កោះកុង: នគរបាលក្រុងខេមរភូមិន្ទបានចុះប្រតិបត្តិការបង្ក្រាបទីតាំងចែកចាយគ្រឿងញៀនមួយកន្លែង និង ឃាត់ខ្លួន មនុស្ស៤នាក់ (ស្រីម្នាក់) ប្រុស ៣ នាក់ រូមទាំងថ្នាំញៀនប្រភេទ ម៉ាទឹកកកចំនួន ២១កញ្ចប់តូច និងដបទឹកសុទ្ធសម្រាប់ ជក់ចំនួន២ និងទូរស័ព្ទចំនួន៣គ្រឿង ។
លោកអធិការរងក្រុងខេមរភូមិន្ទ បានមានប្រសាសន៏ថា ប្រតិបត្តិការ ក្នុងការចុះបង្ក្រាបដឹកនាំផ្ទាល់របស់ ឯកឧត្តម សំ ឃិតវៀន ស្នងការនគរបាលខេត្ត ដោយអនុវត្តន៏ទៅតាមគោលការណ៏របស់ក្រសួងមហាផ្ទៃ ដើម្បីភូមិឃុំមានសុវត្តិភាព ។
លោក មីន រស្មី អធិការរងក្រុង បាន អោយដឹងថា ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៤ រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៤ ស្ថិតនៅចំណុចស្ថិតនៅចំណុចផ្ទះសំណាក់ ភូមិ ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ជនសង្ស័យទាំង៤នាក់មាន ១-ឈ្មោះ កែវ សុភ័ក្ត្រ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ២-ឈ្មោះ កុល វិចិត្រ ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ៣-ឈ្មោះ កាន់ ប៊ុនណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ៤-ឈ្មោះ ងន់ ស្រីភ័ស្ស ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅស្រុកថ្មបាំង ខេត្តកោះកុង ។
វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន ម៉ាកទឹកកកចំនួន ២១កញ្ចប់តូច ទូរស័ព្ទដៃចំនួន ៣គ្រឿង ។ ក្រោយពីការឃាត់ខ្លួន និងសួរនាំរួចរាល់ហើយនោះ ជនសង្ស័យទាំង ៤ នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋានគរបាលខេត្តកោះកុង ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕