ខេត្តព្រះសីហនុ ៖ ជនសង្ស័យជនជាតិវៀតណាម៣រូប ត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន ដោយកងកម្លាំងនៃការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ រឹបអូសបានម្សៅថ្លាចំនួន១៧កញ្ចប់ ជាប្រភេទគ្រឿងញៀន មេតំហ្វេតាមីនទឹកកក នៅភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ ប្លុកជនជាតិបរទេស«ឧត្តុនិយម»កាលពីថ្ងៃទី០៦ខែកញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ១៤ និង ៣០នាទី ។ តាមការអោយដឹងពីកងកម្លាំងសមត្ថកិច្ចជំនាញអោយដឹងថា
ជនជួញដូរចែកចាយគ្រឿងញៀនទាំងនេះ ឈ្មោះ ១. ចៅ ស្រីមៅ អាយុ ៤៥ឆ្នាំ ភេទ ស្រី ជនជាតិវៀតណាម ម្ចាស់ផ្ទះ ២. ង្វៀន មិញដៀប អាយុ ៤២ឆ្នាំ ភេទ ស្រី ជនជាតិវៀតណាម ។៣. ជឹង ធីថាន់ធី អាយុ ៤៣ឆ្នាំ ភេទ ស្រី ជនជាតិវៀតណាម ។
វត្ថុតាងដែលកងកម្លាំងកងរាជអាវុធហត្ថចាប់បានពីជនល្មើសចែកចាយគ្រឿងញៀននោះមានដូចជា ១.ថ្នាំញៀនម្សៅថ្លា មេតំហ្វេតាមីនទឹកកក ចំនួន ១៧កញ្ចប់តូច ។ ២.ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង ៣. ប្រាក់ដុល្លារ ៤០ដុល្លារ ៤. ដែកកេះជក់គ្រឿងញៀនចំនួន ០៤ ។ ៥. សៀវភៅគ្រូសារ០២ ។ ៦. សៀវភៅស្នាក់នៅ០១ និង អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ០២ ។
លោក ឡុង គឹមហួរ នាយរងការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជាក់ប្រាប់ថា ឆមាសទី១ គិតពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៤ ការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើស ០៨លើក ជាករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យបានចំនួន ២១នាក់ ក្នុងនោះស្រី០៤ ប្រុស១៧នាក់ ភាគច្រើនជាជនជាតិវៀតណាម ។
ស្ត្រីដែលជាជនសង្ស័យខាងលើ ពាក់ព័ន្ឋនឹងការចែកចាយគ្រឿងញៀននិង វត្ថុតាងត្រូវបានកំលាំងជំនាញការិយាល័យ កងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ចាត់ការតាមផ្លូវច្បាប់ ៕ ភ្នំព្រឹក