បន្ទាប់ពីបានចុះពិនិត្យភូមិសាស្ត្រ និងសួរសុខដល់នាយទាហាន និងពលទាហានទាំងអស់ ដែលកំពង់ឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃទិសទី១ប្រាសាទព្រះវិហាររួចមក ។
លោកឧត្តមសេនីយ៏ត្រី លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៏លេខ៨ និងសហការីបានមកត្រួតពិនិត្យលើការងារហ្វឹកហ្វឺន របស់វរសេនាតូចលេខ ៣៨២ ដើម្បីក្តាប់បាននូវសន្ទួសនៃដំណើរការហ្វឹកហ្វឺនរបស់អង្គភាពនិងសន្ទស្សន៏នៃកំរិតយល់ដឹងរបស់នាយទាហានិងពលទាហានដែលជាសិក្ខាកាម ។
តាមសេចក្តីរាយការណ៏រលោកវរសេនីយ៏ ពេជ្រ ផលនាយការិយាល័យហ្វឹកហ្វឺននិងជានាយកសាលាហ្វឹកហ្វឺនរបស់កងពលអន្តរាគមន៏លេខ៨បានបញ្ជាក់ឲ្យដឹងថាវគ្គនេះមាននាយទាហាននាយទាហានរងនិងពលទាហានចូលរួមរៀនសូត្រចំនួន ៤៨០នាក់មកពីបណ្តាកងឯកភាពចំណុះកងពលនិងគ្រូឧទ្ទេសនាមចំនួន៣០នាក់រយះពេលសិក្សាចំនួន៣ខែ ស្មើនិង៩០ថ្ងៃ សិក្សាលើមេរៀនកងអនុសេនាតូចវាយទប់ទល់ការពារទីតាំង កងអនុសេនាតូចថ្មើជើង លទ្ធភាពប្រយុទ្ធនិងក្បួនប្រយុទ្ធ ការសិក្សាអំពីបេសកម្មដោយនាយកងអនុសេនាតូច យុទ្ធវិធីថ្នាក់កងអនុសេនាតូច លំហាត់របៀប ឋានលេខា លំហាត់របៀប និងការសិក្សាអំពីអាវុធនិងប្រសិទ្ធភាពអាវុធធន់មធ្យម ។
មានប្រសាសន៏ផ្តាំផ្ញើដល់នាយទានជាយោធាចារ្យនិងសិក្ខាកាមនៅក្នុងខណះនោះ លោកឧត្តមសេនីយ៏ លី ស៊ុន ក្នុងនាមឯកឧត្តមមេបញ្ជាកាកងពលធំអន្តរាគមន៏លេ៣ សូមធ្វើការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះគណះគ្រប់គ្រវគ្គនិងយោធាចារ្យដែលបានខិតខំយកអស់កំលាំងកាយចិត្តធ្វើវគ្គហ្វឹកហ្វឺនេះទទួលបានលទ្ធផលល្អស្របតាមផែនការហ្វឹកហ្វឺករបស់កងពលធំក៏ដ៏ដូចជាថែនការរបស់អគ្គបញ្ជាការឲ្យទទួលបានជោគជ័យតាមផែនការនៅពេលបញ្ចប់វគ្គនាពេលខាងមុខនេះ ។
ជាមួយគ្នានេះដែរ សិក្ខាកាមគ្រប់រូបត្រូខិតខំអោយអស់ពីសមត្ថភាពត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាម ក្រេបយកចំណេះដឹងដើម្បីការពារបូរណះភាពទឹកដីរបស់យើងឲ្យបានគង់ ស្របតាមពាក្យស្លោកមួយឃ្លា របស់កងទ័ព ស៊ូបង្ហូញើសនៅលើទីលានហ្វឹកហ្វឺនមឹនបង្ហូឈាមនៅសម៉រភូមិទ្បើយ។
ក្នុងខណះនោះដែរ លោកឧត្តមសេនីយ៏ លី ស៊ុន ក៏បានពាំនាំ នូវអំណោយរបស់ សម្តេចតេជោ និងសម្តេចកិតិបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន មានគ្រឿឧប ភោគបរិភោគនិងសំភារះប្រើប្រាសមួយចំនួនធំដល់សិក្ខាកាមនិងយោធាចារ្យផងដែរ ៕