ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក​ឧត្តមសេនីយ៏ត្រី លី ស៊ុន ពាំនាំ​អំណោយ​របស់​សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ទ​បណ្ឌិ​តប៊ុន រ៉ានី ចែក​ជូន​វរ​សេនា​តូច ៣៨៣

លោក​ឧត្តមសេនីយ៏ត្រី លី ស៊ុន ពាំនាំ​អំណោយ​របស់​សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ទ​បណ្ឌិ​តប៊ុន រ៉ានី ចែក​ជូន​វរ​សេនា​តូច ៣៨៣

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​មមៀញឹក​ក្នុង​ការបំពេញ​ភារកិច្ច​លោក​ឧត្តមសេនីយ៏ត្រី លី ស៊ុន មេបញ្ជាការ​កង​ពង​តូច​លេខ​៨​ព្រមទាំង​នាយទាហាន​ថ្នាក់ដឹកនាំ​កងពលតូច​អន្តរាគ​ម​ន៏​លេខ​៨​ជាច្រើនរូប​ទៀត ជា​បន្តបន្ទាប់ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​នាយទាហាន​និង​ពលទាហាន​គ្រប់ វរ​សេនា​តូច​របស់​កងពល​ដែល​កំពង់​ឈរជើង​ការពារ នៅ​ទិស​ជួរ​មុខ​ព្រំដែន​កម្ពុជា​.​ថៃ ទិស​ប្រសាទ​ព្រះវិហារ ។

​នៅក្នុង​ខ​ណះ​នោះដែរ បន្ទាប់ពី​លោក​វរ​សេ​នីយ៏ឯក ជា ជ​ន់ មេបញ្ជាការ​វរៈ​សេនា​តូច​៣៨៣​រាយ​ការណ៏​អំពី​សភាពការណ៏ ទូទៅ​នៅ​តាម​តំបន់ ទទួលខុសត្រូវ របស់​អង្គភាព​លោក​មេបញ្ជាការ​ក្នុងនាម​នាយទាហាន​នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៃ​វរ​សេនា​តូច​៣៨៣ និង​ក្នុងនាម​មេបញ្ជាការ​កងពល​អន្ត​រា​គម​ន៏​លេខ​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ​និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​យកចិត្តទុក្ខដា​ក់​ខ្ពស់​ចំពោះ​សុខទុក្ខ​និង​ជីវភាព​រស់នៅ​របស់​ក​ង​ទ័ព​ព្រមទាំង​ក្រុមគ្រួសារ មកដល់​បច្ចុប្បន្ន​នេះ គ្រួសារ​កងទ័ព​មានផ្ទះ​ស្នាក់​និង​ដី​បង្កបង្កើន​ផល​សមរម្យ ។ ជាងនេះទៅទៀត គឺ​មាន​អាគារ​ធ្វើការ​និង​អាគារ​ស្នាក់​រឹងមាំ​ជា​ប្រភេទ​សំណង់​លេខ ១ ទាំងអស់ ។​

​ជាមួយគ្នានេះដែរ លោក​ឧត្តមសេនីយ៏ត្រី លី ស៊ុន មេបញ្ជាការ​កង​ពង​តូច​លេខ​៨​បាន​ពាំនាំ​នូវ​ការសាកសួ​សុខ​ពី​សំណាក់​ឯកឧត្តម​អគ្គមេបញ្ជាការ​អគ្គ​មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​ចម្រុះ​និង​ឯក​មេបញ្ជាការ​កងពល​ធំ​អន្តរា​គម​ន៏​លេខ​៣​ជូន​ចំពោះ​នាយ​និង​ពលទាហាន​ទាំងអស់​ព្រមទាំង​ក្រុមគ្រួសារ ។

​លោក​ឧត្តមសេនីយ៏ បាន​ថ្លែង​នៅ​ការ​កោ​ត សរសើរ​និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​របស់​នា​យ​ទាហាន​នាយទាហានរង​និង​ពលទាហាន​ទាំងអស់​នៃ​វរៈ​សេនា​តូ​៣៨៣ ដែល​កន្លងមក​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការប្រយុទ្ធ​និង​សត្រូវ​ឈ្លានពាន​ដើម្បី​ការពារ​បូរណៈភាព​ទឹកដី​អោយ បាន​គង់វង្ស ។​

​លោក​ឧត្តមសេនីយ៏ត្រី លី ស៊ុន ក៏​បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន​និង​ពលទាហាន​ទាំងអស់​ត្រូវ​បន្ត​រក្សា​នូវ​សាមគ្គីភាព​និង​ឯកភាព​ផ្ទៃក្នុង​ជាពិសេស ទៅទៀត ត្រូវ​បន្ត​លើកកម្ពស់​ការងារ​អប់រំ​រៀន​លើ​ការងារ​នយោបាយ​អប់រំ​ចិត្តសាស្ត្រ កម្មវិធី​នយោបាយ​របស់រ​ជ​រដ្ឋាភិបាល​កម្ពុជា និង​ការងារ​ពង្រឹង​ប្រព័ន្ធ​ការពារ​ជាមួយគ្នានេះដែរ គឺ​ការថែរក្សា​នូវ​គ្រឿង​បំពាក់​គ្រប់​ប្រភេទ​ដើម្បី​ធានា​ការប្រើប្រាស់​បានយូ​អង្វែង ។

​ទន្ទឹម​នឹង​នោះ​ត្រូវ​បន្ត​ជម្រុញ​ដល់​នាយទាហាន​និង​ពលទាហាន​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​ក្នុង​ការ​បង្កបង្កើ​ផល​ដើម្បី​ធានា​បន្ថែម​លើ​គោល​របប​ជាមួយគ្នានេះ​ដែរ​គឺ​ការថែរក្សា​អនាម័យ​រួម​ដើម្បី​សុខភាព​មាំមួន ។

​លោក​ឧត្តមសេនីយ៏ត្រី លី ស៊ុន បានប្រគល់​អំណោយ​របស់​សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ទ​បណ្ឌិ​តប៊ុន រ៉ានី មាន​គ្រឿងឧបភោគ​បរិភោគ​ព្រម​ទាំង​សំភារៈ​ប្រើប្រាស​មួយចំនួនធំ​ដល់​វរ​សេនា​តូច​៣៨៣​ផងដែរ​៕

 

2014_08_20nsp4 2014_08_20nsp4 (1) 2014_08_20nsp4 (3) 2014_08_20nsp4 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!