ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​វេទិកាសាធារណៈ ប្រធានបទ “​រួម​គ្នា​គិត រួមគ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ ដើម្បី​លុបបំបាត់​បទល្មើស​”

​វេទិកាសាធារណៈ ប្រធានបទ “​រួម​គ្នា​គិត រួមគ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ ដើម្បី​លុបបំបាត់​បទល្មើស​”

​ខេត្ត​ព្រះសីហនុ ៖ រសៀល​ថ្ងៃ​ទី ២២ ខែ សីហា ឆ្នាំ ២០១៤ ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោកជំទាវ មីន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការណ៏ និង ដឹកជញ្ជូន និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​គាំទ្រ​មូលដ្ឋាន ក្រុងព្រះសីហនុ បាន​រៀបចំ​វេទិកា​សាធារណៈ ក្រោម​ប្រធានបទ “​រួម​គ្នា​គិត រួមគ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ ដើម្បី​លុបបំបាត់​បទល្មើស​” ។ វេទិកា​សាធារណៈ​ប្រព្រឹត្តិ​ទៅ​នៅ​សាលា​សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​

​មាន​ប្រសា​ស​ន៏​បើក​អង្គ​វេទិកា លោកជំទាវ មីន មាណ​វី បាន​គូសបញ្ជាក់ថា អនុវត្ត​ន៏​តាម​កម្មវិធី នយោបាយ និង យុទ្ឋសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា សំរាប់​នីតិកាល​ទី ៥ នៃ​រដ្ឋសភា​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​កំណែ​ទំរង់​ស៊ី​ជំរៅ ស្រប​តាម​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ការរៀបចំ​វេទិការ​សាធារណៈ នាពេលនេះ គឺជា​ការផ្តល់​ឱកាស​អោយ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​នី​មួយៗ ចូលរួម​បញ្ចេញមតិ​យោបល់​ដែល​ទាក់ទង​ទៅនឹង​តម្រូវការ​ចាំបាច់ ក៏ដូចជា​សំណូមពរ​ផ្សេងៗ​រវាង​អាជ្ញាធរ និង ប្រជាពលរដ្ឋ ទៅតាម​ស្ថានភាព​នៃ​បញ្ហា​ដែល​កើតមានឡើង ក្នុង​មូលដ្ឋាន ដើម្បី​ចូលរួម​ដោះស្រាយ​ទាំងអស់គ្នា ឆ្លើយតប​ទៅ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ។ ជាពិសេស ការកាត់បន្ថយ​នូវ​អសន្តិសុខ​ក្នុងសង្គម ធានា​ភូមិ​ឃុំ មាន​សុវត្ថិភាព​ស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​បន្ទាប់ពី​លោក​ជំទាវ មីន មាណ​វី មាន​ប្រសា​ស​សំណេះសំណាល​រួច ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​លេខ ៣ ក៏​បាន​ធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន រួមមាន សំណូមពរ​អោយ​រៀបចំ​ធ្វើ​ផ្លូវ​អោយ​មាន​ផ្លូវ​បេតុង​នៅក្នុង​មូលដ្ឋាន​របស់​គាត់ សំណូមពរ​អោយ​អាជ្ញាធរ​ពិនិត្យមើល​ឡើងវិញ​បឹង​ព្រែក​ទប់​ដែលជា​បឹង​ធម្មជាតិ​តាំងពី​សម័យ​បុរាណ ដែល​បឹង​នេះ​រក្សា​ស្តុក​ទឹក​ដើម្បី​បំរើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទាំងមូល​នៅក្នុង​ក្រុងព្រះសីហនុ សុំ​អោយ​រក្សា​បឹង​នោះ​អោយ​ដូច​បឹង​ពី​បុរាណ​វិញ កុំអោយ​មាន​ការចេញ​ប័ណ្ណ​ទៅអោយ​បុគ្គល​ណា​ម្នាក់​អោយសោះ និង សំណូមពរ​ចុងក្រោយ​សូមអោយ​អាជ្ញាធរ​លប់បំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ពិសេស​ល្បែង​ដែល​លេចធ្លោ​ជាង​គេ​នោះ គឺ​ល្បែងភ្នាល់​បាល់​ទាន់សម័យ ដែល​មាន​ទីតាំង​នៅ​ឌី​ឌី​ម៉ាក​ទល់មុខ​ស្ថានីយ៍​រថភ្លើង​មួយកន្លែង និង នៅតាម​បណ្តោយ​ផ្លូវ​សេតេ ព្រោះថា​ល្បែង​ពេញ​និយម​នេះ ជាដើម​ចម​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ ចោរលួច ចោរឆក់ និង ឈាន​ដល់​ប្លន់​សំលាប់​ជីវិត​មនុស្ស​ថែមទៀត​ផង ។​

​ទាក់ទិន​នឹង​ការលើកឡើង​ខាងលើ​នេះ ឯកឧត្តម សំ សំអាត អភិបាលរង​ខេត្ត​ព្រះសីហនុ ឯកឧត្តម ជិន សារិន អភិបាលក្រុង​ព្រះសីហនុ និង​លោកជំទាវ មីន ម៉ាណ​វី មាន​ការកោតសរសើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​សង្កាត់​លេខ ៣ ដែល​បាន​លើកឡើង​ពី​ចំណុច​សំខាន់ៗ​ដល់​អង្គ​វេទិការ​ទាំងមូល ហើយ​ឯកឧត្តម លោកជំទាវ​នឹង​ខិតខំ​រិះរក​មធ្យោបាយ​ជួយ​ដល់​បងប្អូន​អោយបាន​ជា​បណ្តើរៗ តាម​ដំណាក់កាល​។

​ចំពោះ​បញ្ហា​ល្បែងស៊ីសង​វិញ ឯកឧត្តម ជិន សារិន ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ភាពក្លាហាន​ក្នុង​ការបញ្ចេញមតិ​ជុំវិញ​បញ្ហា​ល្បែងស៊ីសង​ខាងលើ នេះ​ផង​ដែរ ហើយ​ឯកឧត្តម សូមអោយ​បងប្អូន​ចូលរួម​លុបបំបាត់​ភាព​អសកម្ម​ទាំងនេះ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​ក្នុង​មូលដ្ឋាន​របស់​យើង ៕
​ដោយ ភ្នំព្រឹក​

2014_08_25b (2) 2014_08_25b (3) 2014_08_25b (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!