ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ជម្លោះ​ដីធ្លី​ខេត្ត​កោះកុង​កំពុង​រាលដាល​កាន់តែ​ខ្លាំង​ទ្បើងៗ​

ជម្លោះ​ដីធ្លី​ខេត្ត​កោះកុង​កំពុង​រាលដាល​កាន់តែ​ខ្លាំង​ទ្បើងៗ​

ជម្លោះ​ដីធ្លី នៅ​ខេត្ត​កោះកុង ដែល​កើត​ទ្បើង ដោយសារតែ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ និង​ក្រុមហ៊ុន​ចិន​ដែល​ប្រើ​អំណាច​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ បាន​ក្លាយទៅជា​វិបត្តិ យ៉ាង​ស្មុគស្មាញ​នៅក្នុង​ខេត្ត​នេះ​។ ដោយហេតុ​ថា កន្លងមក លោក ប៊ុន លើ​ត ដែល​ជា​អភិបាលខេត្ត មិន​ដែល​យកចិត្តទុកដាក់ ជួយ​រក​ដំណោះស្រាយ​សមស្រប ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទេ ហើយ​តែងតែ​ចេញមុខ​ការពារ​ផលប្រយោជន៍​មេ​ឈ្មួញ លី យ៉ុង​ផាត់ និង​ក្រុមហ៊ុន​ចិន​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស់​ទាល់តែសោះ​។ ប្រការ​នេះ​ហើយ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​មេ​ឈ្មួញ លី យ៉ុង​ផាត់ និង​ក្រុមហ៊ុន​ចិន​នាំគ្នា​ទ្បើង​តវ៉ា​ដល់​មុខ​សាលាខេត្ត​ជា​បន្តបន្ទាប់​។​

​ទាក់ទង​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៤ អាជ្ញាធរ​ខេត្ត​កោះកុង បាន​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ ដែល​មាន​ជម្លោះ​ដីធ្លី ជាមួយ​ក្រុមហ៊ុនមេ​ឈ្មួញ លី យ៉ុង​ផាត់ និង​ក្រុមហ៊ុន​ចិន ដើម្បី​ទទួលយក​សំណើ​ទាមទារ​របស់​ពួកគាត់​ដាក់​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ ដោះស្រាយ​។ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ចិន​និង​មេ​ឈ្មួញ លី យ៉ុង​ផាត់ មាន​៥​ឃុំ គឺ​ឃុំ​ព្រែក​ខ្សាច់ ឃុំ​ភ្ញី​មាស ឃុំ​ព្រែក​ស្មាច់ ឃុំ​តា​នូ​ន និង​ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ និង​ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង​។​

​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​ជួប​ជាមួយ​អភិបាលខេត្ត​និង​អភិបាលស្រុក​ទាំង​ពីរ បានបញ្ជាក់​ថា ប្រសិន​បើ​ដំណោះស្រាយ​លើក​នេះ នៅតែ​ពុំ​មាន​ប្រសិទ្ធភាព​ទៀត ពួកគាត់​នឹង​ទ្បើង​ទៅ​តវ៉ា​ដល់​ផ្ទះ​សម្តេច ហ៊ុន សែន នៅឯ​រាជធានី​ភ្នំពេញ តែម្តង​។​

​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១១៥០​គ្រួសារ កំពុង​រងគ្រោះ ដោយសារ​ក្រុមហ៊ុន​ចិន​ឈ្មោះ យូ​ញៀន​ឌី​វីទ្បុ​បមិន និង​ក្រុមហ៊ុន​អេស​អ៊ី​ហ្សិត របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ រំលោភ​យក​ដីធ្លី​ធ្វើឲ្យ​ពួកគាត់​រង​ទុក្ខ​លំបាក​យ៉ាងខ្លាំង​។ ប្រជាពលរដ្ឋ​រងគ្រោះ បាន​នាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​រក​ដំណោះស្រាយ​ជា​យូរ​មក​ហើយ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរខេត្ត​និង​ស្ថាប័ន​ពាក់ព័ន្ធ មិន​ដែល​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ទេ​។ ទាល់តែ​ប្រមុខ​រដ្ឋាភិបាល សម្តេច តេ​ជោ ហ៊ុន សែន ស្រែក​ព្រមាន​ខ្លាំងៗ កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៤ ទើប​អភិបាល​ខេត្ត​កោះកុង ធ្វើ​ជារ​មាស់​ជើង​ដើរ​ទៅ​ជួប​ប្រជាពលរដ្ឋ​រងគ្រោះ​ជិត​៣០០​នាក់ ដែល​នេះ​គឺជា​ល្បិច​បិទបាំង​ភាពអាម៉ាស់​របស់​ខ្លួន​តែប៉ុណ្ណោះ ៕

 

2014_09_01nsp1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!