ខេត្តព្រះសីហនុ ៖ មនុស្សចំនួន ៤ នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្វើការឃាត់ខ្លួនពាក់ព័ន្ធការចែកចាយគ្រឿងញៀន កាលពីល្ងាចថ្ងៃទី០១កញ្ញាឆ្នាំ២០១៤វេលាម៉ោង១៦និង១៥នាទីនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ រួមជាមួយវត្ថុតាងគ្រឿងញៀនមួយចំនួន។
តាមការអោយដឹងពីលោកតាកសារិទ្ឋនាយការិយាល័យប្រឆាំងការជួញដូគ្រឿងញៀនបានអោយដឹងថាការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីកំលាំងរបស់លោកធ្វើការស៊ើបអង្កេតអស់ជាច្រើនសប្តាហ៏កន្លងមក ហើយ។ រហូតដល់ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៤ វេលាម៉ោង១៦និង១៥នាទីខណះពេលជនសង្ស័យទាំង៤នាក់ កំពុងធ្វើសកម្មភាពចែកចាយនិងជក់ ទើបកំលាំងរបស់លោក ចុះធ្វើការឃាត់ខ្លួនតែម្តង ។
ជនសង្ស័យទាំង៤នាក់មានឈ្មោះទី១-ឈ្មោះអេលរ៉ ភេទ ប្រុស អាយុ២៩ឆ្នាំមុខរបរទាហាន មានទីលំនៅភូមិដូនឡយ ឃុំបឹងតាព្រហ្ម ស្រុមព្រៃនប់ ខេត្តព្រះសីហនុ ទី២ឈ្មោះ ស្រីស្រស់ភេទ ស្រី អាយុ២២ មុខរបរ នារីបំរើការក្នុងហាងការខារាអូខេ មានទីលំនៅខេត្តកំពត ទី៣-ឈ្មោះ មាន លិ ភេទ ប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ និង ទី៤-ឈ្មោះ លីវិដម ភេទប្រុស អាយុ២២ មុខរបរអ្នកនេសាទ មានទីលំនៅភូមិពូធឿង ឃយំបិត្រាំង ស្រុកព្រៃនប់ដោយបានដកហួតបាននូវវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀន ប្រភេទ មេតាំហ្វេតាមិន ICEចំនួន០៤កញ្ចប់តូចនិង១កញ្ចប់អំស្មើរ ៥.៥ ទូរស័ព្ទចំនួន៤គ្រឿង បំពង់ជក់គ្រឿងញៀនចំនួន០១ម៉ូតូចំនួន០១គ្រឿង ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
បចុចប្បន្នជនសង្ស័យទាំង ៤ នាក់សមត្ថកិច្ចជំនាញកំពុងសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាតំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕