ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on មន្ត្រីនិយោជិត T.C រិះគន់លោក ឡាយ ម៉ារីវ៉ូ ទើបនឹង​ឡើងកាន់​តំណែង

មន្ត្រីនិយោជិត T.C រិះគន់លោក ឡាយ ម៉ារីវ៉ូ ទើបនឹង​ឡើងកាន់​តំណែង

លោក ឡាយ ម៉ារីវ៉ូ អគ្គ​នាយក T.C ថ្មី ទើបតែង​តាំងថ្មីត្រូវ​បានមន្ត្រីនិយោជិត​ជាច្រើននាក់ ធ្វើការរិះ​គន់ជា បន្ត បន្ទាប់ ថា តើក្រសួងខ្វះ​មនុស្សដែលមាន​សមត្ថភាពដឹកនាំ ឬយ៉ាងណាបាន​ជាលើក​បន្តុប​លោក ឡាយ ម៉ារីវ៉ូ ឱ្យធ្វើ ជាអគ្គ​នាយក T.C ជំនួស​លោក កឹម វិក្រា ។

ការរិះគន់របស់មន្ត្រីនយោជិតខាងលើនេះ ចង់និយាយថា លោក គឺជាមន្ត្រីដែលពុំធ្លាប់មានបទពិសោធន៍ ផ្នែកទូរ គមនាគមន៍ឡើយ ពោលគឺគាត់គ្រាន់តែធ្លាប់មានប្រវត្តិជាសមាជិកទី ១ នៃបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ប៉ុណ្ណោះ អញ្ចឹងហើយបានជាមានការតែងតាំង និងផ្ទេរភារកិច្ចមុខតំណែងអគ្គនាយក T.C ។ កន្លងទៅថ្មីៗនេះ បានធ្វើឱ្យ មន្ត្រីនិយោជិកមួយចំនួននាំគ្នាបើកភ្នែកធំៗ និងហួសចិត្តគ្រប់គ្នា មិននឹកស្មានថា មានរឿងដូច្នេះកើតឡើង នោះទេ ។

គេរង់ចាំមើលថា តើអគ្គនាយក T.C ថ្មី ឡាយ ម៉ារីវ៉ូ និងមានសមត្ថភាពដឹកនាំគ្រាន់បើជាងលោក ឡៅ សារឿន ហើយ និងលោក កឹម វិក្រា ដែលត្រូវបានដកចេញពីតំណែង ឬក៏យ៉ាងណា ?

មានមតិរិះគន់ទៀតថា លោក ឡាយ ម៉ារីវ៉ូ អាចមានសមត្ថភាពបង្កើនបក្ខពួក និងអាចប្រព្រឹត្តអំពើពុក រលួយខ្លាំង ជាងអ្នកកាន់តំណែងពីរនាក់មុនទើបធ្វើឱ្យលោក ប្រាក់ សុខុន មានការពេញចិត្តហើយក៏អាចថា ជាដៃជើងថ្មី របស់ លោករដ្ឋមន្ត្រី ទើបនឹងឡើងថ្មីនេះផងដែរ ។

គួររំលឹកឡើងវិញផងដែរ ពេលកន្លងទៅក្រុមកូដករនិយោជិករាប់រយនាក់ ដែលបំរើការងារនៅទូរគមនា គមន៍ កម្ពុជា បាននាំគ្នាធ្វើកូដកម្មតវ៉ាទាមទារឱ្យដកតំណែងលោក ឡៅ សារឿន និងមនុស្សមួយក្តាប់តូចរបស់គាត់ ដែល បាន រៀបជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយ បង្កើតគណៈកម្មការឱ្យសហការជាមួយក្រុមសវនកម្មឈ្មោះ KPMK ធ្វើ ការកែតម្រូវបញ្ជីសារពើភ័ណ្ឌដើម្បីលុបលាងអំពើពុករលួយរបស់បក្ខពួកខ្លួនជាដើម ។/

DSC00773

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!