កងពលតូចអន្តរាគមន៏លេខ៨បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារបង្កបង្កើនផលរបស់ឆមាសទី១ឆ្នាំ២០១៤ និងពិធីផ្ទេប្រគល់ សំភារះរបស់កងពលលេខ៨ជូនដល់លោកមេបញ្ជាការថ្មី។ពិធីនេះបានប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៏លេខ៨ ស្ថិតក្នុងស្រុកជាំខ្សាន្តខេត្តព្រះវិហារ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៏ទោ ឌឹម បូណា មេបញ្ជាការស្តីទីនិងជានាយសេនាធិការកងពលធំលេខ៣និងមានការអញ្ជើញ ចូលរួមពីសំណាក់ លោកឧត្តមសេនីយ៏ត្រី លី ស៊ុន មេញ្ជាការកងពលតូចអន្តរាគមន៏លេខ៨ ព្រមទាំងមេបញ្ជាការរងកងពលនាយទាហាន នាយការិយាល័យចំណុះជាច្រើនរូបទៀត ។
នៅក្នុងខណះនោះដែរបន្ទាប់ពីថ្នាក់ដឹកនាំ តាមបណ្តាការិយាល័យនិងតាមបណ្តាវរសេនាតូរាយការណ៏ អំពីលទ្ធផលដែលអង្គភាពនិមួយៗសំរេចបាននាពេលកន្លងមកលើការងារបង្កបង្កើនផលចិញ្ចឹមសត្វរួចមក។ ឯកឧត្តម ឌឹម បូណា ក្នុងនាមឯកឧត្តមមេបញ្ជាការកងពលធំអន្តរាគមន៏លេខ ៣ បានធ្វើការកោតសើរនិងវាយ តំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយទាហានគ្រប់លំដាក់តាមឋានានុក្រមដែលបានយកចិត្តទុកដាក់ជុំវិញការងារកសាងនិងអភិវឌ្ឍន៏អង្គភាពបានទទួលលទ្ធផលល្អយ៉ាងត្រចះត្រចង់គួជាទីមោទណះ ។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ត្រូវបន្តនូវប្រពៃណីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាងនេះទៅទៀតចំពោះលោកមេបញ្ជាការត្រូវបន្តដឹកនាំបន្តដឹកនាំយកគំរូល្អតាមគន្លងនៃឯកឧត្តមមេបញ្ជាការចាស់ដែលបានអនុវត្តន៏នាពេកន្លងមក ។
ឯកឧត្តម ឌឹម បូណា បានផ្តាំផ្ញើដល់នាយទាហានជាថ្នាក់ដឹកនាំ កងពលលេខ៨ទាំងអស់ នូវពេលទទួលនូសម្ភារៈរបស់កងពលរួចហើយត្រូវបន្តថែរក្សាឲ្យបានគត់មត់ធានាការប្រើប្រាស់បានយូអង្វែង ជាពិសេសទៅទៀតនោះគឺប្រើប្រាស់ឲ្យចំគោលដៅនិងតាមបទបញ្ជាររបស់ថ្នាក់លើ ។ ជាមួយគ្នានេះដែរ ត្រូវបន្តលនាឲ្យបានផលផុសដល់កងទពនិងគ្រួសារលើការងារបង្កើនផលចិញ្ជឹមសត្វដើម្បីធានាដល់ជីវភាពរស់នៅក៏ដូចជាការអភវឌ្ឍន៏សង្គមទាំងមូលផងដែរ៕