ប្រជាពលរដ្ឋខេត្ដព្រះសីហនុមួយចំនួន ដែលធ្លាប់ស្គាល់ ប្រវត្ដិលោក ខាត់ ប៊ុណ្ណា ថ្លែងប្រាប់ ថ្នាក់ លើបានដឹង និងធ្វើការពិចារណាផង មុននឹងធ្វើការតែងតាំងមន្ដ្រីថ្នាក់ក្រោមរបស់ខ្លួននោះ។
លោក ខាត់ ប៊ុណ្ណា គឺជាមន្ដ្រី សុរិយោដីមួយរូប ដែលចូលចិត្ដរំលោភច្បាប់ ជាពិសេស ពាក់ ព័ន្ធបញ្ហាដីធ្លីតែម្ដង ប៉ុន្ដែ គេនៅតែឃើញលោក ខាត់ ប៊ុណ្ណា ត្រូវបានថ្នាក់លើដំឡើងឋានៈឱ្យរហូត ។
ប្រភពពីមន្ត្រីតូចតាចឲ្យដឹងថា រឿងរ៉ាវឃុបឃិតគ្នា ជាប្រព័ន្ធរាយ ការណ៍ភូតថ្នាក់លើ ដើម្បីកាត់យកដីបឹង ព្រែកទប់មកចែកគ្នាដោះ ស្រាយមិនទាន់ ចប់ផង ស្រាប់តែឥឡូវបែរជាធ្លាយរឿង លោក ខាត់ ប៊ុណ្ណា ធ្វើការសាងសង់សំណង់ ធ្វើ អាជីវកម្ម ដូចជាម៉ូតែល ភោជនីយដ្ឋាន និងកន្លែងកំសាន្ដរំលោភលើដីមាត់ព្រែក អូរត្រេះមួយករណី ទៀត ហើយដែលបច្ចុប្បន្នលោកអភិបាលខេត្ដ កំពុងបញ្ជាឱ្យមន្ដ្រី ជំនាញចុះទៅត្រួតពិនិត្យមើល ហើយ ថា តើកម្រិតរំលោភបំពាននេះ មានទំហំប៉ុណ្ណា ដើម្បីមានវិធានការវាយចោលនូវចំណុច ដែលរំលោភ បំពាន ។
ប្រភពដដែលបានឲ្យដឹងទៀតថា ៖ រឿងបំពានយកដីរបស់គេ ទើបនឹងចប់ មិនទាន់ស្ងប់ផង ស្រាប់តែផ្ទុះរឿងអាស្រូវ លោក ខាត់ ប៊ុណ្ណា បំពានយកដីបឹងព្រែក ទប់ សាងសង់ភូមិគ្រឹះនៅមាត់បឹងទឹកស្អាត សម្រាប់អ្នកក្រុងព្រះសីហនុ ប្រើ ប្រាស់មួយ ករណីទៀត រហូតចុងក្រោយនាយករដ្ឋមន្ដ្រី បញ្ជាឱ្យវាយកម្ទេចចោល រឹបអូសយកដីមក ធ្វើ ជាសម្បត្ដិរបស់រដ្ឋវិញ ហើយថ្នាក់លើក៏ បានដកតួនាទីលោក ខាត់ ប៊ុណ្ណា ចេញពី ប្រធានការិយាល័យ ភូមិបាលខណ្ឌមិត្ដភាព ខេត្ដព្រះសីហនុ យកមកបញ្ឈរជើងនៅ ក្រសួងថែមទៀតផង ។ ប៉ុន្ដែក្រោយមក មិនដឹងលោក ខាត់ ប៊ុណ្ណា លន់តួប្រើសីល៍លួង ចិត្ដយ៉ាងណានោះទេ ស្រាប់តែគេឃើញ លោក ខាត់ ប៊ុណ្ណា មានឈ្មោះឡើងឋានៈ ទៅជាអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ដព្រះ សីហនុទៅវិញ ដោយឡើងធំជាងមុនទៅទៀត ។
អ្នកខេត្ដព្រះសីហនុ បានថ្លែងប្រាប់ឲ្យដឹងថា កាលពីឆ្នាំ ២០០៧-២០០៨ លោក ខាត់ ប៊ុណ្ណា ក្នុង នាមប្រធានការិយាល័យ ភូមិបាលខណ្ឌមិត្ដ ភាពក្រុងព្រះសីហនុ ធ្លាប់មានរឿង អាស្រូវ ឃុបឃិតគ្នារំលោភយកដីគេប្រមាណជាង៥ ហិកតា ដោយក្នុងចំណោមដីទាំងអស់នោះ មាន ទាំងដីរបស់អ្នកកាសែតទៀតផង ។ ប៉ុន្ដែ ក្រោយពីម្ចាស់ដីគេមានឯកសារផ្លូវច្បាប់ គ្រប់គ្រាន់ធ្វើការប្ដឹង ផ្ដល់រហូតដល់រដ្ឋមន្ដ្រី ក្រសួងរៀបចំដែនដី ដែលជាថ្នាក់លើរបស់ខ្លួន ទើបចុងក្រោយលោក ខាត់ ប៊ុណ្ណា សុខចិត្ដខ្ជាក់ដីឱ្យម្ចាស់របស់គេវិញ ទាំងសោក ស្ដាយបំផុត ធ្វើឱ្យអ្នកខេត្ដព្រះសីហនុដែល ដឹងរឿងអ្នក ណាក៏គេលាន់មាត់ហួសចិត្ដដែរ ។
ក្នុងនាមជាអនុប្រធានមន្ទីរសុរិយោដី ខេត្ដព្រះសីហនុ ស្រាប់តែនៅពេលថ្មីៗនេះខណៈធ្លាយរឿងអាស្រូវ ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើរបាយការណ៍រាយការណ៍ភូតថ្នាក់ លើ រំលោភយកដីបឹងព្រែកទប់ មកចែកគ្នា កាលពីជំនាន់លោក ស្បោង សារ៉ាត នៅធ្វើចៅហ្វាយខេត្ដនោះ ស្រាប់តែគេឃើញលោក ខាត់ ប៊ុណ្ណា មានឈ្មោះនៅក្នុងបញ្ជីអ្នកទទួល បានដីនៅបឹងព្រែកទប់ ទំហំជាងកន្លះហិកតា នឹងគេដែរទៅវិញ ៕