ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on អនុគណៈកម្មការ​ត្រួត​ពិនិត្យ​វាសវែង និង វាយ​តំលៃ​សម្បទាន​ដី​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​វាយ​តំលៃ​ដំណើរ​ការអភិវឌ្ឍ​ន៏ របស់​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ​

អនុគណៈកម្មការ​ត្រួត​ពិនិត្យ​វាសវែង និង វាយ​តំលៃ​សម្បទាន​ដី​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​វាយ​តំលៃ​ដំណើរ​ការអភិវឌ្ឍ​ន៏ របស់​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ​

អនុគណៈកម្មការ​ត្រួត​ពិនិត្យ​វាសវែង និង វាយ​តំលៃ​សម្បទាន​ដី​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​ឯកឧត្តម ឈិត សុខុន អភិបាលខេត្ត និង ជា​ប្រធាន​អនុគណៈកម្មការ​ត្រួតពិនិត្យ វាស់វែង និង វាយ​តំលៃ​សម្បទាន​ដី​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ ដោយ​មាន​វត្តមាន​ចូលរួម​ពី​តំណាង ស្ថាប័ន​ពាក់ព័ន្ឋ និង អាជ្ញាធរ​ដែនដី ក្រុង ស្រុក ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៤ អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ទៅដល់​ទីតាំង​ដី​សម្បទាន​ឧទ្យាន​ជាតិ ព្រះសីហនុ រាម ក្រុង​ស្រុក​ព្រៃនប់ ដែល​រាជរដ្ឋាភិបាល បាន​វិនិយោគ​អភិវឌ្ឍ​ន៏​ជូន​ក្រុមហ៊ុន​វិនិយោគ ទទួល​សិទ្ឋិ​ពី​រាជរដ្ឋាភិបាល​ធ្វើ​ការអភិវឌ្ឍ​ន៏​កន្លងមក ។ សកម្មភាព​នេះ​ក្រោយពី​បាន​បញ្ចប់​កិច្ចប្រជុំ​ការងារ ជាមួយ​អាជ្ញាធរ​ខេត្ត និង តំណាង​ក្រុមហ៊ុន​វិនិយោគ​ចំនួន ៩ ដើម្បី​ធ្វើការ​វាយ​តំលៃ​អំពី​ការអភិវឌ្ឍ​ន៏ របស់​ក្រុមហ៊ុន​នោះ​រួចមក ហើយ​ជាក់ស្តែង​ទទួលបាន​លទ្ឋផល​ធ្វើការ​ផ្ទៀងផ្ទាត់ ជាមួយ​នឹង​កិច្ចសន្យា​ទាំងអស់​រវាង​រាជរដ្ឋាភិបាល និង ក្រុមហ៊ុន​អំពី​ដំណើរការ​សកម្មភាព​អភិវឌ្ឍ​ន៏​ថា តើ​មាន​ដំណើរការ​ទៅមុខ នៅ​ទ្រឹង ឬ ក៏​បោះបង់ចោល​គំរោង ។

​តាមរ​បាយ​ការណ៏​របស់​អនុគណៈ​កម្មការ បាន​អោយ​បញ្ជាក់ថា ការចុះពិនិត្យ​ផ្ទៀងផ្ទាត់ ការអនុវត្ត​គំរោង​ដល់​ទីតាំង​ដី​ឧទ្យាន​ជាតិ ព្រះសីហនុ រាម នៅ​ខេត្ត​ព្រះសីហនុ មាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន ៩ ក្រុមហ៊ុន​ដែល​ទទួល​សិទ្ឋិ​ពី​រាជរដ្ឋាភិបាល គឺ​បាន​ធ្វើ​សកម្មភាព​ចំនួន​៣​ក្រុមហ៊ុន បានធ្វើ​សកម្មភាព​វិនិយោគ​ពី​វិស័យ​ទេសចរណ៏​លើ​ផ្ទៃដី​ទំហំ ៣២៥៦.៥២៧៩​ហ​ត បាន​កសាង​ផ្លូវ​កៅស៊ូ និង ក្រាល​គ្រួស​ក្រហម ហើយ​ដាំ​បង្គោល​ភ្លើង​តាមផ្លូវ គឺ​ក្រុមហ៊ុនហិ​ចៀ​ធូរឺ​ហ្ស​ម ឌី​វេឡុ​ប​មេន ខម​ភើ​ឌី ទី​២ ក្រុមហ៊ុនអេ​ហ្វើ​ហ្គ្រី​ន វិនិយោគ​លើ​វិស័យ​ទេសចរណ៏ លើ​ផ្ទៃដី ២៣៦១.៩៧៣​ហ​ត កំពង់​ឈូសឆាយ​ធ្វើ​ផ្លូវ​ទី​៣ ក្រុមហ៊ុន ម៉ូ​ហ៊ី​បា អ៊ិន​ធើ​ញ័​វ​វី​ង ឌី​វេឡុ​ប​មេន វិនិយោគ​លើ​វិស័យ​ទឹកស្អាត លើ​ផ្ទៃដី ៣០០​ហ​ត បាន​ធ្វើ​ទំនប់ និង ផ្លូវព័​ន្ឋ​ជុំវិញ និង ទ្វារ​ទឹក ។ ហើយ​ចំនួន ៦​ក្រុមហ៊ុន​ទៀត​មិនទាន់​ដំណើរ​ការអភិវឌ្ឍ​ន៏​ទេ ។​

​ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ មាន​ប្រសា​ស​ន៏​ណែនាំ​អោយ​ក្រុមហ៊ុន​ទទួលខុសត្រូវ​យកចិត្ត​ទុកដាក់​ជំរុញ​ដំណើរ​វិនិយោគ សាងសង់​អោយ​បាន​ឆាប់រហ័ស តាម​គោល​ការណ៏កំណត់​ហើយ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព គំរោង​អភិវឌ្ឍ​ន៏​របស់​ក្រុមហ៊ុន​ដោយផ្ទាល់​ផងដែរ ៕

 

2014_09_01c (1) 2014_09_01c (2) 2014_09_01c

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!