កំពត ៖ គ្រោះថ្នាក់ចរាចរមួយបានកើតទ្បើងនៅលើកំណាត់ផ្លូវជាតិលេខ ៣៣ បង្កទ្បើងដោយរថយន្ដកាមរីស៊េរីមួយគ្រឿង ពាក់ស្លាកលេខ 2P1005 ភ្នំពេញ បើកបរដោយឈ្មោះ សៅ សុធិន ជាមន្ត្រីបំរើការងារនៅអគ្គីសនីយ៏ខេត្តកំពត បានបើករថយន្តទៅចូលផ្ទះប្រជាពលរដ្ធម្នាក់ឈ្មោះ ណុប គឹមសុន កាលពីវេលាម៉ោង១និង២០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត បណ្តាលដាច់សរសរចំនួនបួនដើម និងខូចខាតទ្រព្យសម្បត្តិមួយទៀតផងដែរ ។
សាក្សីបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កទ្បើង ដោយឈ្មោះ សៅ សុធិន បើកបរបោះពួយយ៉ាងលឿន ពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ យកចង្កូតមិនទាន់ ក៏ជ្រុលទៅបុកផ្ទះតែម្តង ។ នគរបាលចរាចរណ៍បានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ ហើយឃើញរថយន្ដ ១ គ្រឿងបានបុកផ្ទះរបស់ប្រជាពលរដ្ឋ អស់ចំនួនបួនដើមមែន ហើយនគបាលចរាចរណ៏ អូសរថយន្តបង្កមករក្សាទុកនៅអធិការដ្ធាន នគរបាលស្រុកកំពង់ត្រាចរងចាំការដោះស្រាយ ៕
អ៊ួងវឹង