ការណែនាំ របស់​ក្រសួង ។​
​    ​-​តារា​ម៉ូ​ដែល ០១​រូប ឬ​០២​រូបនោះ បាន​ខិតខំ​បំប៉ះ​បំបោរ​សិល្បករ សិល្បការិនី​ដទៃ​ទៀត​រៀបចំ​ត្រឡប់ទៅផ្ទះ​វិញ បោះបង់​ចោល​ការសម្តែង ដោយ​គាត់​ជា​អ្នកចេញ​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​វិញ តែ​គ្មាន​អ្នក​ណា​ធ្វើ​តាម ។​
​    ​-​គាត់​បង្ក​ការអុកឡុក ជេរប្រមាថ​មន្ត្រី​ទទួលខុសត្រុវ និង​ស្ថាប័ន​សាធារណៈ ប្រើប្រាស់​ពាក្យអសុរស ដែល​មាន​ភស្តុ តាង និង​សាក្សី​ជាច្រើន​ដឹងឮ ។​
​    ​-​គាត់​បង្កំ​ឱ្យ​ក្រសួង​ចេញ​ចំ​ណោ​ញ​ស្នាក់​នៅ​ចំពោះ​អ្នក​ដែល​លើស​គោលការណ៍​កំណត់ ។ បន្ទាប់​ពី​ធ្វើ​ការទំនាក់ទំនង ម្ចាស់​សណ្ឋាគារ ក្រសួង​បាន​រ៉ាប់រង​ចេញ​ថវិកា​ចំពោះ​ចំនួន​លើស​នោះ ដោយ​បាន​ដោះស្រាយ​ហើយ​តែ​គាត់​នៅ​ច្រណែន​និន្ទា ឈ្នានីស​ទៀត រឿង​សណ្ឋាគារ​តូច​ធំ​មិន​ចេះ​ចប់​សោះ ។​
​    ​-​ប្រើ​ពាក្យអសុរស​នានា​ជាច្រើន​ទៀត​មក​លើ​មន្ត្រី និង​ស្ថាប័ន​សាធារណៈ​នៅ​ទីកន្លែង​សណ្ឋាគារ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ធ្វើឱ្យ​អាម៉ាស់មុខ​ដល់​ជាតិ​ឯង និង​បាន​ដោយ​បង្ហោះ​តាម​ព័ត៌មាន​សង្គម (Facebook)​ផងដែរ ។​

​ចំពោះ​ក្រុម​ម៉ូ​ដែល ០២​ក្រុម​ផ្សេង​ទៀត ក្រុម​សិល្បករ សិល្បការិនី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​តារា​ចំ រៀង ព្រមទាំង​ពិធីករ ពិធី​ការិនី ពុំមាន​បញ្ហា​អ្វី​ឡើយ ចំពោះ​ការ​ស្នាក់នៅ​ដោយ​ពួកគាត់​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​គោលការណ៍ កំណត់​នៃ​ស្មារតី​អង្គប្រជុំ​រួម ហើយ​ក្រុម​ម៉ូ​ដែល ០១​ក្រុម​ទៀត ដែល​ស្នាក់នៅ​សណ្ឋាគារ​ជាមួយគ្នា​ក៏​គ្មាន​ការតវ៉ា រអ៊ូ​រទាំ ឡើយ ។ ចំណែកឯ​ម៉ូ​ដែល ១​ក្រុម​ផ្សេង​ទៀត គាត់​បាន​ជួល​បន្ទប់​ថែម ១​ទៀត និង​ទទួលខុសត្រូវ​លើ​ការចំណាយ​ដោយផ្ទាល់ ចំពោះ​ការ​ស្នាក់នៅ​សម្រាប់​ក្រុម​របស់​គាត់​ដែល​ទៅ​លើស​ចំនួន នៃ​ការកំណត់ ។​

​ចំពោះ​កម្រិត​សណ្ឋាគារ​ស្នាក់នៅ​របស់​ប្រតិភូ​គឺ​មាន​កម្រិត​ប្រហាក់ប្រហែលគ្នា ផ្កាយ​០២ (​ជា​ផ្ទះល្វែង​)​ដូចគ្នា គ្រាន់​តែ​ស្ថិតនៅ​ទីតាំង​ខុសគ្នា​ប៉ុណ្ណោះ ដែល​សម្របសម្រួល​ដោយ​មន្ទីរ​ទេសចរណ៍​ក្រុង​ហូជីមិញ រៀបចំ​ជូន​សំដៅ​បង្ក​លក្ខណៈ ងាយស្រួល​ក្នុង​ការដឹកជញ្ជូន​ជិត​កន្លែង​សម្តែង និង​ជិត​ទីផ្សារ ។​
​    ​-​សណ្ឋាគារ​ខ្លះ​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវធំ​
​    ​-​សណ្ឋាគារ​ខ្លះ​មាន​ទីតាំង​ស្ថិតនៅ​ខាងក្នុង​ចូល​តាម​ផ្លូវ​តូច​
​    ​-​ខ្លួន​ខ្ញុំ​ផ្ទាល់ និង​ក្រុមការងារ​ថ្នាក់​ដឹកនាំ​ជា​រដ្ឋលេខាធិការ អគ្គនាយករង និង​ប្រធាន​នាយកដ្ឋាន ព្រមទាំង​ក្រុម​អ្នក ចំអិន​ម្ហូប ក៏​ស្នាក់នៅ​សណ្ឋាគារ​ផ្ទះល្វែង​កម្រិត​ផ្កាយ ០២​ផងដែរ ។​

​ដូច្នេះ​ការចុះផ្សាយ​ព័ត៌មាន​លើ​ទំព័រ​កាសែត​នានា និង​តាម​បណ្តាញ​ព័ត៌មាន​សង្គម Facebook របស់​ក្រុម​តារា​ម៉ូ​ដែល មួយ​នោះ​ចោទប្រកាន់ និង​ប្រមាថ​មកលើ​ក្រសួង​ទេសចរណ៍ ដែល​ជា​ស្ថាប័ន​រដ្ឋ គឺជា​កំហុស​ខុសឆ្គង​យ៉ាង​ធ្ងន់ធ្ងរ មិន​គោរព វិន័យ​ខ្វះ​សីលធម៌​វិជ្ជាជីវៈ ។ ផ្ទុយ​មកវិញ ក្រសួង​ទទួល​បាន​នូវ​ការកោតសរសើរ និង​ការដឹងគុណ​ពី​ក្រុម​សិល្បករ សិល្បការិនី នានា តាមរយៈ​ការផ្ញើ​ជា​លិខិត និង​បង្ហោះ​តាម Facebook ចំពោះ​ការរៀបចំ​យ៉ាង​ល្អ និង​ការផ្តល់​ឱកាស​ដល់​ពួកគាត់​បាន​ទៅ ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​បែប​នេះ​លើ​ឆាក​អន្តរជាតិ​ហើយ​ពួកគាត់​ក៏​បាន​ប្តេជ្ញា​ថា នឹង​បន្ត​កិច្ចសហការ​ល្អ បន្ថែម​ទៅ​មុខ​ទៀត​ជាមួយ​ក្រសួង​ក្នុង​ការចូលរួម​ឃោសនា​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​ទទួលបាន​ជោគជ័យ ធំធេង​ថ្មីៗ​ថែម​ទៀត​ទៅ​អនាគត ។​

​សរុប​មក​ការ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ទេសចរ​អន្តរជាតិ​នៅ​ឆ្នាំ​២០១៤ ឆ្នាំនេះ ក្រសួង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង ឡើង ដែល​ធ្វើឱ្យ​ក្រសួង​មាន​លទ្ធភាព​ប្រមូលផ្តុំ ក្រុម​សិល្បករ សិល្បការិនី​ជិត ២០០​នាក់ ហើយ​បាន​ពង្រីក​សកម្មភាព​ឃោស នា និង​ផ្សព្វផ្សាយ​កាន់តែ​មាន​ទំហំ​ធំ​ជាង​ឆ្នាំមុន ។ លទ្ធផល​ជា​រួម ក្រសួង​បាន​ទទួល​ការចូលរួម​កោតសរសើរ​ច្រើន​កុះករ ពី​សំណាក់​ភ្ញៀវ​អន្តរជាតិ​នៃ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក និង​គណៈកម្មការ​រៀប​ចំ​ពិព័រណ៍ ITE-HCMC 2014 ចំពោះ ការសម្តែង​សិល្បៈ​ដ៏​ល្អ​អស្ចារ្យ​ក្នុង​រាត្រី​កម្ពុជា និង​ការសម្តែង​សិល្បៈ​ជូន​សាធារណជន​វៀតណាម ព្រមទាំង​ការរៀបចំ​ស្តង់ ពិព័រណ៍​កម្ពុជា​យ៉ាង​ល្អ ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ជា​ច្រើន​ចំពោះ​សក្តានុពល​ទេសចរណ៍​នានា​របស់​កម្ពុជា ។ ជាពិសេស ភ្ញៀវ​អន្តរជាតិ​ទាំងអស់​បាន​និយាយថា នឹង​មក​ទស្សនា បណ្តាក់​ទុន​លើ​វិស័យ​ទេសចរណ៍​កម្ពុជា​នៅពេល​ខាងមុខ​នេះ ហើយ ពួកគាត់​បាន​បញ្ជាញ់​ការឆ្លើយត​បចូល​រួម​ព្រឹត្តិការណ៍​ទេសចរណ៍​អន្តរជាតិ​នៅ​កម្ពុជា PATA Travel Mart 2014 ដែល​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ចាប់ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ២០ ខែ​កញ្ញា ក្នុង​ឆ្នាំ​២០១៤ នេះ ។​

​ចុងក្រោយ យោបល់​របស់​ខ្ញុំ​ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​លើ​ទំព័រ​កាសែត​មួយចំនួន និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​ផ្សាយ ព័ត៌មាន​សង្គម Facebook របស់​តារា​១​រូប ឬ​០២​រូបនោះ ដែល​ចោទប្រកាន់​ចំពោះ​ការរៀបចំ​របស់​ក្រសួង គឺ​ជា​ទង្វើ​ខ្វះ​សីល ធម៌ វិជ្ជាជីវៈ ព្រោះ​មិន​គោរព​វិន័យ​គោលការណ៍​សម្រេច​របស់​អង្គប្រជុំ បើសិនជា​ពួកគាត់​មាន​សីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ​ដូច ក្រុម​សិល្បករ សិល្បការិនី​ផ្សេងៗ​ដទៃ​ជា​ច្រើន​ទៀត ព្រមទាំង​មាន​មនសិការ តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ និង​មុខមាត់ ស្រុកទេស នោះ​គាត់​ត្រូវ​មាន​ការយោគយល់​រង់​ចាំ​ជួប​ពិភាក្សា​ដោះស្រាយ កុំ​ប្រកាន់ខ្លួន​ខ្ពស់​ពេក​ហើយ​ធ្វើ​ការចោទប្រកាន់ មិន​សម​ហេតុផល និង​ឈាន​ទៅ​ចុះ​ផ្សាយ​ព័ត៌មាន​ធ្វើឱ្យ​សាធារណជន​ជាតិ​យល់ច្រឡំ​មកលើ​ក្រសួង​នោះ ខ្ញុំ​គិតថា ជា​ទង្វើ​ខុស ឆ្គង​ដ៏​ធ្ងន់ធ្ងរ ។ កន្លងមក​ក្រសួង​បាន​រៀបចំ​ចូលរួម​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​លើ​ឆាក​អន្តរជាតិ ហើយ​ទទួលបាន​ជោគជ័យ​ធំៗ ជាច្រើន​ពុំ​ដែល​មាន​បញ្ហា​អ្វី​ឡើយ ព្រោះ​សមាជិក សមាជិកា​របស់​ប្រតិភូ​យើង​ទាំងអស់​មាន​ការ​សាមគ្គី​គ្នា​បានល្អ សណ្តាន​ចិត្ត យោគយល់ អធ្យាស្រ័យ​គ្នា​ខ្ពស់ ដើម្បី​ថែរក្សា​មុខមាត់​ប្រទេស​ជាតិ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​។ ដូច្នេះ​ខ្ញុំ​គិតថា តារា ០១ ឬ​០២​រូប ក្នុង​ក្រុម​ម៉ូ​ដែល​១​ក្រុម​នោះ ដែល​បាន​ចុះ​ផ្សាយ​ចោទប្រកាន់​មក​លើ​ក្រសួង ត្រូវធ្វើ​ការដកពិសោធន៍ លះបង់ ទង្វើ​ខុសឆ្គង ចេះ​រៀនសូត្រ​រស់នៅ​ជាមួយ​សមូហភាព​បង្កើន​សណ្តាន​ចិត្ត​យោគយល់ អធ្យាស្រ័យ​តំកល់​ផលប្រយោជន៍​ជាតិ​ជា ធំ និង​មុខមាត់​មាតុភូមិ​របស់​ខ្លួន ។ បុគ្គល​នោះ ឬ​អង្គភាព​នោះ​ត្រូវ​ទទួលខុសត្រូវ​លើ​ទង្វើ​ខុសឆ្គង​របស់​ខ្លួន ក្នុងការ​ជេរ ប្រមាថ​ស្ថាប័ន​សាធារណៈ​របស់​រាជរដ្ឋាភិបាល និង​ធ្វើការ​សុំទោស​ជា​សាធារណៈ​ចំពោះ​កំហុសឆ្គង​របស់​ខ្លួន និង​អង្គភាព​របស់ ខ្លួន​កន្លងមក ។ ខ្ញុំ​គិតថា ក្នុងករណី​ចចេស​រឹងរូស ក្នុងនាម​ជា​ស្ថាប័ន​សាធារណៈ ពិតជា​ពុំ​អាច​ទទួល​នូវ​ការជេរប្រមាថ​មើល ងាយ​បានឡើយ ។ លទ្ធភាព​នៃ​ការប្រើប្រាស់​ផ្លូវ​ច្បាប់​ក្នុង​នីតិវិធី​តុលាការ គឺជា​ជម្រើស​អាទិភាព​តែមួយគត់​ក្នុង​ការដាក់បន្ទុក ចំពោះ​បុគ្គល ឬ​អង្គភាព​ដែល​ជេរប្រមាថ​ស្ថាប័ន​សាធារណៈ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!