បាត់ដំបង ៖ នារីវ័យក្មេងសាច់សខ្ចីវ័យ ២១ ឆ្នាំម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន ស្លាប់ភ្លាមចោលប្តីជាអនិកជន ដែលបានទើបនឹងរៀបការបាន ៥ ខែនៅផ្ទះរបស់នាង ស្ថិតនៅភូមិកសិកម្ម ឃុំទំពូងស្រុកថ្មគោល ខេត្តបាត់ដំបង បន្ទាបពីសុំម្តាយទៅរៀននៅភ្នំពេញ តែម្តាយមិនអនុញាត់ឲ្យទៅរៀនតទេ ។
ហេតុការណ៏ភ្ញាក់ផ្អើលបានកើតទ្បើនៅវេលាម៉ោង ៥ និ៣០នាទីល្ងាច ថ្ងៃទី១០ ខែ០៩ ឆ្នាំ២០១៤ នៅផ្ទះរបស់នាង រងគ្រោះបណ្តាល ឲ្យប្រជាពលរដ្ឋចិតខាងទ្រហោយំ ស្ដាយស្រណោះគ្រប់គ្នា។
នារីរងគ្រោះមានឈ្មោះ លឿង អេងលី អាយុ ២១ ឆ្នាំជាស្រី ទើបនឹងរៀបការជាមួយប្ដីជាអនិកជនបាន ៥ ខែបុណោះ ។
នៅថ្ងៃកើតហេតុ យុវតីរូបនេះបានឈ្លោះប្រកែកគ្នាជាមួយម្ដាយនៅម៉ោង ១១ ព្រឹក ហើយក៏រត់ចូលបន្ទបស្ងាត់ឈឹងតែម្ដង ។ លុះដលម៉ោង ៥និង៣០នាទី ល្ងាច សាច់ញាត់ក៏គោះទ្វារ សួរនាំ ក៏បុន្តែមិនបានការឆ្លើយតមមកវិញទេ សាច់ញាត់របស់នាងក៏ទម្លោះទ្វារចូលទៅតែម្ដង ទើបឃើញនារីនោះចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ មិនដឹងស្លាប់នៅម៉ោងប៉ុន្មាទេ ។
បច្ចុប្បន សពត្រូវបានសាច់ញាត់រៀបចំធ្វើបុណ្យតាមប្រពៃណី ៕