ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ស្រី​ធ្វើ​ប្រុស​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​នៅ​ក្រុងព្រះសីហនុ​

ស្រី​ធ្វើ​ប្រុស​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​នៅ​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ ៖ មនុស្ស​ស្រី​តែងខ្លួន​ធ្វើ​ប្រុស​ម្នាក់​ត្រូវបាន​ក្មេងៗ​ដើរ​កម្សាន្ត​លេង​តាម​មាត់ធ្នេរ​សមុទ្រ​ប្រទះ​ឃើញ​ចងក​សម្លាប់ខ្លួន​ក្នុង​ខ្ទម​បាក់បែក​មួយ​ដែល​គេ​ទុក​ចោល នៅ​ចំនុច​ភ្នំ​ពយ​តា​មូង​ស្ថិតក្នុង ក្រុមទី ១៤ ភូមិ ៤ សង្កាត់ ៤ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង ៣ និង ៣០ នាទី រសៀល ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៤​។​

​ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​សង្កាត់ ៤ បានអោយដឹងថា មនុស្ស​តែងខ្លួន​ធ្វើ​ប្រុស​រូបនេះ​សមត្ថកិច្ច​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ឥឡូវនេះ សមត្ថកិច្ច​កំពុងតែ​ទំនាក់ទំនង​សួរ​រក​សាច់ញាតិ​ជនរងគ្រោះ ដែល​ចងក​សម្លាប់ខ្លួន​នេះ​។

​ប្រភព​ដដែល​បាន​អោយដឹងទៀតថា តាម​ការ​ធ្វើ​កោសល្យវិច្ច័យ​របស់​លោក​វេជ្ជបណ្ឌិត សែ រិទ្ធ​ផោត អនុប្រធាន​មន្ទីរ​សុខា​ភ​បាល​ខេត្ត​ព្រះសីហនុ ទទួលបន្ទុក​ពិនិត្យ​សាកសព បានអោយដឹងថា ជនរងគ្រោះ​ខាងលើ​នេះ ពិតជា​ធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន​។

​សាកសព​ជនរងគ្រោះ​ដែល​ចងក​សម្លាប់ខ្លួន​ខាងលើ​នេះ សមត្ថកិច្ច​កំពុង​ទំនាក់ទំនង​រក​សាច់ញាតិ ដើម្បី​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​ដោយ ភ្នំព្រឹក​

 

2014_08_22a 2014_08_22a (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!